វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2630 នាក់
ម្សិលមិញ 1961 នាក់
សរុប 16234987 នាក់
រាជធានីភ្នំពេញ ៖ ភ្ញាក់ផ្អើលទាំងយប់ ដោយសាមានយុវជនមួយក្រុម ស្លៀកពាក់ស៊ីវិល បានដេញវាយទៅលើយុវជន២នាក់ផ្សេងទៀតដកកាំភ្លើងគម្រាមហើយវាយ ខ្ទេចម៉ូតូមួយគ្រឿង។
ក្នុងបទល្មើសនេះសមត្ថកិច្ចចុះមកបង្ក្រាប និងឃាត់ខ្លួន ដកហូតបាន កាំភ្លើងខ្លី១ដើម រួមទាំងខ្នោះដៃ១គូថែមទៀតផង ក្រោយពួកគេបានដកកាំភ្លើងនេះ គំរាមទៅលើយុវជនទាំង២នាក់នោះ កាលពីវេលាម៉ោង ៤ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នេះ នៅចំណុចតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន ក្មេងស្ទាវមួយក្រុម ស្លៀកពាក់ស៊ីវិល ជិះម៉ូតូជាច្រើនគ្រឿង បានដេញវាយយុវជន២នាក់ ដែលជិះម៉ូតូឌ្រីមសេ១២៥ មួយគ្រឿង ឡើងផ្អើលពេញផ្លូវ ពេលនោះក្មេងស្ទាវជាច្រើននាក់នោះ ក៏បាននាំគ្នាវាយម៉ូតូខ្ទេចអស់១គ្រឿង ហើយក្នុងចំណោមក្រុមក្មេងស្ទាវនោះ គឺមានម្នាក់ ដែលមានស្លៀកពាក់ស៊ីវិល មានកាំភ្លើង១ដើម និងខ្នោះដៃ១គូ បានដកចេញពីចង្កេះ គំរាមយកមកកាន់នៅនឹងដៃ ថាគ្រាន់តែទុកការពារខ្លួនប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមនចុះមកដល់ធ្វើការសួរនាំ និងឃាត់ខ្លួនក្រុមក្មេងស្ទាវទាំងនោះ យកទៅប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ភ្លាមៗ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