» នាយករដ្ឋមន្ត្រី​ថៃ​រួចខ្លួន​ពិការ​ដេញដោល​ទម្លាក់​តំណែង​ » តុលាការ​ទុ​ដាក​ឱ​សា​នុ​វាទ​៧​ថ្ងៃ​ឲ្យ​លោក ឌួង ឆាយ ប្រគល់​កូនស្រី​ទៅ​អតីត​ភរិយា​! » អភិបាលខេត្ត​កំពង់ចាម​បញ្ជា​ឲ្យ​ដក​លោ​កក ហែម គឹម​សាធ ពី​ប្រធានការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ មកជា​មន្ត្រី​ដោយសារ​ពុករលួយ​រឿង​កែ​សំបុត្រកំណើត​! » អ្នកនាង​កុ​សុ​ម៉ា​និង​សាច់ញាតិ​ចូល​ពេទ្យ​ដោយសារ​ហាង​មួយ​នៅ​ខេត្ត​សីហនុ​! » ចាប់​ស៊ុតមាន់​វៀតណាម​ជាង ២៥ ០០០​គ្រាប់​ដែល នាំចូល​ខុសច្បាប់​ » បុរស​ជា​ប្តី ខឹង​ប្រពន្ធ​ទៅ​ដេក​ផ្ទះ​អ្នកជិតខាង បាន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់ » បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​, ក្នុងពេល​ក្រុមហ៊ុន​បរទេស​នៅ​កម្ពុជា​រកបាន​មាស​ខ្ទង់​តោន​! » ឱនភាព​ពាណិជ្ជកម្មរ​វាង​កម្ពុជា​និង​ចិន​ក្នុង​រយះពេល​២​ខែ​ដំបូង​ឆ្នាំ​២០២៥ » មន្ត្រី​សាលាស្រុក​កងមាស ហែម គីម​សាទ កែ​សំបុត្រកំណើត អោយ​ប្រជាពលរដ្ឋ យកលុយ​ចំនួន ៣៦០​ដុល្លារ​! » ជប៉ុន ផ្តល់ជំនួយ​ជិត ២០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ទឹកស្អាត​ » ស្ពាន​អាកាស «​មរតក​តេ​ជោ​» នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​៧ ខែមេសា » បុរស​ម្នាក់​បង្កើត Facebook Page ក្លែងក្លាយ​ក្រោមរូបភាព​ផ្គត់ផ្គង់​សាច់​តាម​ហាង បោកប្រាស់​អ្នកដទៃ​ត្រូវបាន​ចាប់ខ្លួន​ » អ្ន​កកាសែត ៣​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន​ករណី​កំហែង​យក ថ្នូរ​នឹង​ការមិន​ចុះផ្សាយ​ព័ត៌មាន​ » តើ​លោក​ឧបនាយក​រដ្ឋ​ម​ន្ក្រី​កើត​រិ​ទ្ធ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​គិត​យ៉ាងណារ​ករណីយ៍អតីតប្តីប្រពន្ធឧកញ៉ាឌួងឆាយ? » សាលក្រម​តុលាការ​ធម្មនុញ្ញ​ស្តារនីតិសម្បទា​ប្រមុខរដ្ឋស្តីទី​កូរ៉េខាងត្បូង​ឡើងវិញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2153 នាក់

ម្សិលមិញ 4250 នាក់

សរុប 16289028 នាក់

សម្ដេច​តេ​ជោ​៖​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​មិនទាន់​ចប់​ទេ​តែ​នៅ​បន្ត​ជួយ​លុយ​អ្ន​ក្រីក្រ​៣​ខែ​ទៀត​ការប្រឡង​បាក់​ឌុប​សិស្ស​ថ្នាក់​ទី​១២​ផ្អាក​តែ​ឲ្យ​ជាប់​ទាំងអស់​រួមទាំង​ឌី​ប្លូ​ម​ផង​!



​ភ្នំពេញ​៖«​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​» ដែលជា​ករណី​នៃ​ការចម្លង​ចូល​សហគមន៍​ដំបូង​នៅ​កម្ពុជា គ្រប់គ្រង​បាន​ហើយ តែ​មិនទាន់​បញ្ចប់​នោះទេ ព្រោះ​ការបន្ត​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​នៅ​បន្តដំណើរ​ការ​នៅ​បណ្តា​ខេត្ត​មួយចំនួន ។​នេះ​ជា​សារ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​១៥​ធ្នូ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ និង​ការទិញ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​។​a hun not close 

