វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6013 នាក់
ម្សិលមិញ 2663 នាក់
សរុប 15678293 នាក់
ភ្នំពេញ៖ សពអាកាសយានិក២រូប ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ទីបំផុតនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ ត្រូវបានបូជាហើយ នៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ដើម្បីយកធាតុមកធ្វើបុណ្យតាមប្រពៃណី នៅរាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រតិបត្តិការរុករកដោយផ្ទាល់បានឲ្យដឹងថា៖ការបូជាសពនៅក្បែរទីតាំងកើតហេតុនោះ គឺមានការឯកភាពពីក្រុមគ្រួសារ ដោយសារតែស្ថានភាពសភាពសពរបស់ អាកាសយានិកទាំងពីររូបមានការលំបាក ក្នុងការរៀបចំដឹកជូនមករាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានប្រាប់ពីមូលហេតុថា ដោយសារការដឹកជញ្ជូនសពមានការលំបាក ដោយសារបញ្ហាភ្លៀងធ្លាក់ច្រើន ហើយភូមិសាស្ត្រដែលត្រូវឆ្លងកាត់ គឺមានជ្រោះជ្រៅចោទ ដូច្នេះពេលវេលា ដែលដឹកជញ្ជូននេះ ប្រើប្រាស់ពេលរហូតដល់៧-៨ថ្ងៃ បន្ថែមពីនេះ កម្លាំងដែលដឹកជញ្ជូនមានការទ្រុឌទ្រោមជាខ្លាំង។ ដូច្នេះផ្អែកតាមស្ថានភាពនេះ ដោយមានការឯកភាពពីក្រុមគ្រួសារផង គណៈបញ្ជាការរុករកក៏បានរៀបចំបូជានៅក្បែរកន្លែងកើតហេតុនោះ ហើយនឹងដឹកជញ្ជូនធាតុមកដល់រាជធានីភ្នំពេញ នៅក្នុងថ្ងៃនេះ។
បើតាមក្រសួងព័ត៌មានបានបង្ហោះនាព្រឹកថ្ងៃទី៣១ ខែកក្កដា បានបញ្ជាក់ថា ខណៈមានការរៀបចំមឈូសចំនួន២ជាស្រេច ដាក់តាំងនៅវត្តថ្មដា ស្រុកវាលវែង ដើម្បីរង់ចាំសាកសពដឹកជញ្ជូនចេញពីទីតាំងដែលធ្លាក់បើទោះបីប៉ុន្មានថ្ងៃនេះគ្មានភ្លៀងធ្លាក់ច្រើនក៏ដោយ ។តែបើយោងតាមនាយឧត្តមសេនីយ៍ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រត្តិបត្តិការរុករកផ្ទាល់បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី៣០កក្កដាថា បន្ទាប់ពីរកឃើញសាកសពទាំង២នាក់ហើយ ប៉ុន្តែនៅជួបការលំបាកក្នុងការដឹកជញ្ជូនសពចេញពីព្រៃទៀត? ។
នាយឧត្តមសេនីយ៍ឥត សារ៉ាត់ បានបន្ទោសការលំបាកនេះថា មកពីអាកាសធាតុដោយភ្លៀង នៅបន្តធ្លាក់យប់ ថ្ងៃ ហើយចុះអ័ព្ទងងឹត មើលគ្នាមិនឃើញ ក្នុងចម្ងាយ៥ម៉ែត្រ ។ចំណែកទីតាំងដែលធ្លាក់នៅទីជំរាលចង្កោះភ្នំ ដែលយើងត្រូវដឹកជញ្ជូនសា.កស.ពចម្ងាយ១គីឡូកន្លះ ទៅទីវាល ដែលឧទ្ធម្ភាគចក្រអាចចុះចតបាន ។ ហើយការចុះចតបានទាល់តែរាំងភ្លៀង និងអ័ព្ទរសាយអស់ ។ ដូចនេះយើងត្រូវការពេលវេលា ដើម្បីរង់ចាំឱកាសដែលឧទ្ធម្ភាគចក្រអាចចុះយកសា.កស.ពបានទៀត ។
នៅពេលសា.កស.ពអាចដឹកជញ្ជូនចេញពីព្រៃហើយ នឹងត្រូវបញ្ចុះក្នុងម្ឈូស ដែលបានត្រៀមជាស្រេច នៅវត្តថ្មដា មុននឹងដឹកជញ្ជូនបន្តមកភ្នំពេញ ដែលបានត្រៀមរៀបចំជាស្រេច ខណៈសាកសពអាកាសយានិកទាំងពីររូបនឹងរៀបចំពិធីបុណ្យឱ្យស័ក្តិសមនឹងកិត្តិយសនៅទីបញ្ជាការដ្ឋានកងទ័ពអាកាស ។សូមបញ្ជាក់ថាថាក្នុងប្រតិបត្តការណ៍ស្វែងរកយន្តហោះដែលធ្លាក់នេះក្រសួងការពាជាតិប្រើកម្លាំង១ពាន់នាក់។ក្រោយពេលបញ្ចប់បេសកកម្មសម្តេចកិតិ្តព្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានឧបត្ថថម្ភ៤០០លានរៀលផងដែរតាមលោកទេសរដ្ឋមន្ត្រីគន់គិមប្រធានគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
សូមបញ្ជាក់ថា នាយទាហានទាំង២រូប ដែលជាអាកាសយានិក បានបាត់ខ្លួនជាមួយនឹងឧទ្ធម្ភាគចក្រយោធា Z9 កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។ក្រោយបាត់ដំណឹងនេះ កងកម្លាំងចម្រុះ បានបើកប្រតិបត្តិការរុករកអស់រយៈពេល១៧ថ្ងៃ ទើបប្រទះឃើញឧទ្ធម្ភាចក្រនៅ នៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសលនាយទាហានទងពីរបានបាត់បង់ជីវិតទៅហើយ។ សពអាកាសយានិក ខេង ឆៃយុទ្ធ ត្រូវបានរកឃើញល្ងាចថ្ងៃទី២៩ ខែកក្កដា។ ចំណែកសពអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា ត្រូវបានរកឃើញនៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
ប៉ុន្តែយ៉ាងណាប្រតិបត្តការណ៍នេះមានការងឿងឆ្ងល់ជាច្រើនអំពីសមត្តភាពរបស់ក្រុមការងាររុកក៏ដូចជាមធ្យោបាយប្រើប្រាស់?។ក្រៅពីនេះគេក៏ឆ្ងល់ចំពោះអាកាយានិកទាំងពីរនាក់ដែលពេលចេញបំពេញបេសកកម្មវាដូចជាមិនបានត្រៀមសម្ភារៈសម្រាប់ទាក់ទងដូចជាត្រីវិសៃប្រដាប់ផ្តល់សញ្ញាអាសន្នជាដើម។ម្យ៉ាងពេលធ្លាក់ក្នុងព្រៃអ្នកនៅរស់មានកម្លាំងបើគ្មានប្រដាប់ឲ្យសញ្ញាចុះតែសូម្បីតែដុតភ្លើងក្នុងព្រៃដើម្បីបង្ហុយផ្សែងជាសញ្ញានិងការពារសត្វសហាវក៏ប្រហែលជាមិនបានធ្វើផងក៏មិនដឹង?។កន្លងមានការសហការជាមួយទាហ៊ានចិនធ្វើសមយុទ្ធពីប្រតិបត្តិការណ៍សង្គ្រោះតែដល់មកអនុវត្តន៍ជាក់ស្តែងដូចជាខ្វះមុខខ្វះក្រោយអាម៉េច?៕