» គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7304 នាក់

ម្សិលមិញ 8227 នាក់

សរុប 14134185 នាក់

រំលោភ​បាន​៧​ថ្ងៃ​ខ្លា​ចនាង​ប្រាប់​ឪពុកម្តាយ​ចាក់​នាង​សម្លាប់​នៅក្នុង​ផ្ទះ​ទាំង​ព្រឹក​តែ​គេច​មិន​រួច​!

 

​ភ្នំពេញ ៖​ទីបំផុត​! ជនសង្ស័យ​ជា​ឃាតករ​ដែល​បាន​ចាក់​សម្លាប់​នារី​ម្នាក់​ទាំង​ព្រឹក​ព្រលឹម​នៅ​ព្រែក​ហូរ​ក្រុង​តាខ្មៅ​ត្រូវបាន​សមត្ថកិច្ច​ចាប់បាន​ហើយ​។ ជនសង្ស័យ​ជា​ឃាតករ​មានឈ្មោះ ទូច សុជាតិ ហៅ​(​អា​ដំរី​) អាយុ ៣៥​ឆ្នាំ សមត្ថកិច្ច​ឃាត់ខ្លួន​បាន ក្រោយពី​ធ្វើ​សកម្មភាព​ប្រមាណ​ជាង​មួយ​ម៉ោង​ក្រោយមក​។​a kill girl 

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព ថា​ខ្លួន​ពិតជា​បាន​យក​កាំបិត​ចាក់​នារី​រងគ្រោះ​ឈ្មោះ ផេង បញ្ញា អាយុ​១៧​ឆ្នាំមាន​ឪ​ពុល​ម្តាយ​ជា​កម្មករសំណង់ រស់នៅ​កន្លែងកើតហេតុ ក្នុងភូមិ​-​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល នោះ​ពិតប្រាកដ​មែន ដោយសារតែ​ខ្លួន​ភ័យខ្លាច​ជាប់គុក បន្ទាប់ពី​នារី​រងគ្រោះ បាន​ប្រាប់​ខ្លួន​ថា​និង​ប្រាប់​រឿង​ដែល​បាន​ចាប់រំលោភ​អស់​រយៈពេល ៧​ថ្ងៃ​កន្លង​ទៅនោះ ឱ្យ​ឪពុកម្ដាយ​នាង​បានដឹង​។ ដូច្នេះ​ចៀសវាង​បែកការណ៍ ជនសង្ស័យ​ក៏បាន​យក​កាំបិត ចាក់​ជាច្រើន​កន្លែង​ទៅលើ​ជនរងគ្រោះ​នៅវេលា​ម៉ោង ៧​និង ៣០​នាទី​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ បណ្ដាល​ឲ្យ​ស្លាប់ ក្រោយពេល​ក្រុមគ្រួសារ​ជនរងគ្រោះ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជ័យជំនះ​។​

​នគរបាល​ខេត្តកណ្តាល បានបញ្ជាក់​ពីស​ភាព​នៃ​រឿងហេតុ​នេះ​ថា មុនពេល​កើតហេតុ វេលា​ម៉ោង​ប្រហែល​៦​និង​៣០​នាទី ព្រឹក ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ​មាន​ឪពុកម្តាយ និង​ប្អូនប្រុស បាននាំគ្នា​ចេញទៅ​ធ្វើការ​អស់ នៅសល់តែ​ជនរងគ្រោះ និង​ប្អូនប្រុស​ម្នាក់​ឈ្មោះ ផេង រិ​ន​ណា​រ៉ុង អាយុ​១០​ឆ្នាំ នៅ​បន្ទប់​ជួល​។​បន្ទាប់មក​ជនរងគ្រោះ​បាន​ប្រើ​ប្អូនប្រុស​ឱ្យ​ជិះ​កង់​ទៅ​ទិញ បាយ​ស្រូប​យកមក​ហូប​ទាំងអស់គ្នា​។ នៅពេល​ទិញ​បាយ​រួចហើយ ប្អូនប្រុស​ក៏​យក​បាយ​មកឱ្យ​ជនរងគ្រោះ​វិញ ក៏​ឃើញ​ជនរងគ្រោះ​នៅក្នុង​បន្ទប់​តែ​ពីរ​នាក់​ជាមួយ​ជនសង្ស័យ ពេលនោះ​ជនរងគ្រោះ​បាន​ប្រាប់​ប្អូន​ថា​កុំអាល​ទាន់​ចូល ចំណែក​ជនសង្ស័យ ក៏បាន​ប្រើ​ប្អូន​ជនរងគ្រោះ​ឱ្យទៅ​ទិញ​បារី​សេក​ចំនួន​៥០០​រៀល ។

ក្រោយពេល​ទិញ​បារី​រួចហើយ ប្អូនប្រុស​ជនរងគ្រោះ​ត្រឡប់មកវិញ​ក៏​ឃើញ​ជនសង្ស័យ​ឈរ​នៅ​ផ្លូវ​ចូល​មុខ​ផ្ទះជួល រួចហើយ​ប្អូន​ជនរងគ្រោះ​ក៏បាន​ហុច​បារី​ឱ្យ រួច​ក៏​ចូលទៅ​មើល​ក្នុង​បន្ទប់​ក៏​ឃើញ​ជនរងគ្រោះ ដេក​លើ​ឥដ្ឋ​មាន​ឈាម​ពេញ​លើ​ទ្រូង ក៏បាន​ស្រែកហៅ​ជនសង្ស័យ​ឱ្យមក​ជួយ​មើល ហើយ​ជនសង្ស័យ​ក៏បាន​ស្រែកហៅ​អ្នកជិតខាង​ឱ្យមក​ជួយ​មើល​ទៀត បន្ទាប់មក​ជនសង្ស័យ​ក៏បាន​លើក​បី​សព​យកទៅ​ពេទ្យ​តែម្តង​។​​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​កំណត់ហេតុ​ស្ដាប់​ចម្លើយ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​a kill girl1 a kill girl2 a kill girl3