សម្តេច​តេ​ជោ បាន​បញ្ជាកថា «​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» គឺជា​ព្រឹត្តិការណ៍​ដែល​ខុសគ្នា​ពី​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ព្រោះ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា គឺជា​ព្រឹត្តិការណ៍​ធ្ងន់ធ្ងរ​ខ្លាំង​សម្រាប់​កម្ពុជា​ដែល​គិត​មកដល់​ព្រឹក​ថ្ងៃទី ១៥ ខែធ្នូ គឺ​រកឃើញ​អ្នក​ឆ្លង​សរុប​ដល់ ៤១ នាក់ នៃ​ករណី​វិជ្ជមាន​កូ​វីដ​សរុប​ទូទាំងប្រទេស​ចំនួន ៣៦២ ករណី ក្នុងនោះ​អ្នកជំងឺ​៣១២ បានជា​សះស្បើយ​។​

ទាក់ទង​រឿងនេះ​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា សម្តេច បានសម្រេច​ផ្តល់​សាច់ប្រាក់​ឧបត្ថម្ភ ជុំ​ទី​៤ សម្រាប់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ ដែល​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​១៩ នៅ​ទូ​ទាំំ​ង​ប្រទេស​។ ជុំ​ទី​៤​នេះ មាន ៣​ខែ គឺ​មករា កុម្ភៈ និង​ខែមីនា ឆ្នាំ​២០២១​។​​សូមបញ្ជាក់ថា​៖ ចាប់តាំងពី​ខែមិថុនា រហូតដល់​ខែធ្នូ ឆ្នាំ​២០២០​នេះ រាជរដ្ឋាភិបាល បាន​ឧបត្ថម្ភ​សាច់ប្រាក់​ចំនួន​៣​ជុំ ដែល​អស់​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ១៦០​លាន​ដុល្លារ​អាមេរិក​។ សម្រាប់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ដែល​ទទួលបាន​សាច់ប្រាក់​កាលពី​ខែវិច្ឆិកា​កន្លងទៅ គឺមាន​រហូតដល់​ចំនួន ៧០៣ ៥៩២​គ្រួសារ​។  ប្រសិនបើ​ក្រោយ​ខែមីនា ឆ្នាំ​២០២១ ស្ថានភាព​កូ​វីដ​១៩ នៅតែ​មិនទាន់​ស្រាកស្រាន្ត នោះ សម្តេច នឹង​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​ជា​បន្តទៀត​។ សម្តេច​ថា បាន​ត្រៀម​ថវិកា ២០០​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​កម្មវិធី​នេះ​។​

​ដោយសារ​លទ្ធភាព​នៃ​ការប្រឡង​មិនអាច​ធ្វើបាន​នៅ​ថ្ងៃទី​១១​មករា​២០២១​ខាងមុខនេះ​សម្តេច នាយករដ្ឋមន្ត្រី​កម្ពុជា បានផ្ដល់​ស្នើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ពិនិត្យ​វាយតម្លៃ​លទ្ធផល​សិស្ស​ថ្នាក់​ទី​១២ និង​ប្រឡង​ឌី​ប្លូ​ម​ដើម្បី​កំណត់​ឲ្យ​ជាប់​ទាំងអស់គ្នា ។​​សម្តេច​បាន​បញ្ជាក់ថា ការបិទ​ប្រកា​សបិទ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា អាច​នឹង​កើតឡើង​ក្រោយ​ថ្ងៃទី ២០ មករា ២០២១ ឯណោះ អ៊ីចឹង​ទេ សុំ​ឲ្យ​ក្រសួង​អប់រំ​ពិចារណា​ទៅ ទៅលើ​លទ្ធភាព​ទី ៣ នៃ​ការវាយតម្លៃ ដោយសារតែ​សិស្ស​រាប់រយ​លាន​នាក់​លើ​ពិភពលោក រួមទាំង​កម្ពុជា​ផង មិនបាន​រៀនសូត្រ​ទេ យើង​ត្រូវ​ទទួលយក​នូវ​ហេតុការណ៍​ពិតប្រាកដ គ្រូ សិស្ស ក៏​អត់​ទាន់​មាន​វ៉ាក់សាំង​ការពារ មិនទាន់មាន​មនុស្ស​ស្លាប់​ផង គេ​ចោទថា​យើង​លួចលាក់ មិន​បង្ហាញ ដូច្នេះ​គ្រូ​និង​សិស្ស មាតា​បី​តា​សិស្ស​ក៏​មិន​ស្ងប់ចិត្ត​ដែរ​ក្នុងការ​ឲ្យ​កូន​ទៅ​ប្រឡង​បាក់​ឌុប​នោះ ។​

