» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10909 នាក់

ម្សិលមិញ 8930 នាក់

សរុប 19708163 នាក់

អាជ្ញា​ទើប​ភ្ញាក់​ក្រោយពី​មាន​អ្នកស្លាប់​ដោយ​ពុល​ស្រា​នៅ​ខេត្តកំពតលើកទី២ បាន​កើន​ឡើងដល់ ១៣​នាក់​!

 

​កំពត​៖ ករណី​ពុល​ស្រាស​នៅ​ភូមិ​កោះ​ឈ្វាំង ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច អ្នកស្លាប់​បាន​កើន​ឡើងដល់​ចំនួន ១៣​នាក់​(​ស្រី​៧​នាក់​)​។ ក្នុងនោះ​អ្នកពុល​ស្រា​ដែលមាន​ស្ថានភាព​ប្រសើរ​ឡើងវិញ​មាន​ចំនួន ៣៤​នាក់ ក្រោយ​ជួយសង្គ្រោះ​ពី​ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អាជ្ញាធរ​ខេត្តកំពត គិត​ត្រឹម​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១​។​a drink die4 

​សូមបញ្ជាក់ថា ក្រោយពី​ករណី​ពុល​ស្រា​គេ​បានឃើញ រដ្ឋបាល​ខេត្តកំពត​ចេញ​លិខិត តម្រូវឱ្យ​អភិបាល ក្រុង ស្រុក ទាំងអស់​ក្នុង​ខេត្តកំពត ឱ្យ​ផ្អាក​នូវ​រាល់​ការផលិត​ស្រា ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​លិខិត​ចេញ​ដោយ​លោក​ជាវ​តា​យ​អភិបាលខេត្ត​បញ្ជាក់ថា​៖​ផ្អែក​តាម​ខ្លឹមសារ​ដូច​មាន​ចុះ​ក្នុង​យោង​ខាងលើ ដោយសារ​កន្លងមក មាន​ករណី​ទីតាំង​ផលិត​ស្រា​បាន​លក់ និង​ចែកចាយ​ស្រា​ក្លែងក្លាយ ឬ​មិន​ធ្វើតាម បច្ចេកទេស​ត្រឹមត្រូវ​មួយចំនួន បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ ក្នុងន័យនេះ រដ្ឋបាល​ខេត្តកំពត ស្នើ​ឲ្យ លោក លោកស្រី អភិបាល​នៃ​គណៈ​អភិបាលក្រុង​-​ស្រុក ពិនិត្យ និង​ធ្វើ​ការផ្អាក អាជីវកម្ម​ផលិត​ស្រា​ទាំងឡាយណា ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​អាជីវកម្ម​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​លោក លោកស្រី អភិបាល នៃ​គណៈ​អភិបាលក្រុង​-​ស្រុក​ចាត់ចែង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ សូម​លោក លោកស្រី ទទួល​នូវ​ការស្រឡាញ់​រាប់អាន​អំពីខ្ញុំ​។

​សូមបញ្ជាក់ថា​រឿង​ផឹកស្រា​ពុល​មិនមែន​លើក​ទី​១​ទេ​សម្រាប់​ខេត្តកំពត​។​កាលពី​ជាង​១​ខែ​មុន​ក៏មាន​ករណី​មនុស្ស​ស្លាប់​ដោយសារ​ផឹកស្រា ស ជាច្រើន​នាក់​ផងដែរ ដែល​ករណីនេះ​កើតឡើង​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។​ចំពោះ​ករណី​មាន​មនុស្ស​ស្លាប់​នៅ​ដើម​កក្កដា ឆ្នាំ​២០២១ នេះ សង្ស័យ​ពុល​ស្រា ស ដូចគ្នា​។​តែ​អាជ្ញាធរ​ខេត្តកំពត​ដូច​ត្រជាក់​ល្ហឹម​រហូត​មាន​ករណី​យ៍​ពុល​លើក​ទី​២​ស្លាប់​មនុស្ស​ទើប​ភ្ញាក់​!?៕a drink die a drink die1 a drink die3