» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6194 នាក់

ម្សិលមិញ 5544 នាក់

សរុប 13947291 នាក់

លួច​ដាក់​GPS​តាម​ឡាន​ទាន់​ប្រពន្ធ​មាន​ប្រុស​ក្នុងផ្ទះ​សំណាក់​ប្តឹង​នគរបាល​ឲ្យ​ចាប់​ញ៉េ​ក​

 

​ខេត្តកណ្តាល​៖​លួច​ដាក់​ប្រព័ន្ធ GPS តាម​រថយន្ត​បុរស​ជា​ប្តី​តាម​ទាន់​ប្រពន្ធ កំពុង​ឡើងឋានសួគ៌​ជាមួយ​បុរស​ជា​សហាយស្មន់​នៅផ្ទះ​សំណាក់​មួយកន្លែង យីហោ « សេង​ឆេង » ស្ថិតក្នុង​ភូមិ​កំពង់​សំណាញ់​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​វេលា​ល្ងាច​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២១ ។​a betray husb 

រងគ្រោះ​ជា​ប្តី​មានឈ្មោះ សេង ឈិន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ទីលំនៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល មុខរបរ​លក់​គ្រឿងសំណង់​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ មានឈ្មោះ ជ​សៀក​មួយ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ស្នាក់នៅ​រួមរស់​ជាមួយ​បុរស​ជា​ប្តី មានមុខ​របរ​លក់​គ្រឿងសំណង់ ។ ដោយឡែក​បុរស​ជា​សា​ហាយ​មានឈ្មោះ ជា ជំនិត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មុខរបរ​លក់​គ្រឿងសំណង់​ដូចគ្នា​ដែរ ។​

​ជា​ប្តី​ប្រពន្ធ​មួយគូ​នេះ​បានរួម​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល​១២​ឆ្នាំ​កន្លង​ទៅហើយ ដោយបាន​រៀបការ​តាម​ប្រពៃណី​ពេញ​ច្បាប់ មានកូន​ប្រុស​ស្រី​៣​នាក់ ។ មួយ​រយះ​កាល​ក្រោយ​ទៅនេះ ប្តី​ប្រពន្ធ​អ្នក​ទាំង​២ ចេះតែ​ឧស្សាហ៍​រកាំរ​កុះ ឈ្លោះ​គ្នា ។​បុរស​ជា​ប្តី​កើត​ចិត្ត​សង្ស័យថា ប្រពន្ធ​មាន​ប្រុស ព្រោះ​ការរស់នៅ​ជាមួយគ្នា​ប្រមាណ​១២​ឆ្នាំ​កន្លងទៅ ពុំ​សូវ​មាន​រឿងរ៉ាវ​ឈ្លោះប្រកែក និង​មាន​អ្វី​ខុសប្លែក​នឹង​គ្នា​ឡើយ ។​​បុរស​ជា​ប្តី​បាន​យក​រថយន្ត​របស់​ស្ត្រី​ជា​ប្រពន្ធ​ម៉ាក ford ពណ៌​ស ស៊េរី​ឆ្នាំ​២០២១ ពាក់​ផ្លាកលេខ កម្ពុជា CHSM7798 យកទៅដាក់​ប្រព័ន្ធ GPS ដោយ​ពុំ​ប្រាប់​ស្ត្រី​ជា​ប្រពន្ធ​ឲ្យ​បានដឹងខ្លួន​មុន​ឡើយ ។​

​នៅ​ថ្ងៃកើតហេតុ​ខាងលើ គឺ​ថ្ងៃទី​២៩​ឧសភា ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ប្តី​ថា ជូន​ម្តាយ​ទៅលេង​ស្រុកកំណើត​។ បុរស​ជា​ប្តី​ក៏បាន​លួច​បើករថយន្ត​តាម​ប្រពន្ធ តាមរយៈ​ប្រព័ន្ធ GPS ក៏​តាម​ទាន់​ស្ត្រី​ជា​ប្រពន្ធ​កំពុង​ដេក​ក្នុង​បន្ទប់​ផ្ទះសំណាក់​ជាមួយ​សហាយស្មន់ នៅ​ក្រុង​តាខ្មៅ​តែម្តងទៅ ។​​បុរស​ជា​ប្តី​បាន​ទំនាក់ទំនង​ទៅកាន់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះមក​ធ្វើការ​ឃាត់ខ្លួន​អ្នក​ទាំង​២ ពាក់ព័ន្ធ​នឹង​អំពើ​ផិតក្បត់ ។ ក្នុងការ​ឃាត់ខ្លួន​អ្នក​ទាំង​២ សមត្ថកិច្ច​ដកហូតរ​ថ​យន្ត​ម៉ា​ត​ហ្វ​ត​មួយគ្រឿង​របស់​ស្ត្រី​ជា​ប្រពន្ធ និង​ទូរស័ព្ទដៃ​២​គ្រឿង ដែលជា​ទូរស័ព្ទ​អ្នក​ទាំង​២​ប្រើ​សម្រាប់​ទាក់ទង​ស្នេហា​គ្នា​កន្លងទៅ ។​​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ រងចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​នៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ​។​រឿងប៉ាប៉ិនណឹងហើយមានតែលែងគ្នាបន្ទាប់ពីជាប់ទោសហើយ?ឬប្តីយកវិញ?៕a betray husb1 a betray husb2