វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1631 នាក់
ម្សិលមិញ 2962 នាក់
សរុប 16505755 នាក់
ភ្នំពេញ៖ ជាតារាសម្ដែងជំនាន់ថ្មី ដែលទើបតែប្រឡូកក្នុងវិស័យសិល្បៈ កាលពីឆ្នាំ ២០១៧គឺកញ្ញាស្តែឡាបូប៊ី(Stella Bobby) បាននិងកំពុងទទួលបានការចាប់អារមម្មណ៍ពីមហាជនដោយសារសម្រស់របស់នាងស្រដៀងនិងតារាសម្តែងនិងបង្ហាញម៉ូដនៅប្រទេសថៃគឺកញ្ញាម៉ៃដាវីកា (Mai Davika) ។
ស្រីស្អាតរាងតូចច្រឡឹងកញ្ញាស្តែឡា( Stella)ដែលទើបមាន មានអាយុទើបតែ ២១ឆ្នាំនាងជាកូនកាត់ដោយមាន ឪពុកជាជនជាតិប៊ុលហ្គារី ចំណែកឯម្ដាយជាជនជាតិខ្មែរ។តារាពន្លកថ្មីកូនកាត់ខ្មែរ-ប៊ុលការី រូបនេះបាន ចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង តាមរយៈវីដេអូរឿងភាគទូរទស្សន៍បែបយុវវ័យរឿង We Are One Series និង MV មួយចំនួនប៉ុណ្ណោះ។
ជាមួយទេពកោសល្យសិល្បៈប៉ិនប្រសប់ និងសម្រស់ស្រស់ស្អាតពីធម្មជាតិផងនោះ តារាសម្ដែងថ្មីវ័យក្មេងកូនកាត់ខ្មែរ-ប៊ុលការី រូបនេះ បានកសាងប្រជាប្រិយភាពរបស់ខ្លួនត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ថ្មីៗនេះ Stella បានលេចមុខសារជាថ្មី ដោយទទួលបានតំណែងជាតួឯកស្រីក្នុងវីដេអូចម្រៀង មានចំណងជើងថា «មនុស្សអរូប » ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន។
មិនតែប៉ុណ្ណោះ មានទស្សនិកជនអ្នកគាំទ្រជាច្រើន តែងតែលើកសរសើរតារាស្រីកូនកាត់រូបនេះ មានមុខស្រដៀងខ្លាំង និងតារាស្រីថៃនាងម៉ៃដាវិកា( Mai Davika) ណាស់ ទាំងកែវភ្នែក និង ទម្រង់មុខគ្រាន់តែតារាថៃមានកំពស់ខ្ពស់ជាងតែប៉ុណ្ណោះ។