
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6691 នាក់
ម្សិលមិញ 9682 នាក់
សរុប 20666601 នាក់
ខេត្តសៀមរាប៖នគរបាលក្រុងសៀមរាប បំបែកសំណុំរឿងបំផ្ទុះគ្រាប់រំសេវនៅជិតស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្វាយដង្គំ បានហើយ វេលាម៉ោង២២និង០០នាទីថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២២ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបបន្ទាប់ពីសហការគ្នាស្រាវជ្រាវ៣ថ្ងៃ។
ពាក់ព័ន្ធនិងករណីបទល្មើសក្នុងវិស័យអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវកើតឡើងនៅយប់ថ្ងៃទី ០៣ ខែមិថុនាឆ្នាំ ២០២២ នៅលើផ្លូវបេតុងខាងកើតស្នាក់ការគណបក្សប្រជាជនកម្ពុជា ចម្ងាយប្រហែល ១៥ ម៉ែត្រក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿង។ដោយមានការសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាបកម្លាំងនគរបាលក្រុងសៀមរាប ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់៖ ទី០១/ឈ្មោះសេង សុកន ភេទប្រុស អាយុ ១៨ ឆ្នាំមុខរបរសិស្សរៀនជួសជុលម៉ូតូ មានស្រុកកំណើតនៅប្រទេសថៃ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។០២/ឈ្មោះរ៉ន ដារ៉ុងហៅហ៊ីង ភេទប្រុស អាយុ ២០ ឆ្នាំមុខរបរសិស្សរៀនជួសជុលម៉ូតូ មានស្រុកកំណើតនៅភូមិព្រៃស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ខ្លួនត្រូវបានឈ្មោះរ៉ន ដារ៉ុង ហៅហ៊ីង ប្រាប់ខ្លួនថាមានគេវាយនៅសួនបឹងកាឡូ ហើយជនសង្ស័យឈ្មោះ សេង សុកន ប្រាប់ទៅឈ្មោះរ៉ន ដារ៉ុងហៅហ៊ីង ថាខ្លួនចេះផលិតរំសេវផ្ទុះពេលដែលខ្លួននៅប្រទេសថៃ។បន្ទាប់មកឈ្មោះ រ៉ន ដារ៉ុង ហៅហ៊ីង បានឲ្យលុយខ្លួនចំនួន ២៥០០០រៀល ទៅទិញផាវគ្រាប់បាល់យកមកផលិតជាគ្រឿងផ្ទុះ។ ពេលបានប្រាក់ហើយជនសង្ស័យក៏បានទៅទិញផាវគ្រាប់បាល់ចំនួន៥០គ្រាប់ហើយយកមកផលិតជាមួយនឹងឈ្មោះរ៉ន ដារ៉ុង ហៅហ៊ីង ដោយយករំសេវផាវគ្រាប់បាល់មកលាយជាមួយនឹងថ្មខ្មៅម៉ិច រួចដាក់ចូលក្នុងថង់ហើយរុំស្គុតឲ្យណែន ហើយផលិតបានចំនួន ០៥ គ្រាប់ បន្ទាប់មកឈ្មោះរ៉ន ដារ៉ុងហៅហ៊ីង បានដឹកខ្លួនទៅកន្លែងកើតហេតុខាងលើដើម្បីប្រាប់ពីទីតាំងបោករំសេវកែច្នៃ ដែលអ្នកវាយគេនោះអង្គុយលេង។
លុះដល់ថ្ងៃកើតហេតុជនសង្ស័យឈ្មោះសេង សុកន ក៏បានជិះម៉ូតូរបស់ខ្លួនទៅកន្លែងកើតហេតុហើយធ្វើសកម្មភាពបោកគ្រាប់រំសេវកែច្នៃ បណ្តាលអោយផ្ទុះ រួចបើកម៉ូតូរត់គេចខ្លួន ដោយសកម្មភាពនេះខ្លួនធ្វើតែម្នាក់ឯង។រីឯជនសង្ស័យឈ្មោះរាន់ដារ៉ុងបានឆ្លើយសារភាពថានៅថ្ងៃទី២៩ ខែឧសភាឆ្នាំ ២០២២ វេលាម៉ោងប្រហែល ២០.០០នាទី រូបខ្លួននិងមិត្តភក្កិបានជិះម៉ូតូទៅលេងសួនបឹងគីឡូក៏មានអ្នកជិះម៉ូតូមកជិតខ្លួនហើយវាយខ្លួនមួយខ្សែក្រវ៉ាត់ចំខ្នង ហើយខ្លួនបានប្រាប់រឿងហេតុនេះទៅឈ្មោះសេង សុកន ថាខ្លួនត្រូវបានគេវាយហើយឈ្មោះសេង សុកន ក៏បានប្រាប់ខ្លួនថាចេះធ្វើគ្រាប់រំសេវបំផ្ទុះ រួចខ្លួនក៏បានហុចលុយចំនួន ២៥០០០៛ទៅឈ្មោះសេង សុកន ដើម្បីទិញផាវគ្រាប់បាល់យកមកផលិតជាគ្រឿងផ្ទុះក្រោយពីបានផលិតចំនួន០៥ គ្រាប់ហើយនោះ នៅថ្ងៃទី ០២ ខែមិថុនាឆ្នាំ ២០២២ ខ្លួនបានជិះកាត់កន្លែងកើតហេតុក៏ឃើញមនុស្សប្រុសដែលវាយខ្លួននៅសួនបឹងគីឡូហើយខ្លួនក៏បានទៅប្រាប់ឈ្មោះសេង សុកន ហើយដឹកគ្នាមកមើលទីតាំងដែលត្រូវបោកគ្រាប់រំសេវ ។
លុះដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២០.០០នាទី ជនសង្ស័យឈ្មោះសេង សុកន ប្រាប់ខ្លួនថា រូបគេបានបោកគ្រាប់បែកនៅទីតាំងដែលខ្លួនបានប្រាប់រួចហើយ ។បន្ទាប់មកខ្លួនក៏បានយកគ្រាប់រំសេវកែច្នៃចំនួន ០៤ គ្រាប់ដែលនៅសល់យកមកហែកបោះចោលតាមផ្លូវ។វត្ថុតាងដកហូតបានម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពចំនួន០១គ្រឿង។លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏បានជូនថវិកាចំនួន១លានរៀលដល់កម្លាំងនគរបាលក្រុងសៀមរាប ក្នុងការលើកទឹកចិត្ត ដែលប្រឹងប្រែងបំបែកសំណុំរឿងនេះបានដោយជោគជ័យ។