» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9174 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136055 នាក់

សភា​ចិន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ដាក់​ឲ្យ​ហុងកុង​អាមេរិក​ប្រកាស​ត្រៀមផ្តាច់សិទ្ធ​ពាណិជ្ជកម្មពិសេស​ភ្លាម​!

 

​អន្តរជាតិ​៖ ថ្ងៃនេះ​កិច្ចប្រជុំសភា​ប្រជាជន​ចិន​បាន អនុម័ត​ជា​ឯក​ច្ឆ​ន្ទ័​ទៅលើ​ច្បាប់​សន្តិសុខ​ជាតិ សម្រាប់​ទីក្រុង​ហុងកុង​ហើយ​។​​ទីភ្នាក់ងារសារព័ត៌មាន​ចិន Xinhua បាន​រាយ​រណ៍​ថា សមាជិកសភា​ប្រជាជន​ចិន​ក្នុង​សម័យប្រជុំ​លើក​ទី​១៣​របស់ខ្លួន បានអនុម័ត​ទៅលើ​សេចក្តីសម្រេច ដើម្បី​បង្កើត និង​ជម្រុញ​ការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ ប្រព​ន្ធ័​ច្បាប់ និង​យន្តការ សម្រាប់​ទីក្រុង​ហុងកុង តាមរយៈ​ការអនុវត្តន៍​ច្បាប់ ស្តីពី​សន្តិសុខ​ជាតិ​។​a chinaa 

​ច្បាប់​នេះ​នឹងដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ ទៅលើ​បុគ្គល​ណាមួយ ឬ​ក្រុម​ណាមួយ ដែល​បង្ក​អំពើរ ដែល​ប្រព្រឹត្ត​ឲ្យ​មាន​ចលាចល ការបះបោរ និង​ភេរវកម្ម ជាការ​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​ចិន​។​​កាលពី​ម្សិលមិញ​នេះ​ក្នុងការ​បង្ក្រាប​ទៅលើ​ហ្វូង​បាតុករ​រាប់ពាន់នាក់ ដែលមាន​កំហឹង ធ្វើបាតុកម្ម​ប្រឆាំងនឹង​ច្បាប់​នេះ មាន​មនុស្ស​៣៦០​នាក់ ត្រូវបាន​ចាប់ខ្លួន​។​​មេដឹកនាំ​កោះ​ហុងកុង លោកស្រី ឃែ​រី ឡាំ (Carrie Lam) អះអាងថា ច្បាប់​សន្តិសុខ​ថ្មី​របស់​ចិន​នឹងមិន​ដកហូត​សេរីភាព​របស់​ជនជាតិ​ហុងកុង​ទេ ។​​តែ​អាមេរិក បាន​ចោទប្រកាន់ថា ច្បាប់​នេះ​គឺ​បាន​រំលោភ​ទៅលើ​ស្វ​យ័​ភាព​របស់​ទីក្រុង​ហុងកុង ។​

​លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​ថ្លែង​ក្នុង​សេចក្តី​ប្រកាសថា “​គ្មាន​នរណាម្នាក់​អាច​អះអាង​នៅថ្ងៃនេះ​ថា ហុងកុង​នៅតែ​ទទួលបាន​ស្វ័យភាព​ខ្ពស់​ពី​ចិន​ឡើយ​”​។​​ការ​កំណត់ថា​ហុងកុង​មិន​ទទួលបាន​ស្វ័យភាព មានន័យថា ហុងកុង​អាច​នឹង​បាត់បង់​សិទ្ធិ​ពាណិជ្ជកម្ម រួមមាន​ការយកពន្ធ​ទាប​ពី​សហរដ្ឋ​អា​មេ​រិក។​ប្រទេសចិននឹងខាត់លុយរាប់ពាន់លានដុល្លារអាមេរិកដែលធ្លាប់ប្រើដែនដីហុងកុងរកស៊ីជាមួយអាមេរិក។នេះមិនទាន់និយាយពីក្រុមហ៊ុនបរទេសរើចេញក្រោយពីបាត់សិទ្ធនោះឡើយ។

 លោក​ដា​វិដ​ស្ទី​វែ​ល​( David Stilwell )​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​សម្រាប់​កិច្ចការ​អាស៊ី​ខាងកើត​បាន​ថ្លែងថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹងធ្វើ​ការសម្រេចចិត្ត​ថា​នឹង​ចាត់វិធានការ​អ្វី​។​​លោក​បាន​ថ្លែងប្រាប់​អ្នក​សារពត៌មាន​ថា “​ជំហាន​ដំបូង​នឹងត្រូវ​ពិចារណា ហើយ​វា​នឹង​ជា​គោលដៅ សម្រាប់​ឲ្យ​ចិន​ធ្វើការ​ផ្លាស់ប្តូរ​អាកប្បកិរិយា​”​។ តែ លោក​ក៏​ទទួលស្គាល់ថា វា​មិន​ទំនង​សោះ​ដែល​ទីក្រុង​ប៉េកាំង​នឹង​ផ្លាស់ប្តូរ​ឥរិយាបទ​។​​លោក​ថ្លែងថា អា​មេ​រិច​មិន​ចង់​ធ្វើបាប​ប្រជាជន​ហុងកុង​ឡើយ​។ “​វា​ជាការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ប៉េកាំង មិនមែន​ការសម្រេចចិត្ត​របស់​អា​មេ​រិច​ឡើយ​”​។​

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ​ក្នុង​ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​ផ្តល់​ស្វ័យភាព និង​សិទ្ធិសេរីភាព​ដល់ទី​ក្រុង​នេះ​សម្រាប់​រយៈពេល ៥០​ឆ្នាំ​។​​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​មក​ឲ្យ​ប្រទេស​ចិន ដែលជា​ម្ចាស់​របស់ខ្លួន​វិញ​កាលពី​ឆ្នាំ​១៩៩៧​ដោយមាន​កិច្ច​សន្យាថា​ហុងកុង​ត្រូវ​រស់នៅ​តាមរបៀប​ប្រទេសមួយ​ប្រព​ន្ធ័​គ្រប់គ្រង​២​រយៈពេល​៥០​ឆ្នាំ​ទៀត​៕a china hong kong1 a chinaa1 a chinaa2