» លោក កែវ សុទ្ធិ កូន​ខ្មែរ​ម្នាក់ទៀតត្រូវបាន​សាកលវិទ្យាល័យ Oxford ផ្តល់​អាហារូបករណ៍​ថ្នាក់បណ្ឌិត​នីតិសាស្ត្រ និង​សង្គម​ » ស្ដេច​អុក​ស​ង្ក្រា​ន​អង្គរឆ្នាំ​២០២៥​បាន​លើ​ជនពិការ​ » រឿង​ចាប់​ចិន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថា​ខ្មែរ​ទ​ទួ​ស​ស្គាល់​តែ​ចិន​មួយ​ទេ​! » ឃាត់​ស្រី​ស្អាត​និង​ប្រុស​២​នាក់​ពាក់​ព​ន្ធ័ ការរក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន នៅ​អន្លង់វែង » ប្រមុខ NATO និយាយ​នៅ​ជប៉ុន​ថា​ការពង្រីក​ខ្លួន​នៃ​កងកម្លាំងប្រដាប់អាវុធ​ចិន «​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​» » ឈ្វេងយល់​ខ្លឹមសារនៃ​ពិធីបុណ្យ​ដ៏​សំខាន់​នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ទាំងអស់គ្នា​! » អតីត​នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​ជជុះ​លោក សម សេរី វិលត្រឡប់​ចូល​ស្រុក​វិញ​រក​លាភ​ស​ក្កាៈ​ » ក្រឡាប់​រថយន្ត​ពេល​ចុះ​ពី​ភ្នំ​គូលែន​! » សម្តេច​បវរ​ធិបតី ៖​ចិន​ជា​មិត្ត​មិនអាច​ខ្វះ​បាន ដែល​ជួយ​សង់​ផ្លូវ និង​ស្ពាន​នៅ​កម្ពុជា គិត​ជា​ប្រាក់​ប្រមាណ ៣​ពាន់​លាន​ដុល្លារ » ៣​ខែ​ដើមឆ្នាំ​២០២៥​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ទីផ្សារ​អន្តរជាតិ​កម្ពុជា​កើន​តែនៅតែមាន​ឱនភាព​ដដែល​! » រុស្ស៊ី​ប្រកែក​ថា ចិន​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​ឡើយ » នាយករដ្ឋមន្ត្រី​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ចសម្របសម្រួល​ទំនាក់ទំនង ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​! » បាក់ដង​សន្ទូច សង្កត់​លើ​សំយាបផ្ទះ​ពលរដ្ឋ​៤​ខ្នង និង​សង្កត់​ម៉ូតូ​មួយគ្រឿង​ក្រុមហ៊ុន​សម្រួល​ដោះស្រាយ​ » ពាក់​ព​ន្ធ័​ផ្សាយ​ផលិតផល​ក្លែងក្លាយ​បវរកញ្ញា​អន្តរជាតិ Nguyen Thuc Thuy Tien ត្រូវបាន​ហាម​មិនឱ្យ​ចាកចេញ​ពី​ប្រទេស​វៀតណាម​២ ខែ » សម្ដេច​មហា​បវរ​ធិបតី ណែនាំ​រដ្ឋបាលខេត្ត​ភាគ​ឦសាន​ឲ្យ​បង្កើត​ភាពទាក់ទាញនិងងាយស្រួល​សម្រាប់​អ្នកវិនិយោគ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1132 នាក់

ម្សិលមិញ 11025 នាក់

សរុប 16476185 នាក់

កងទ័ព​កម្ពុជា​មួក​ខៀវ​ប្តូរ​វេន​ចំនួន ១៨៤​នាក់ ទៅ​បំពេញបេសកកម្ម ក្រោម​ឆត្រ UN នៅ​សាធារណរដ្ឋ​លី​បង់​

 

​ភ្នំពេញ​៖ ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បាន​បន្ត​បញ្ជូន​កងទ័ព​មួក​ខៀវ​ប្តូរ​វេន​ចំនួន ១៨៤​នាក់ (​ស្ត្រី​ចំនួន​២៩​នាក់​) ចេញទៅ​បំពេញបេសកកម្ម​មនុស្ស​ធម៌ ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​លី​បង់​។​កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​បញ្ជូនទៅ​បំពេញបេសកកម្ម​នោះ​រួមមាន​៖ កងវិស្វកម្ម​ពហុ​ជំនាញ លេខ​៨២៩ ចេញ​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​លី​បង់​។​a army go1 

