» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 836 នាក់

ម្សិលមិញ 5378 នាក់

សរុប 14080129 នាក់

សុខៗ​អាជ្ញាធរ​កាប់​ដើមឆត្រ័ ដុះ នៅតាម​ឆ្នេរ​អូរ​ឈើទាល​ចោល អាជីវករ​និង​ភ្ញៀវទេសចរ ស្តាយ​


​ខេត្ត​ព្រះសីហនុ​៖ អាជីវករ និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ បង្ហាញ​ការសោកស្តាយ ដែល​មន្ទីរ​ទេសចរណ៍ ក៏ដូចជា​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ បញ្ជូន​បុគ្គលិក​កម្មករ​សំអាត​ឆ្នេរ ចុះ​កាប់​ដើម​ឆ័​ត្រ ឬ​ដើម​តាប៉ាង ដែល​ដុះ​នៅតាម​ឆ្នេរ​អូរ​ឈើទាល​បំផ្លាញចោល​ស្ទើរ​គ្មាន​សល់​..​។​a cut sihan3 

​បើតាម​អាជីវករ​ដើមឈើ ដែល​ដុះ​នៅតាម​ឆ្នេរ​អូរ​ឈើទាល សម្រាប់​បាំង​ម្លប់ រនាំង​បាំង​ខ្យល់ ឬ​ទប់​ឆ្នេរ​កុំ​ឲ្យ​រលក​សមុទ្រ​ហូរ​ច្រោះ តែ​មិនដឹងថា​ហេតុ​អី​បែ​ជា​ត្រូវ​អាជ្ញាធរ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ បញ្ជា​ឲ្យ​កម្មករ​ចុះ​កាប់​ចេញពី​ឆ្នេរ​អូរ​ឈើទាល​ស្ទើរ​រលាយ​ហិនហោច​ក្នុង​រយៈពេល​ខ្លី​។​ឬមួយដើមឈើហ្នឹងវាប៉ះពាល់ហុងស៊ុយមន្ត្រីមានអំណាចណាមួយ?។ព្រោះនៅភ្នំពេញដើមឆត្រ័ត្រូវបានគេកាប់ចោលគ្មានសល់ក្រោមឡេសថាស្លឹកវាស្ទះលូចុះនៅខេត្តព្រះសីហនុស្ទះលូអីដែរ?។

​ក្រុមអាជីវករ​មួយចំនួន មាន​ហាង​លក់ដូរ​នៅតាម​ឆ្នេរ​អូរ​ឈើទាល​លើក​ជា​សំណួរ​ថា​វា​ទើស​អី​បានជា រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បញ្ជូន​កម្មករ​សំអាត​ឆ្នេរសមុទ្រ ឲ្យ​យក​ម៉ាស៊ីន​ត្រង់សឺន័រ មក​អា​កាត់​ផ្តួលរំលំ​ដើម​ឆ័​ត្រ ឬ​ដើម​តាប៉ាង ដែល​ដើមឈើ​ខ្លះ ពួកគាត់​បាន​ដាំ​ចន្លោះ​ពី​ជិត ១០​ឆ្នាំ ទៅជិត ២០​ឆ្នាំកន្លងមក​នេះ​ចោល​បែបនេះ​?​។ បើ​ថា កាប់​ដើមឈើ​ដើម្បី​សំអាត​ឆ្នេរសមុទ្រ​ឲ្យ​មាន​អនាម័យ និង​សោភ័ណភាព​នោះ គឺ​នៅ​ឆ្នេរសមុទ្រ​មុខ​ហាង​ពួកគាត់ គឺមាន​កម្មករ​បោសសំអាត​ជា​រៀងរាល់ថ្ងៃ មិន​ឲ្យ​មាន​សំរាម​នៅលើ​ឆ្នេរសមុទ្រ​នេះ​ទេ​។

យ៉ាងនេះ​ក្តី ក្រុម​បុគ្គលិក​កម្មករ​សំអាត​ឆ្នេរ ដែល​ចុះទៅ​អារ​ផ្តួលរំលំ​ដើម​ឆ័​ត្រ ឬ​ដើម​តាប៉ាង​នៅ​ឆ្នេរ​អូរ​ឈើទាល បាន​ឲ្យ​ដឹងថា ពួកគេ ត្រូវបាន​ថ្នាក់ដឹកនាំ របស់ខ្លួន តម្រូវ​ឲ្យ​ចុះមក​កាប់​ដើមឈើ ដែល​ដុះ​នៅតាម​ឆ្នេរ​អូរ​ឈើទាល​ចោល​ទាំងអស់ ដើម្បី​សំអាត​ឆ្នេរ​នេះ ឲ្យ​មាន​សោភ័ណភាព អនាម័យ និង​បរិស្ថាន​ល្អ​។ ដូច្នេះ​ពួកគេ ត្រូវតែ​កាប់​ដើមឈើ​ទាំងនោះ​ចោល ព្រោះ​ជា​បញ្ជា​ថ្នាក់លើ​ត្រូវតែ​អនុវត្ត​ឲ្យ​បានល្អ​?៕a cut sihanu a cut sihanu1 a cut sihanu2