» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11003 នាក់

ម្សិលមិញ 8930 នាក់

សរុប 19708257 នាក់

អតីតតំណាងរាស្រ្តហ្វុនស៊ិនប៉ិចអ្នក​ម្នាង ឌី​យ៉ា​ត ជីដូន​បង្កើត ព្រះ​នាង ជេន​ណា ទទួលមរណភាព



​បាងកក ៖ នៅ​រសៀល​ថ្ងៃទី ១១ ឧសភា ២០២២ នេះ ប្រជា​ពល​ខ្មែរ មានការ​សោកស្តាយ ក្រោយពី​ទទួលដំណឹង មរណភាព​របស់ អ្នក​ម្ខាង ឌួង ឌី​យ៉ា​តអតីតតំណាងរាស្ត្រគណបក្សហ្វុនស៊ិនប៉ិច ដែល​ត្រូវជា ជីដូន​បង្កើត​របស់​ព្រះ​នាង​តូច ជេន​ណា នៅ​មន្ទីរពេទ្យ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​រោគាពាធ​។​a deyat1 

​តាម ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ព្រះ​នាង​តូច ជេន​ណា​បាន​បង្ហោះ​សារ​ថា ៖​មរណភាព​នៃ​ជីដូន​ខ្ញុំ អ្នក​ម្នាង ឌួង ឌី​យ៉ា​ត ខ្ញុំ​រំជួលចិត្ត រន្ធត់​ក្តុកក្តួល​ណាស់​ចំពោះ​ការចាកចេញ​ដ៏​ឆាប់រហ័ស​នៃ​ជីដូន​ប​ង្កេ​ី​ត​ខ្ញុំ អ្នក​ម្នាង ឌួង ឌី​យ៉ា​ត ដោយ​ជីដូន​ខ្ញុំ​បានទទួល​មរណភាព កាលពី​ម៉ោង ១១:៣៩​នាទី​ព្រឹក​នា​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២​នេះ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ ដោយ​រោគាពាធ​។ ម៉ាក់យាយ​ជាទី​ស្រឡាញ់​របស់​ចៅ ចៅ​ស្តាយ​ណាស់​ដែល​ចៅ​មិនបាន​ជួប និង​នៅក្បែរ​ម៉ាក់យាយ​ក្នុង​ដង្ហើមចុងក្រោយ​។ ចៅ​តែងតែ​បន់ស្រន់​សុំអោយ​ម៉ាក់យាយ​នៅ​ជាមួយ​ចៅ​អោយបាន​យូរ តែ​ពេលនេះ​ម៉ាក់យាយ​ទៅ​ចោល​ចៅ​ហេ​ី​យ ទៅ​គ្មាន​ថ្ងៃ​បាន​ជួប​វិញ​។ ឱ​! ម៉ាក់យាយ​អេ​ី​យ ចៅ​នៅតែ​នឹក នឹក នឹក និង​ចងចាំ​ពី​ការស្រឡាញ់ ការអប់រំ ការ​ថ្នមថ្នាក់​របស់​ម៉ាក់យាយ​គ្មាន​ថ្ងៃ​ភ្លេច​។ ខ្ញុំម្ចាស់ នាង​ខ្ញុំ និង​ទូលថ្វាយ​ជម្រាប ពី​ការ​ប្រារព្ធ​កម្មវិធី​បុណ្យសព​ម៉ាក់យាយ​ខ្ញុំ នៅពេល​ក្រោយ​។​ព្រះ​នាង​តូច ជេន​ណា​