​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ឲ្យ​ដឹងថា សម្រាប់​បេក្ខជន ដែល​បាន​ចុះឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ក្នុង​ឆ្នាំ​២០២០​នេះ គឺមាន​ជាង​១២​ម៉ឺន​នាក់​ដែល​នឹងចូលរួម​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៩-២០២០ ។​ក្រៅពីនេះ​សម្តេច​បាន​បានប្រកាស​ផ្តល់​អាទិភាព​ក្របខណ្ឌ​គ្រូពេទ្យ​បន្ថែម​សម្រាប់​ក្រសួងសុខាភិបាល ក្នុងការ​ពង្រឹង​វិស័យ​សុខាភិបាល ជាពិសេស​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ និង​ក្រសួង​មុខងារសាធារណៈ ពិភាក្សាគ្នា​ពី​តម្រូវការ​ក្របខណ្ឌ​គ្រូពេទ្យ ដែល​ត្រូវ​រើស​បន្ថែម​នាពេលខាងមុខ ដោយ​ការប្រឡង​ជ្រើសរើស ឬ​រើស​ចេញពី​គ្រូពេទ្យ​ជាប់កិច្ចសន្យា​។ ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ផងដែរ​សម្រាប់​ការ​រើស​គ្រូពេទ្យ​ថ្មី មិនមែន​ចូលមក​ដើម្បី​តែ​យក​ក្របខណ្ឌ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​បំពេញការងារ ជាពិសេស​គឺ​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។​

​ក្រៅពី​ប្រកាសថា​រាជរដ្ឋាភិបាល​ទិញ​តែ​វ៉ាកសាំង​ណា​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពី​ភព​លោក​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​ក្រសួងសុខាភិបាល ទិញ​ម៉ាស៊ីន​ជំនួយ​ដង្ហើម និង​ម៉ាស៊ីន​តាមដាន​ជីវិត​បន្ថែមទៀត ដើម្បី​ទុក​ប្រើប្រាស់ មិន​ត្រឹមតែ​សម្រាប់​បញ្ហា​កូ​វីដ​១៩​នោះទេ តែ​សម្រាប់​អ្នកជំងឺ​ផ្សេងទៀត​ដែល​ត្រូវការ​។ សម្តេច​តេ​ជោ ប្រាប់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ត្រូវ​ពង្រឹង​សេវា​សុខាភិបាល​នៅតាម​មូលដ្ឋាន​ទាំងអស់ ហើយ​បើ​ត្រូវការ​គ្រឿង​បរិក្ខា​ពេទ្យ ត្រូវ​ឡើង​គម្រោង​ស្នើសុំ​ថវិកា​ដើម្បី​ទិញ​.​។​

​សម្រាប់​ការប្រឆាំង​កូ​វិត​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បានផ្តល់​អនុសាសន៍ និង​បទបញ្ជា​ចំនួន​៤ ដើម្បី​ទប់ស្កាត់​ព្រឹត្តិការណ៍​សហគមន៍ ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩ រួមមាន​៖
១៖ តាមដាន​អ្នក​នៅ​សេសសល់​មិនទាន់​ធ្វើតេស្ត​គ្រប់​ចំនួន ឬ​ធ្វើ​ច​ត្តា​ឡី​ស័ក​មិនទាន់​គ្រប់​ថ្ងៃ​ឲ្យ​បាន​ម៉ឺងម៉ាត់​។ អាជ្ញាធរ​ត្រូវ​ពិនិត្យ កុំ​ពឹង​ផ្អែកលើ​គ្រូពេទ្យ គ្រ​ពេទ្យ​ហត់​ណាស់​ហើយ​។​
២៖ ត្រូវអនុវត្ត ៣​ការពារ (១៖ ពាក់​ម៉ាស់​, ២៖ លាងដៃ​, ៣៖ គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​ចាប់ពី ១​ម៉ែត្រ​កន្លះ​ឡើងទៅ ឲ្យ​បាន​គ្រប់គ្នា នៅ​គ្រប់​ទីកន្លែង​)​។​

៣៖ ត្រូវអនុវត្ត ៣​កុំ (១៖ កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល​, ២៖ កុំទៅ​កន្លែង​មនុស្ស ច្រើន​កុះករ​។ ៣៖ កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម ពេល​ជួបគ្នា អ្នកមាន​ផ្តាសាយ ឬ​សង្ស័យ​មាន​ជំងឺ​កូ​វីដ​១៩ កុំ​ចេញ​ក្រៅ ហើយ​ត្រូវ​ទាក់ទង ទៅ​គ្រូពេទ្យ​)​។​
៤៖ នៅតាម​កន្លែង​លក់ដូរ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ផ្សារ​ទំនើប និង​ធនាគារ ត្រូវ​ត្រួតពិនិត្យ​បើ​គ្មាន​ម៉ាស​មិន​ឲ្យ​ចូល វ៉ាស់​កម្តៅ និង​រៀបចំ​កន្លែង​អង្គុយ​រក្សា​គម្លាត តាម​បន្ទប់ទឹក​ត្រូវមាន​សាប៊ូ​លាងដៃ​។​​គូសបញ្ជាក់​ផងដែរ​ថា សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ បានចេញ​បទបញ្ជា​បន្ទាន់​មួយ ដោយ​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​មាន ការជួបជុំ​មនុស្ស​ច្រើន មិន​លើសពី​២០​នាក់ និង​សូម​ឲ្យ​ផ្អាក​ការរៀបចំ​ពិធី​អាពាហ៍ពិពាហ៍ រយៈពេល​១៥​ថ្ងៃ​៕a bak dub co1