វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 936 នាក់
ម្សិលមិញ 6068 នាក់
សរុប 15037144 នាក់
អាមេរិក៖គិតត្រឹមថ្ងៃសៅរ៍ទី២៩កុម្ភៈបាន រដ្ឋវ៉ាស៊ីនតោនអាមេរិកបានក្លាយជាកន្លែងដំបូងនៅអាម៉េរិកដែលមានមនុស្សស្លាប់ដោយវីរុសនេះ។
ជនរងគ្រោះដល់ជីវិតនេះជាបុរសវ័យ៥០ឆ្នាំប្លាយដែលមិនមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសកើតជម្ងឺCovid-19ឬទាក់ទងជាមួយអ្នកជម្ងឺCovid-19ផ្សេងទៀតទេ។មុននេះប្រធានាធិបតីអាម៉េរិក បាននិយាយថាអ្នកជម្ងឺបាត់បង់ជីវិតជាស្ត្រីម្នាក់។
ជម្ងឺផ្លូវដង្ហើមដែលមានឈ្មោះផ្លូវការថាCovid-19នេះ ឥឡូវចាប់ផ្តើមឆ្លងរាលដាលក្នុងសហគមន៍នៅអាម៉េរិក។ការឆ្លង៣ករណីទៀតត្រូវបានបញ្ជាក់នៅប៉ុន្មានថ្ងៃនេះនៅរដ្ឋកាលីហ្វ័រញ៉ា វ៉ាស៊ីនតោននិងអូរីហ្គឹន ដោយពួកគេសុទ្ធតែមិនបានទាក់ទងឬប៉ះពាល់អ្នកជម្ងឺទេ ឬក៏មិនបានធ្វើដំណើរទៅកាន់កន្លែងផ្ទុះជម្ងឺនេះឡើយ។អាម៉េរិកឥឡូវមានអ្នកឆ្លងកូរ៉ូណាវីរុស៦៨ករណី រួមមាន៤៧ករណីជាមនុស្សបញ្ជូនមកពីក្រុងវូហាន ប្រទេសចិននិងពីនាវាDiamond Princess នៅជប៉ុន។
ដោយសារបញ្ហានេះអាមេរិកបានផ្អាកកិច្ចប្រជុំកំពូលអាស៊ាន។ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិកបានផ្ញើលិខិតកំណត់ទូតមួយ ជម្រាបជូនឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានខ្លឹមសារថា «លោក David Stilwell ឧបការីរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនិងលោក Matthew Pottinger ឧបការីរងរបស់ប្រធានាធិបតី បានជម្រាបជូនឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតអាស៊ាន តាមរយៈកិច្ចប្រជុំតាមទូរស័ព្ទ(Conference Call) នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ថា៖
ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចលើកពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន–អាម៉េរិក ដើម្បីផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់វីរុសកូរ៉ូណាថ្មី ឬCovid-19»។សូមបញ្ជាក់ថាកិច្ចប្រជុំកំពូលពិសេសអាស៊ាន–អាម៉េរិក គ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ នៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា ។