វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 660 នាក់
ម្សិលមិញ 2490 នាក់
សរុប 15035780 នាក់
រតនគិរី ៖ ធនាគារជាតិ នៃកម្ពុជាសាខាខេត្តរតនគិរី បន្តធ្វើយុទ្ធនាការ កម្មវិធីប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនសាធារណជន ដោយមិនគិតកម្រៃសេវា។ យុទ្ធនាការនេះ ត្រូវបានសាខាធនាគារជាតិនៃកម្ពុជា ខេត្តរតនគិរី សហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន១៦គ្រឹះស្ថាន រៀបចំធ្វើឡើងនៅព្រឹកថ្ងៃ ទី៦ ខែសីហា ឆ្នាំ២០២៤ នៅ វិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ស្ថិតនៅ សង្កាត់ឡាបានសៀកក្រុងបានលុងចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០នាទីរសៀល។
លោក ញ៉ែត នុត ប្រធាន សាខាធនាគារជាតិនៃកម្ពុជាខេត្តរតនគិរី មានប្រសាសន៍ថា នេះជាលើកទី៥ហើយ ដែលធនាគារជាតិនៃកម្ពុជា ខេត្តរតនគិរី សហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងខេត្តរៀបចំយុទ្ធនាការ កម្មវិធីប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនសាធារណជន ដោយមិនគិតកម្រៃសេវាក្នុងក្រុងបានលុង ហើយយុទ្ធនាការនេះ នឹងធ្វើនៅតាមបណ្តាស្រុកនានាបន្តទៀតនាពេលខាងមុខ។
លោកថាកម្មវិធីយុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនសាធារណជន ដោយមិនគិតកម្រៃសេវា និងត្រូវផ្ទេរចូលតាមរយៈគណនីធនាគារ និងគណនីបាគងរបស់លោកអ្នកភ្លាមៗនៅនឹងកន្លែង ធ្វើឡើងក្នុងគោលបំណងដើម្បី ទី១-ជំរុញការប្រើប្រាស់ KHQR ប្រព័ន្ធទូទាត់បាគង ក្នុងប្រព័ន្ធធនាគារឱ្យកាន់តែទូលំទូលាយនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា ធនាគារជាតិនៃកម្ពុជា បានបង្កើតប្រព័ន្ធបាគង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ជាប្រព័ន្ធទូទាត់ ដើម្បីផ្តល់លទ្ធភាពដល់សាធារណជនធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានបានយ៉ាងងាយស្រួល មានសុវត្ថិភាព រហ័សទាន់ចិត្ត និងគ្មានកម្រៃសេវា។ គិតមកដល់បច្ចុប្បន្ន សមាជិកប្រព័ន្ធបាគងមានចំនួន៧៣ បានដាក់ឲ្យដំណើការ ចំនួន៥៧ និងកំពុងតភ្ជាប់ប្រព័ន្ធ ចំនួន១៦ គណនីអាចធ្វើប្រតិបត្តិការតាមបាគង ចំនួន២៧លានគណនី អតិថិជនចុះឈ្មោះជាមួយកម្មវិធីបាគង ចំនួន០,៦លាននាក់ និង ពាណិជ្ជករទទួលទូទាត់តាមបាគង ចំនួន២,៩លានគណនី៕