» ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3749 នាក់

ម្សិលមិញ 6815 នាក់

សរុប 20056243 នាក់

ផ្លូវ​ស្ពាន​តម្លៃ​២៥០​លាន​ដុល្លារ​អាមេរិក​ភ្ជាប់​ខេត្តកំពង់ឆ្នាំង​ទៅ​កំពង់ធំ​នឹង​សាងសង់​នៅ​ឆ្នាំ​២០២៤!

​កំពង់ឆ្នាំង​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានប្រសាសន៍ថា នាពេល​អនាគត ខេត្តកំពង់ឆ្នាំង​នឹងមាន​ស្ពាន​ឆ្លង​ទន្លេសាប​ប្រវែង ៣,៣​គីឡូម៉ែត្រ ដែល​វែង​ជាងគេ​បំផុត​នៅ​កម្ពុជា​។a chnang port2 

ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​កំពង់ផែ​ពហុ​បំណង និង​មណ្ឌល​ភស្តុភា​រកម្ម​កំពង់ឆ្នាំង នា​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២៣​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើងថា ថ្មីៗ​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ឯក​ភាពជា​លាយលក្ខណ៍អក្ស​រថា ក្នុង​ឆ្នាំ​២០២៤ ធ្វើយ៉ាងណា​ត្រូវ​រក​ថវិកា​ដើម្បី​កសាង​ផ្លូវ ៥០​សេ (50C) ឆ្លង​ពី​ខេត្តកំពង់ធំ ត​ភ្ជាប់​មក​ខេត្តកំពង់ឆ្នាំង​ឲ្យ​ខាងតែបាន​។ ផ្លូវ​៥០​សេ (50C) នេះ​ល្អ​ខ្លាំងណាស់​ដែល​បម្រើ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ដឹកជញ្ជូន​នានា ជាពិសេស​វិស័យ​កសិកម្ម ដោយ​ឆ្លងកាត់​ពី​ខេត្តព្រះវិហារ​ចូលមក​ខេត្តកំពង់ធំ​ដោយ​ត្រង់ និង​ឆ្លង​ចូលមក​ខេត្តកំពង់ឆ្នាំង​បាន​លឿន​រហ័ស ដោយ​ពុំ​ចាំបាច់​ធ្វើដំណើរ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ទៀត​នោះឡើយ​។

គម្រោង​ស្ពាន​ដែល​ត​ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅ​ខេត្តកំពង់ធំ នឹងត្រូវ​សាងសង់​ឆ្លងកាត់​ដៃទន្លេ​ចំនួន​៣ រួមមាន ទន្លេ​ផ្សារ​ក្រោម ទន្លេ​ជល់​មុខ និង​ទន្លេ​កំពង់​ហាវ ដែលមាន​ប្រវែង​សរុប ៣.៩០០​ម៉ែត្រ​។ ចំពោះ​ការសាងសង់​ផ្លូវ គឺមាន​ប្រវែង ៥៨​គីឡូម៉ែត្រ ដែល​នឹងត្រូវ​សាងសង់​ចាប់ពី​ស្រុក​កំពង់លែង​របស់​ខេត្តកំពង់ឆ្នាំង ទៅ​ស្រុក​ស្ទឹងសែន របស់​ខេត្តកំពង់ធំ​។ គម្រោង​នេះ​នឹងត្រូវ​សាងសង់​ដោយ ក្រុមហ៊ុន សាវ៉ា​ក់ ខុន​ស៊ុ​ល​ថិ​ន គិត​ជា​ទឹកប្រាក់​ទាំងអស់ តាម​តម្លៃ​ប៉ាន់ស្មាន​ក្នុងការ​កសាង​គឺ ២៥០​លាន​ដុល្លារ ដោយ​បែងចែក​ទៅ​ផ្លូវ​ប្រហែល ១៥០​លាន​ដុល្លារ និង​ស្ពាន​ប្រហែលជា ១០០​លាន​ដុល្លារ​៕a chnang port a chnang port1