វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 935 នាក់
ម្សិលមិញ 2951 នាក់
សរុប 12608490 នាក់
មណ្ឌលគិរី៖ មន្ត្រីនគរបាលនៅស្រុកកោះញែកខេត្តមណ្ឌលគិរីកាលពីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ស្ទាក់ចាប់បានយួន៧នាក់ពេលគេកំពុងបើកឡានធុនធំចូលមកបំណងដឹកឈើពីស្រុកកោះញែក។ប្រភពច្បាស់ការណ៍បានឲ្យដឹងថា
បុរសជនជាតិវៀតណាមទាំងនេះ ចូលមកក្នុងដឹកដីខេត្តមណ្ឌលគិរី តាមច្រកទ្វារព្រំដែន នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ក្នុងបំណងចូលដឹកឈើនៅក្នុងទឹកដីខ្មែរ ឆ្លងដែនចូលទៅក្នុងទឹកដីវៀតណាមវិញ ប៉ុន្តែសមត្ថកិច្ចមិនទាន់ដឹងច្បាស់ថា តើឈើដែលពួកគេបម្រុងដឹកនោះ មានលាក់ទុកនៅទីណានៅឡើយទេ។
មន្ត្រីនគរបាលបានឲ្យដឹងថាបុរសវៀតណាមទាំងនេះបានធ្វើដំណើរតាមរថយន្តធុនធំ៣គ្រឿង ចូលមកដល់ភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយត្រូវបានឃាត់ខ្លួនដោយសារគ្មានឯកសារគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីសកម្មភាពរបស់ពួកគេ។
មកដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នគរបាលនៅ បន្តសាកសួរបុរសជនជាតិវៀតណាម៧នាក់ ដែលបានឃាត់ខ្លួនដើម្បីឲ្យដឹងមូលហេតុពិតប្រាកដ និងរកមុខអ្នកនាំពួកគេបើកបររថយន្តធុនធំ៣គឿង ចូលមកក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់។
លោក ទៀង សៅរតន៍ ស្នងការងនគរបាលខេត្តមណ្ឌលគិរី បានឲ្យកាសែតដឹងថា : សមត្ថកិច្ចមិនទាន់សម្រេចថា តើជនជាតិវៀតណាមទាំងនេះ ត្រូវបណ្ដេញចេញទៅវិញ ឬយ៉ាងណានៅឡើយទេ ព្រោះការសាកសួរប្រមូលព័ត៌មាន កំពុងតែបន្ត?។លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី បានមានប្រសាស៍ឲ្យដឹងថា នគរបាលខេត្ត បានសាកសួរ និងឃុំខ្លួនបុរសជនជាតិវៀតណាមទាំង៧នាក់នេះ នៅក្នុងស្នងការដ្ឋានខេត្ត ដើម្បីបន្តនីតិវិធី ព្រោះពួកគេចូលមកក្នុងទឹកដីខ្មែរ ដោយខុសច្បាប់។
សូមបញ្ជាក់ដែរថា៖ការឃាត់ខ្លួនយួន៧នាក់ដែលថ្លើមធំបើកឡានចូលមកដឹកឈើក្នុងស្រុកខ្មែរដោយគ្មានលិខិតស្នាមនេះបានកើតឡើងចំថ្ងៃដែលតុលការកំពូលដោះលែងយួន៧នាក់ដែលលួចចូលមកកាប់ឈើនៅតំបន់អូរហ៊ុចស្រុកែវសីម៉ាហើយត្រូវបានសមត្តកិច្ចប៉េអឹមចាប់បានកាលពីខែកុម្ភៈឆ្នាំ២០១៧រួមជាមួយរថយន្តសម្រាប់ដឹកឈើចំនួន៨គ្រឿង និងឈើហ៊ុបកាត់រួចស្រេចចំនួន១៥៩ដើម ស្មើនឹង១៩៧,៥២៤ម៉ែត្រគុបជាភស្តុតាង។
ជនជាតិវៀតណាមជាប់ចោទទាំង៧នាក់ មានទី១- ឈ្មោះ ង្វៀង តុងយ៉ុង, ២- ឈ្មោះ ឡេ កុងដាយ, ៣- ឈ្មោះ ហ្វ៉ាង ង៉ុកវ៉ាង, ៤- ឈ្មោះ ង៉ អាន់ទួ, ៥- ឈ្មោះ ហ៊ ង៉ុកទឹង, ៦- ឈ្មោះ ង៉ ឌិនទៀន និងទី៧- ឈ្មោះ ដូ វ៉ាន់លិន។
កាលនោះលោកនាយឧត្តមសេនីយ៍ សៅ សុខាមេប៉េអឹម បានឲ្យដឹងក្នុងរាបយការណ៍ថា ក្នុងសំណុំរឿងបទល្មើសព្រៃឈើនេះ មានជាប់ពាក់ព័ន្ធមន្ត្រីជាន់ខ្ពស់១៣នាក់ នៅក្នុងខេត្តមណ្ឌលគិរី ដែលលោកចាត់ទុកថា ជា «អ្នកធ្វេសប្រហែសក្នុងការបំពេញតួនាទី»។លោកនាយឧត្តមសេនីយ៍ សៅ សុខា បានលើកជាសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន ថា «ស្នើសុំក្រសួង ស្ថាប័ន អង្គភាព ចាត់ការមន្ត្រីក្រោមឱវាទ ដែលធ្វេសប្រហែស និងធ្វេសប្រហែសក្រោមឥទ្ធិពល ក្នុងការបំពេញតួនាទី ភារកិច្ចតាមច្បាប់លក្ខន្តិកៈ។
តែមកដល់ពេលនេះគ្មានឃើញមន្ត្រីពាំក់ពន្ធ័ណាមួយត្រូងទទួលពិន័យអ្វីឡើយបោះទោះជាលោកឧត្តមសេនីយ៍ត្រី តូច យន់ ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោកឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេង បញ្ជាការប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ត្រូវបានដកចេញពីតំណែង ឯលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ត្រូវបានផ្ទេរតំណែងពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មកជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងវិញក៏ដោយ។
ចំណែកបុរសជនជាតិយៀកណាម៧នាក់ ដែលបានលួចចូលមកកាប់ឈើខ្មែរជាទ្រង់ទ្រាយធំ នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានសាលាដំបូងខេត្តរាជធានីភ្នំពេញ ចោទប្រកាន់ពីបទប្រមូលផល ដឹកជញ្ជូនផល-អនុផលព្រៃឈើ ដោយគ្មានការអនុញ្ញាត ស្របតាមមាត្រា៥៣ និងមាត្រា៩៧នៃច្បាប់ព្រៃឈើ ហើយសំណុំរឿងនេះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី រិទ្ធី និងលោក ងិន ពេជ្រ ជាតំណាងអយ្យការអមសាលាដំបូង លើកយកមកជំនុំជម្រះ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដោយក្រមផ្តន្ទាទោសដាក់គុករយៈពេលមួយឆ្នាំ។
ប៉ុន្តែ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ក្រោយពីបញ្ចប់ការបោះឆ្នោតបាន៣ថ្ងៃដឹងថាគណបក្សប្រជាជនទទួលជោកជ័យ លោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល បានសម្រេចមុនអង្គសេចក្តីឲ្យបុរសជនជាតិវៀតណាមទាំងនេះ បាននៅក្រៅឃុំបណ្តោះអាសន្នបាត់។