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ជូន​ដំណើរ​កងទ័ព​មួក​ខៀវ​កម្ពុជា​ទាំង ១៨៤​នាក់​នេះ នៅ​ព្រលានយន្តហោះ ភ្នំពេញ​។​​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី​បញ្ជាក់ថា បេសកកម្ម​នៅ​សាធារណរដ្ឋ​លី​បង់ ជា​ឆ្នាំ​ទី​១២ ហើយ​កងវិស្វកម្ម​ពហុ​ជំនាញ​លេខ​៨២៩ ក៏​ជា​កង​ទី​១២ ដែល​បាន​ចូលរួមចំណែក​ទទួលបាន​ទំនុកចិត្ត និង​ភារកិច្ច​ពី​អង្គការសហប្រជាជាតិ ក្នុងការ​ចូលរួមចំណែក​ស្វែងរក​សុខសន្តិភាព ជូន​ប្រទេស​ដែល​រង​ជម្លោះ​ដូច​បណ្តា​ប្រទេស​មុនៗ​ដែរ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ថា​៖ «​ហើយ​ថ្ងៃនេះ គឺជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​ជាតិ​មាតុភូមិ​យើង​ដែល​វីរ​យុទ្ធជន យុទ្ធ​នារី​យើង បាន​ខិតខំ​ហ្វឹកហាត់​អស់​រយៈពេល​ជា​យូរ ទទួលបាន​ក្តីសង្ឃឹម និង​ទំនុកចិត្ត​យ៉ាងពិត​ប្រាកដ ពី អ​.​ស​.​ប​. និង​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​យកចំណេះ ជំនាញ​ទាំងនេះ ទៅ​អនុវត្ត​ផ្ទាល់​នៅលើ​សមរភូមិ​។ ឯកឧត្តម ប្រាក់ សុខុន រួមទាំង​ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏បាន​សំណេះសំណាល​ជាមួយ​បងប្អូន​យើង​រួចមកហើយ ដូច្នេះ​ខ្ញុំ​មិន​អូសបន្លាយ​ពេលវេលា​នោះទេ ដោយ​គ្រាន់តែ​ក្រើនរំលឹក​បងប្អូន យើងទាំងអស់គ្នា ឱ្យ​បន្ត​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ប្រយោជន៍​រួម​»​។​

«​កម្លាំង​ទាំងអស់ ត្រូវ​គិតពី​សុវត្ថិ​ភាពជា​ចម្បង ពិសេស​អំឡុងពេល​អនុ​វត្ត​ភារកិច្ច មិនត្រូវ​ប្រមាទ​ស្ថានការណ៍​ណាមួយ​ឡើយ ហើយ​ត្រូវ​ចេះ​ដក​បទពិសោធន៍ និង​មេរៀន​ណា​ដែល​ល្អៗ កែតម្រូវ​រាល់​កំហុសឆ្គង​ដែល​បាន​កើតមានឡើង ដើម្បី​សម្រេចបាន​ជោគជ័យ​ជូន​ជាតិ​មាតុភូមិ ក្រុមគ្រួសារ និង​ខ្លួន​យើង​ផ្ទាល់​។ ជាក់ស្តែង ក្នុង​រយៈពេល​១០​ឆ្នាំ កម្លាំង​កម្ពុជា នៅ​ប្រទេស​លី​បង់ តែង​ទទួលបាន​សុខ និង​សុវត្ថិភាព តែ​គួរឱ្យ​សោកស្តាយ​ដែល​កង​ទី​១១ ដែលជា​កង​នឹងធ្វើ​មាតុ​និវត្តន៍ បាន​ជួប​ឧបទ្ទវហេតុ​ផ្ទុះ​មីន បណ្តាលឱ្យមាន​វិប្បដិសារី​ដល់​ជាតិ​អង្គភាព​គ្រួសារ ពិសេស​ចំពោះ​ខ្លួនឯង​ផ្ទាល់​។ នេះ​គឺជា​មេរៀន ដែល​បុគ្គល​នីមួយៗ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ជាប់​ខ្លួន អនុវត្ត​ឱ្យបាន​ដាច់ខាត​តាម SOP របស់​អង្គការសហប្រជាជាតិ​»​។ ការ​ដាស់តឿន​បន្ថែម​របស់​នា​យ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី​។​

​គិត​ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតមកដល់​ពេលនេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំងរ​ក្សា​សន្តិភាព ជាង​៧​ពាន់​នាក់ ទៅ​បំពេញបេសកកម្ម មនុស្សធម៌​ជាមួយ​អង្គការសហប្រជាជាតិ នៅក្នុង​ប្រទេស​ចំនួន​៩ រួមមាន​៖ ស៊ូដង់ ស៊ូដង់​ខាងត្បូង​, ឆាដ​, លី​បង់​, ស៊ី​រី​, ម៉ាលី​, អាហ្វ្រិក​កណ្តាល សាយ​ប្រឺស និង​យ៉េ​មែន​ជាដើម​។ បច្ចុប្បន្ន​កម្ពុជា​មា​នក​ម្លាំ​ង​កងទ័ព​មួក​ខៀវ​ជិត ៨០០​នាក់ ក្នុងនោះ​មាន​នារី​ជិត​៨០​នាក់ បាន​នឹង​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ នៅ​ប្រទេស​លី​បង់ ស៊ូដង់ ស៊ូដង់​ខាងត្បូង ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​៕a army go3 a army go4