» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5019 នាក់

ម្សិលមិញ 5544 នាក់

សរុប 13946116 នាក់

ពេទ្យ​ឲ្យ​សុគន្ធ នីសា​និង​ប្តី​ពិធី​ការិនី ប៉ែន ស្រី​ពេជ្រ​វិល​ទៅផ្ទះ​វិញ


ភ្នំពេញៈ តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​អ្នកនាង សុគន្ធ នីសា​ពេទ្យ​ឲ្យ​ចេញទៅ​ផ្ទះ​បន្ទាប់ពី បានជា​សះស្បើយ​ពី​ជំងឺ កូ​វីដ​-១៩ តែ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​របស់ខ្លួន ចំនួន​១៤​ថ្ងៃ​បន្ថែមទៀត​។ ឯ​ប្តី​ពិធី​ការិនី ប៉ែន ស្រី​ពេជ្រ ក៏បាន​ជាសះស្បើយ​វិល​ត្រឡប់មកផ្ទះ​វិញ នៅថ្ងៃនេះ​ដូចគ្នា ហើយ​អ្នកនាង​ប៉ែន​ស្រី​ពេជ្រ​បាន​តេស្ត​លើក​ទី​បី ហើយ​លទ្ធផល អវិជ្ជមាន​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សា​ម៉ី​ខ្លួន​។​a co nisa2 

​តាម​ហ្វេ​ស​ប៊ុ​ក​អ្នកនាង​សុគន្ធ នីសា រៀបរាប់ថា «​ថ្ងៃនេះ​ខ្ញុំ​បានជា​ហើយ គ្រូពេទ្យ​ថា ខ្ញុំ​អាច​ចេញទៅ​ផ្ទះ​វិញ​បាន​ថ្ងៃ​នេះហើយ តែ​ក៏ត្រូវ​បន្ត​ការ ឃុំខ្លួន​អោយនៅ​ដាច់ដោយឡែក​ក្នុង​បន្ទប់​តែឯង​ចំនួន​១៤ ថ្ងៃ​បន្ថែមទៀត​ដែរ​។ ខ្ញុំ​នឹង​គោរព​តាម​គោលការណ៍​នេះ ដើម្បី​សុវត្ថិភាព​ក្រុមគ្រួសារ​ខ្ញុំ ។​

​ហ្វេ​ស​ប៊ុ​ករ​បស់ ពិធី​ការិនី ប៉ែន ស្រី​ពេជ្រ ”​ជម្រាបសួរ​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​នាង​ខ្ញុំ​បានធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​១៤​ថ្ងៃ​រួចរាល​ហើយ ហើយ​ក៏បាន​រង់ចាំ​រយៈ​ពេល​បី​ថ្ងៃ​បន្ថែម សម្រាប់​ការចេញ​លទ្ធផល​តេស្ត រក​មេរោគ​Covid-១៩ ។​ពេលនេះ​ខ្ញុំ​ទទួលបាន​លទ្ធផល​តេស្ត​ហើយ​គឺ​អវិជ្ជមាន​ហើយ​សម្រាប់​ស្វាមី​នាង​ខ្ញុំ​បានជា​សះស្បើយ​អាច​ត្រឡប់មកផ្ទះ​វិញ​បាន​ថ្ងៃនេះ 26/03/2021​។​សូម​អរគុណ​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​ទាំងអស់​ដែល​បាន​ខិតខំ​ថែរក្សា​ស្វាមី​របស់​នាង​ខ្ញុំ​រហូតដល់​ជាសះស្បើយ​។​

​នាង​ខ្ញុំ​នៅតែ​ប្រកាន់ខ្ជាប់ នៅ​ការការពារ នឹង​អនុវត្តន៍ នៅ​អនុសាសន៍ ដ៍​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ជា​បន្តទៀត គឺ​«៣​កុំ ៣​កា​ពារ​»​នឹង​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​នាង​ខ្ញុំ​សូម​ជូនពរ​បងៗ​និង​ប្អូនៗ​សិល្បករ ក៏ដូចជា​ប្រជាជន​ខ្មែរ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ ឲ្យ​ឆាប់​ជាសះស្បើយ ឆាប់​បាន​ត្រឡប់​ទៅ​គេហដ្ឋាន​ទាំងអស់គ្នា​ហើយ​” ៕a co nisa a co nisa1