​សូមបញ្ជាក់ថា​អ្នក​ម្នាង​ឌួង ឌី​យ៉ា​ត ជា​អតីត​បវរកញ្ញា​ប្រចាំ​ខែត្រ​ក្រចេះ​ដែលជាដើមចមនៃបទចម្រៀងរំដួលក្រចេះ។ កាលនោះ សម្តេចព្រះ​បរម​រតន​កោដ​ព្រះ​នរោត្តម សីហនុ យាង​ទៅ​សម្ពោធ សមិទ្ធិផល​នានា​ក្នុង​ខែត្រ​នេះ ហើយ អ្នក​ម្នាង​ត្រូវបាន​ជ្រើសអោយ​ថ្វាយ​បាចផ្កា សម្តេចព្រះ​ប្រមុខរដ្ឋ ។​​ក្រុម​តន្ត្រី វិទ្យុជាតិ ដែលមាន មិត្រ ម៉ា​ឡៅ​ពី បាន​ចាប់ចិត្ត ប្រតិ​ព​ទ្ធ័ លើ​សម្រស់ បវរកញ្ញា នៃ​ខែត្រ​នេះ មិត្រ​ក៏បាន​រំលេច​នៅ បទ​ភ្លេង​និង​ទំនុកច្រៀង មួយ​បទ ក្រោម​ចំណងជើង​ថា« រំដួល​ក្រចេះ » ប្រគុំ​ជា​ចង្វាក់ slow ដែល​បកស្រាយ ដោយ​មិត្រ​អ៊ឺ​ម សុង​សឺ​ម ក្នុង​ពិធី​ដ៏​មហោឡារិក​ញាំ​ង​កម្មវិធី​អោយ​កាន់តែ​សប្បាយរីករាយ​។​

​ក្រោយពី បញ្ចប់​កម្មវិធី​នេះ កញ្ញា​ឌួង​ឌី​យ៉ា​ត​បាន​ចូល​ប្រឡង​ជាប់​ផ្នែក អូ​តេស​នៃ​អ្នកបំរើ​តាម​យន្តហោះ ហើយ​ត្រូវ​ផ្លាស់ប្តូរ ជីវភាព ពី​ប្រជាពលរដ្ឋ​សាមញ​ហើយ ក្លាយ​ទៅ​អ្នក​ម្នាង ទ្រង់ នរោត្តម​ចក្រពង្ស​។
​សូម​រំលឹក​បន្តិច ស្នេហា រវាង នាង កញ្ញា ឌួង ឌី​យ៉ា​ត និង ទ្រង់ នរោត្តម ចក្រ​ព្ស មាន​ភាពជូរចត់​បន្តិច​ព្រោះ ព្រះអង្គម្ចាស់​នរោត្តម​ចក្រពង្ស ធ្លាប់បាន រៀប​អភិសេក ម្តង​រួចទៅហើយ ដែល​កូន​មន្ត្រី​ដែលមាន​មុខមាត់​ឋានៈ​ខ្ពង់ខ្ពស់ គឺ​សម្តេច ចក្រី ញឹក ជូ​ឡុង ។​ស្ត្រី​ដែលមាន​ភ​ព្វ័ សំណាង​បាន​ងារ​ជា​អ្នក​ម្នាង មុន​នោះ ត្រូវ ជា​ប្អូនស្រី​បង្កើត របស់លោក​ស្រី ជូ​ឡុង សូ​ម៉ា​រ៉ា​។​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​១៩៦៧ ព្រះអង្គម្ចាស់ចក្រ័ពង្ស័​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​លើក​ទី​៣ ជាមួយ​អ្នក​ម្នាង ឌួង ឌី​យ៉ា​ត (​កើត​នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​១៩៤៨) និង​មាន​បុត្រី​៣​អង្គ គឺ​១-​ម្ចាស់​ក្ស​ត្រី នរោត្តម រី​ម៉ា​ណា កើត​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​១៩៦៨​។ ២-​ម្ចាស់​ក្ស​ត្រី​នរោត្តម បុប្ផា​រី កើត​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​១៩៧១ និង​៣-​ព្រះអង្គម្ចាស់​នរោត្តម ឥទ្ធិ​ពង្ស កើត​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​១៩៧២​។​​ប្រភព​ហ្វេ​ប៊ុ​កលោក​ប៊ី​សោ​ភ​ណ្ឌ័a deyat a deyat1