» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2628 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699882 នាក់

ចាប់​កន្លែង​លួចលាក់​កែ​ភេទ​ក្រោម​ឈ្មោះ​កែ​សម្ផស្ស​ចំនួន​២​ទីតាំង

 

​ភ្នំពេញ​៖ កាលពី​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច បាន​បង្ក្រាប​ហាង​កែ​ភេទ​(​បុរស​ទៅជា​ស្ត្រី និង ពី​ស្ត្រី​ទៅជា​បុរស​) ឈ្មោះ GANGNAM BEAUTY & CLINIC​ចំនួន​២​កន្លែង​។​ទី​១ ស្ថិតនៅ​សង្កាត់​ទំនប់ទឹក ក្បែរ​ស្ថានទូត​ចិន ខណ្ឌ​បឹង​កេងកង និង​មួយកន្លែង​ទៀត មានឈ្មោះ​មជ្ឈមណ្ឌល​ថែរក្សា​ស​ម្ភ​ស្ស ដុក​ទ័​រកា​ង ដែល​ស្ថិតនៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ក្រោម​បទ​ធ្វើការ​លួចលាក់​កែ​ភេទ​ដោយ​ខុសច្បាប់​និង និង​ប្រើប្រាស់​ឱសថ​ដែល​គ្មាន​ចុះ​បញ្ជិការ ទៀតផង​។​a hospitala1 

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តាន់ សុខវិជ្ជា ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការចុះ​ឆែកឆេរ​ទីតាំង​លួច​កែ​ភេទ​នោះ បាន​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជំនាញ បានធ្វើការ​ស៊ើបអង្កេត ហើយ​រកឃើញថា ម្ចាស់​ទីតាំង​កែ​ភេទ​នោះ បាន​លួច​នាំ​ឱសថ​ខុសច្បាប់​ជាច្រើន​មកពី​ក្រៅប្រទេស និង​បាន​លួច​កែ​ភេទបុរស​ទៅជា​ស្ត្រី និង​ពី​ស្ត្រី​ទៅជា​បុរស ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ខណៈ​ការកែ​ភេទ​នោះ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។​

លោក ទិ​ត សួស្តី អនុប្រធាននាយកដ្ឋាន​មន្ទីរពេទ្យ​នៃ​ក្រសួងសុខាភិបាល​កម្ពុជា បានឱ្យដឹងថា នៅក្នុង​ប្រតិបត្តិ​ការឆែកឆេរ រហូតដល់​បិទ​នូវ​ទីតាំង​កែ​ភេទ​នោះ ដោយ​មន្ត្រី​បាន​រកឃើញ​ឱសថ​ជាច្រើន​ម៉ាក ដែល​ខុសច្បាប់ និង​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ខណៈ​សម្ភារ​វះកាត់ រួមទាំង​លិង្គ​បុរស ដែល​បាន​កាត់​ដើម្បី​ប្តូរ​ភេទ​ទៅជា​ស្ត្រី​មួយចំនួន​ផងដែរ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តាន់ សុខវិជ្ជា បានឱ្យដឹងថា ក្នុងករណី​នោះ អាជ្ញាធរ​បានធ្វើ​ការឃាត់​ខ្លួន​ម្ចាស់​ទីតាំង​ដែលជា​ជនជាតិ​វៀតណាម បុគ្គលិក​ជនជាតិខ្មែរ និង ជនជាតិ​វៀតណាម​មួយចំនួនទៀត ហើយនឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕a hospitala