» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8799 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659306 នាក់

ប្រ​យ​ត្ន័​ពីថ្ងៃ​ទី​០៧-០៩ ខែតុលា ខ្ស​ល់​ព្យុះ​មកដល​វៀតណាម​ហើយ​ កម្ពុជា​នឹងមាន​ភ្លៀងខ្យល់ 

 

​ភ្នំពេញ​៖ នៅលើ​សមុទ្រ​ចិន​ខាងត្បូង នឹង​អាច​កើតមាន​ជា​វិ​សម្ពាធ​ទាប (Tropical Depression)​ឬ​ជា​ព្យុះ (Tropical Storm) ដើរ​សំដៅ​ឆ្ពោះ​ចូលដល់​លើ​ភាគខាងត្បូង ប្រទេស​វៀតណាម នៅ​ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០​។​នេះបើតាមធនធានទឹក។a rain si3 

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០​នេះ​​បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ដោយ​បញ្ជាក់​ឲ្យ​ដឹងថា​​បន្ទាប់ពី​បានធ្វើ​ការតាមដាន ការវិវត្ត​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់ សង្កេតឃើញថា​​ប្រព័ន្ធ​សម្ពាធ​ទាប បាន​បន្ត​លាតសន្ធឹង​ឆ្លងកាត់​លើ​កម្ពុជា ដោយ​ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​មួយ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​។​

​ស្ថានភាព​អាកាសធាតុ​បែបនេះ នឹងធ្វើ​ឱ្យ​បណ្ដា​ខេត្ត​ស្ទើរ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុង​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២០ នឹង​អាចមាន​ភ្លៀង និង​ខ្យល់​កើនឡើង​។​​ចំពោះ​បណ្ដា​រាជធានី ខេត្ត​នៅ​ភាគខាងត្បូង ខេត្ត​ខាងកើត​ជាប់​ប្រទេស​វៀតណាម និង​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​ធ្វើឱ្យ​ទី​ទំនាប​ក្បែរ​ផ្លូវទឹក តំបន់ភ្នំ និង​តំបន់​ជួរ​ភ្នំក្រវាញ នៅក្នុង​ភូមិសាស្ត្រ​នៃ​បណ្ដា​ខេត្ត​ទាំងនោះ​​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង ជាមួយគ្នា​នោះ នៅ​តំបន់​មាត់សមុទ្រ និង​នៅលើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀង ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​។​

​ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីប្រជុំជន ទី​ទំនាប​ក្បែរ​ផ្លូវទឹក និង​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើ ដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​a rain vn 


​