» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5716 នាក់

ម្សិលមិញ 7923 នាក់

សរុប 20618956 នាក់

បែក​រឿង​កម្មវិធី​ជួប​គ្រួសារ​តារា​កៀប​លុយ​អ្នកចូលរួម​ផងសប្បាយផង

​ភ្នំពេញៈ អាច​និយាយបានថា នេះ​ជា​លើកដំបូង​ហើយ​ដែលមាន​ការរៀបចំ​ព្រឹត្តិការណ៍​ជួបជុំ​មិត្តភក្តិ​សិល្បៈ​ដែល​មានការ​ស្លៀកពាក់​បែប​ប្រពៃណី​ខ្មែរ​បុរាណ ដោយមាន​តារា​ល្បីៗ​មួយចំនួន​ដែល​បាន​ចូលរួម​នៅក្នុង​ពិធីជប់លៀង​ខួប ២ ឆ្នាំ​របស់ គ្រួសារ​តារា កម្ពុជា រៀបចំឡើង​កាលពី​ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨ ។​a absara baby  

ដើម្បី​ចូលរួម​លើកកម្ពស់​តម្លៃ​សិល្បៈ​បុរាណ ដែល​តម្រូវ​ឲ្យ​សិល្បករ​រំលេច​អ្វី​ជា​ទម្រង់​សិល្បៈ​បុរាណ​កញ្ញា ស៊ូ ដា​ណេ តារាចម្រៀង​សំឡេង​ស្រដៀង​អ្នកស្រី ប៉ែន រ៉​ន បាន​ជិះ​ស៊ីក្លូ​ដោយ​តុបតែង​កាយ​ជា​ឈុត​ទេវតា​ស្រី​ផ្អើល​តាមផ្លូវ និង​មហាជន​នៅ​ទីនោះ ព្រោះ​ជាការ​ប្លែក​ភ្នែក​ចំពោះ​គំនិត​ច្នៃប្រឌិត​មួយ​នេះ​។​ក៏មាន​ការ លាន់មាត់​ផងដែរ​ថា «​អស្ចារ្យ​» ពេល​តារា​សម្ដែង​វ័យក្មេង លោក រុន ណា​កូ គ្រង​ឈុត​បុរាណ «​ព្រះបាទ​សុរិយ​វរ្ម័នទី​២»​ធ្វើ​ឲ្យ​លោក​ទទួលបាន​ការគាំទ្រ​សន្ធឹកសន្ធាប់​រហូត​ទទួលបាន​ពាន​តារា​លេចធ្លោ​ប្រចាំឆ្នាំ​។​ឈុត​ទទួលបាន​ជ័យលាភី​នេះ ត្រូវ​លោក ណា​កូ លើកឡើងថា «​លោក នូ សុ​ផេ​ន អនុប្រធាន​នាយដ្ឋាន ផលិតកម្ម​វិធី ប្រចាំ​ទូរទស្សន៍​អប្សរា ជា​អ្នកស្រាវជ្រាវ និង​កែច្នៃ​សម្លៀកបំពាក់​បុរាណ ក៏​សម្រេច​កែច្នៃ ឲ្យ​លោក​ស្លៀក​តែម្តង​»​។​a absara1 

កម្មវិធី​នោះ​ក្រៅពី​ការសប្បាយ​របស់​តារា​វ័យក្មេង​ក្រុម​តួ ឬ​ហៅថា​តារា​សម្តែង និង​តារា​ជើងចាស់​មួយចំនួន បាន​រិះគន់​ទៅលើ​អ្នករៀបចំ​កម្មវិធី ដែល​បាន​តម្រូវឱ្យ​តួ និង​អ្នកសិល្បៈ​មួយចំនួន​បង់លុយ​ម្នាក់​២០​ដុល្លារ , ៥០​ដុល្លារ ទៅ​១០០​ដុល្លារ ដើម្បី​បាន​មេដាយ និង​ពានរង្វាន់​សម្រាប់​ការ​លេចមុខ នៅក្នុង​កម្មវិធី ។ ប៉ុន្តែ​អ្នករៀបចំ​កម្មវិធី​បាន​បដិសេធថា មិនបាន​ទារលុយ​ពី​តួ​ទេ តែ​ជាការ​បរិ​ច្ឆា​គ​ដោយ​ស្ម័គ្រចិត្ត​។​a absara3 

​ក្រោយ​មាន​អ្នកសារព័ត៌មាន​ជាច្រើន​នាំគ្នា​ចុះផ្សាយ​ត​គ្នា​ចំពោះ​រឿងអាស្រូវ​ដែល​កម្មវិធី​នេះ លោក​ផាត់ ដា​រា​រ័ត្ន អ្នករៀបចំ​កម្មវិធី​គ្រួសារ​តារា​កម្ពុជា បាន​ថ្លែងប្រាប់​កាលពី​រសៀល​ថ្ងៃទី​១១ ខែកក្កដា​ថា សម្រាប់​តួ​ដែល ចុះ ឈ្មោះ​ចូលរួម​កម្មវិធី គឺ​តម្រូវ​ឲ្យ​ជួយ​បង់​ថវិកា​២០​ដុល្លារ សម្រាប់​តួ​ដែលជា​សមាជិកគ្រួសារ​តារា​កម្ពុជា​។ ចំណែក​តារា សិល្បៈ​ដែល​អញ្ជើញ​មកពី​ខាងក្រៅ គឺ​អត់​មាន​តម្រូវ​ឲ្យ​បង់​អ្វី​ទាំងអស់ អញ្ជើញ​ជា​កិត្តិយស​នៅក្នុង​កម្មវិធី ប៉ុន្តែ​បើ​តារា ទាំងនោះ​មាន​ទឹកចិត្ត ជួយ​យើង​១០០​ដុល្លារ គឺ​យើង​ឲ្យ​មេដៃ​កិត្តិយស​មួយ​ជូន​គាត់​។ រឿងនេះ​ជា កម្មវិធី​នេះ​សប្បរ ស​ធម៌ ដែល​យើង​ស៊ែ​គ្នា​ជាមួយ​តារា​កម្ពុជា​ធ្វើ​ពិធីជប់លៀង​។​

​លោក​បាន​បញ្ជាក់ថា “​សម្រាប់​សមាជិកគ្រួសារ​តារា​កម្ពុជា​ចំនួន​១០០​នាក់ ដែលមាន​ឈ្មោះ​ទទួល​មេដៃ​កិត្តិយស មានន័យថា គាត់​ធ្លាប់ធ្វើ​កិច្ចការ​សង្គម និង​កម្មវិធី​សប្បុរសធម៌ គឺ​គាត់​ត្រូវ​ទទួលបាន​មេដៃ​។ ប៉ុន្តែ​យើង​ប្រាប់​គាត់​ថា កម្មវិធី​យើង​អត់​មាន ឧបត្ថម្ភ​ទេ អីចឹង​តារា​ណា​ដែល​ចាប់អារម្មណ៍​ចង់​ចូលរួម​កម្មវិធី​ជប់លៀង គឺ​យើង​សុំ​ឲ្យ​គាត់​ជួយ បរិ​ច្ឆា​គ​២០​ដុល្លារ​”​។​b narong b narong1 b narong2 a absara sou1 a absara sou2 a absara2 a absara4 

 

​