វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5515 នាក់
ម្សិលមិញ 2663 នាក់
សរុប 15677795 នាក់
ភ្នំពេញ៖បុរសម្នាក់បន្ទាប់ពីមកពីផឹកស្រាស្រវឹងបានដើរទៅចាប់សត្វឆ្កែរបស់ខ្លួនឯងបំណងកាប់ធ្វើម្ហូប ក្លែមតែបែរជាត្រូវសត្វឆ្កែនោះខាំវិញបណ្តាលឱ្យប្រកាច់បែកពពុះមាត់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅភូមិពុទ្ទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះស្រវឹងចង់សម្លាប់ឆ្កែមានឈ្មោះសាក់ ផាន់ណារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។ អ្នកជិតខាងបានឱ្យដឹងថា បុរសរងគ្រោះធ្លាប់ត្រូវសត្វឆ្កែខាំចំនួន៣ដងមកហើយតែមិនដែលបានទៅមន្ទីរពេទ្យចាក់ថ្នាំការពារម្តងណាឡើយ រហូតមកដល់ថ្ងៃកើតហេតុបន្ទាប់ពីផឹកស្រាស្រវឹងនឹកខឹងសត្វឆ្កែរបស់ខ្លួនដែលធ្លាប់ខាំក៏ដើទៅចាប់បំណងវាយសម្លាប់ហើយកាប់ធ្វើម្ហូបដើម្បីក្លែមស្រាបន្តទៀត តែបែរជាសត្វឆ្កែនោះខាំវិញបណ្តាលឱ្យរបួស និងប្រកាច់បែកពពុះមាត់តែម្តង។
ប្រជាពលរដ្ឋក៏នាំគ្នាដេញវាយសម្លាប់សត្វឆ្កែនោះជៀសវាងដើរខាំអ្នកភូមិតទៀត ហើយបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនិងស្នើសុំរថយន្តក្រុមកងសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ មកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះ៕