» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9160 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659667 នាក់

និពន្ធ​នាយក​កាសែត​ចិន​ម្នាក់​ត្រូវ​ដេញ​ចេញពី​ស្រុក​ខ្មែរ​ព្រោះ​ផ្សាយ​ពត៍​មាន​កុហក​!

 

​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានសម្រេច​បណ្តេញ​លោក ស្សេន​កៃ​ដុង​(Shen Kaidong )​នាយក​សារព័ត៌មាន Angkor Today ចេញពី​ប្រទេស​កម្ពុជា ក្រោយ​ផ្សព្វផ្សាយ​បំភ្លៃ​ការពិត​ថា កម្ពុជា​លក់​វ៉ាក់សាំង​ដែលជា​ជំនួយ​របស់​ចិន​។ នេះ​បើតាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ដែល​បណ្តាញ​ព័ត៌មាន Fresh News ទទួលបាន​។​a china jour 

​ជនជាតិ​ចិន​រូបនេះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ ក្រោយពី​បាន​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គម Wechat របស់​សារព័ត៌​មានឈ្មោះ Angkor Today ថា «​កម្ពុជា​បាន​យក​វ៉ាក់សាំង​កូ​វីដ​១៩ ដែលជា​ជំនួយ​របស់​ប្រទេស​ចិន​មក​លក់​ក្នុងតម្លៃ​ថ្លៃ​»​ខុស​ការពិត​។​ជន​ជាតិចិន​រូបនេះ ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចូលមក​ប្រទេស​កម្ពុជា​ជាថ្មីទៀត​ទេ​។ ឯ សារព័ត៌មាន Angkor Today ក៏ត្រូវ​បាន​ក្រសួង​ព័ត៌មាន​កម្ពុជា សម្រេច​ដកហូត​អាជ្ញា​បណ្ណ​ផងដែរ​។​

​តាម​ប្រការ​១ នៃ​ប្រកាស​នេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ជនបរទេស​ឈ្មោះ Shen Kaidong ភេទ​ប្រុស ជនជាតិ​ចិន សញ្ជាតិ​ចិន កើត​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​១៩៦៩ លិខិតឆ្លងដែន​លេខ E99812704 ពាក់ព័ន្ធ​បទ​ប្រព្រឹត្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ប្រទេស​ដើម​វិញ និង​ហាមឃាត់​ចូល​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​នគរបាល​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​និពន្ធ​នាយក កាសែត Angkor Today ពាក់ព័ន្ធ​នឹង​ករណី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ត្រូវ​ចំណាយ​ថវិការ​ចំនួន​១២០​ដុល្លារ​។​​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ថេ​ង សំណាង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប ការចុះ​ឃាត់ខ្លួន​ធ្វើ​ចំនុច​ផ្ទះ​វីឡា​ជួល ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ដោយ​នាំខ្លួន​ជនជាតិ​ចិន ម្នាក់​ឈ្មោះ SHEN KAIDONG ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ មុខរបរ​ជា​និពន្ធ​នាយក កាសែត​អង្គរ​ធូ​ដេ មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ផ្សព្វផ្សាយ​ពត៌មាន​នៅលើ​គណនី វី​ឆាត ឈ្មោះ​អង្គរ​ធូ​ដេ ដែលមាន​ខ្លឹមសារ​ថា ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​១៩ ត្រូវ​ចំណាយ​ថវិការ​ចំនួន​១២០​ដុល្លារ​។​

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ក្រសួងសុខាភិបាល បាន​ចាត់ទុកថា ការផ្សព្វផ្សាយ​របស់​អង្គរ​ធូ​ដេ ជា​រឿង​ផ្តេសផ្តាស​។ លោកស្រី​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដែលជា​ជំនួយ​របស់​ចិន​នៅ​កម្ពុជា គឺ​បាននិងកំពុង​ចាក់ទៅលើ​ក្រុមមនុស្ស​អាទិភាព ដែល​ក្រសួងសុខាភិបាល​ប្រកាស​ប៉ុណ្ណោះ ។​លោកស្រី បាន​ថ្កោលទោស​ចំពោះ​ជន​មួយចំនួន​ដែល​បំពុលសង្គម តាមរយៈ​ការ​ប្រឌិត​ព័ត៌មាន​នេះ​ឡើង ដើម្បី​បំភាន់​សាធារណជន ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ចំពោះ​កម្ពុជា​។​a china jour1 a china jour2 a china jour3 


​