វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 924 នាក់
ម្សិលមិញ 2951 នាក់
សរុប 12608479 នាក់
ខេត្តកណ្តាល៖មានករណីយ៍បាញ់បោះសេរីនិងបាញ់គម្រាមសមត្តកិច្ចកើតឡើងបន្តបន្ទាប់ឌឹលោកឈឿនវិចិត្រស្នងការនគរបាលខេត្តកណ្តាលក្នុងដំណាច់ចុងនិងដើមឆ្នាំសកលថ្មី២០២១។
ករណិយ៍បាញ់ទី១គឺនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ចំនួន៤ ទៅ៥គ្រាប់ នៅហាងផឹកស៊ីមួយកន្លែងយីហោ «ហេង ហេង» នៅចំណុចផ្លូវលេខ ២១ A សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បុរសដែលបាញ់បោះសេរីបង្អួតស្រីក្នុងហាងហេងហេងត្រូវបានគេស្គាលថាមានឈ្មោះ វីរ: ជាអ្នកបើកឡានឲ្យថ្នាក់ដឹកនាំធោមម្នាក់។ ម្ចាស់ហាងឈ្មោះ កញ្ញា បានឱ្យដឹងថា ២នាក់ប្ដីប្រពន្ធបានឈ្លោះប្រកែកគ្នា បន្ទាប់មកក៏ភាគីខាងប្ដី បានយកកាំភ្លើងខ្លីបាញ់ចឹងទៅ។តែមកដល់ថ្ងៃទី៣មករា២០២១សមត្តកិច្ចមិនទាន់ចាត់ការករណិយ៍បាញ់បោះសេរីខុសច្បាប់ក្នុងហាងកណ្តាលក្រុងតាខ្មៅនោះនៅឡើយ។
បាញ់ទី២គឺជនបង្កគ្រោះថ្នាក់ចរាចរណ៍ម្នាក់ឆកយកកាំភ្លើងAK-47របស់សមត្តកិច្ចមកបាញ់គម្រាមសមត្ថកិច្ច៧គ្រាប់ក្នុងប៉ុស្តិ៍នគរបាលសំពៅពូនកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០១ខែមករា ឆ្នាំ២០២១ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយបុរសថ្លើមធំនោះ បើកបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍សំពៅពូន ក៏បានឃាត់ខ្លួន និងហៅជនបង្កមកកាន់ប៉ុស្តិ៍ ដើម្បីសាកសួរ ធ្វើយ៉ាងណាឱ្យក្រុមហ៊ុនរបស់ជនបង្ក មកធ្វើការដោះស្រាយសងបំណុលការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
តែអ្វីដែលហួសចិត្តគឺពេលធ្វើការសាកសួរ ស្រាប់តែ ជនបង្កខាងលើ រត់ចូលក្នុងបន្ទប់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន រួចទាញកាំភ្លើងអាកាចំនួន០១ដើមបាញ់ចំនួន៧គ្រាប់ឡើងលើ ដើម្បីគំរាមសមត្ថកិច្ច ។ នគរបាលខេត្តកណ្ដាល ធ្វើការឡោមព័ទ្ធជនបង្កខាងលើនេះ ដែលកំពុងលាក់ខ្លួនក្នុងប៉ុស្តិជាមួយនឹងកាំភ្លើងអាកាចំនួនបីដើម នៅក្នុងប៉ុស្តិ៍រដ្ឋបាលនោះតែម្ដងរហូតដល់យប់ថ្ងៃទី២មករាបានដោះស្រាយករណីយ៍នេះបាន។ជនបង្កដែលសមត្តកិច្ចចាប់ខ្លួនបានមានឈ្មោះ ពៅ ហេង អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ អ្នកបើកបររថយន្តដឹកទំនិញឲ្យក្រុមហ៊ុនបានត្រូវចាប់ខ្លួននាយប់ថ្ងៃទី២មករាបន្ទាប៉ពិលោមពទ្ធ័។
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលនាយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានប្រាប់កាសែតថា, លោកកំពុងដឹកនាំកម្លាំង ធ្វើការឡោមព័ទ្ធ នឹងមិនឱ្យមានការផ្ទុះអាវុធ ប៉ុន្តែប្រើវិធាន ក្នុងការលួងលោមជនបង្ក ឲ្យទម្លាក់អាវុធ និងប្រគល់ខ្លួនឲ្យសមត្ថកិច្ចដោយហៅថៅកែនិងម្តាយឲ្យមកជួយ។ លោកស្នងការបន្តថា, កាំភ្លើងនៅទីនោះមានចំនួនបីដើម និងមានគ្រាប់ជិត៩០ ដូច្នេះមិនត្រូវឱ្យមានការផ្ទុះអាវុធកើតឡើងជាដាច់ខាត ជៀសវាងករណីគ្រោះថ្នាក់កើតឡើង។
អាឡូវអាអ្នកបាញ់់ក្រោយត្រូវបានចាប់ខ្លួនបានចោទថាប៉ងធ្វើឃាតសមត្តកិច្ចតែអាអ្នកបាញ់មុនស្គាល់មុខចាប់មិនទាន់បាននៅឡើយ។អ្នកដឹងរឿងឌឺថាប្រយត្ន័ធើបានតែអាអ្នកខ្សោយៗគេរហៅថាស្តង់ដា២ហ្ម៉ង ៕