» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3549 នាក់

ម្សិលមិញ 8477 នាក់

សរុប 18991553 នាក់

ចោរ​ចិន​៣​នាក់​ជិះកូរ៉េឡាន​មក​ប្លន់​ស្រី​យួន​ដែល​ជិះ​ផាស​អាប់​ទៅ​ដេក​ជាមួយ​ដៃគូ​ចិន​!


​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​ចិន​និង​ស្ត្រី​ជា​ជនជាតិ​វៀតណាម បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ស្រាប់តែ​ត្រូវ​ក្រុម​ជនសង្ស័យ​ជា​ជន​ជាតិចិន​មាន​គ្នា​៤​នាក់ ជិះ​រថយន្ត​ស្តា​រិច​១​គ្រឿង មក​ធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​លុយ​៤០០$ និង​លិខិតឆ្លងដែន​១​ក្បាល ព្រមទាំង​ទូរស័ព្ទដៃ​១​គ្រឿង បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​២៤២​កែង​ផ្លូវ​៥៥​នៅ​ចំណុច​ក្បែរ​នឹង​ក្លឹប​៥៥ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។​a china rub1 


​តាម​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា​នា​រិ​រងគ្រោះ​មានឈ្មោះ​ង្វៀ​ញ​ង៉ុ​ក​ហ៊ី​វ​(HUYNH NGOC HIEU) អាយុ ២៤ ឆ្នាំ សញ្ជាតិ វៀតណាម ជនជាតិ វៀតណាម ទីលំនៅ បច្ចុប្បន្ន ផ្ទះ លេខ ៧០AB ផ្លូវ ២៨៨ សង្កាត់ បឹង កេងកង ៣ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ មុខរបរ បុគ្គលិក សណ្ឋាគារ ណាហ្គា វើ ល​។​
ស្ត្រី​ជនជាតិ​វៀតណាម​ធ្វើការ​នៅក្នុង​កាស៊ីណូ​ណាហ្គា វើ ល ជាមួយនឹង​បុរស​ជនជាតិ​ចិន​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ បាន​បបួល​ស្ត្រី​វៀតណាម​ទៅផ្ទះ​គាត់​ផឹកស៊ី ហើយក៏​ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា​ជិះ ។​

​លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​រថយន្ត​ជនសង្ស័យ​មួយគ្រឿង​ម៉ាក​ស្តា​រិច ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​នោះទេ ជិះ​គ្នា​៤​នាក់​ចុះមក​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​សម្ភារៈ​ដូចជា លុយ​ចំនួន​៤០០$ ទូរស័ព្ទដៃ​មួយគ្រឿង និង​លិខិតឆ្លងដែន​ចំនួន​1​យកទៅ​បាត់​ដោយ​សុវត្ថិភាព​។ ចំណែកឯ​បុរស​ជនជាតិ​ចិន​ក៏ត្រូវ​ជនសង្ស័យ​ខាងលើ ចាក់​ឱ្យមាន​របួស​ផងដែរ ។​ចំណែក បុរស ជនជាតិ ចិន ដែល មក ជា មួយ នាង ដែល ប្រុង ទៅ ដេក នោះ ក៏ គេចខ្លួនបាត់ ក្នុងពេលនោះ ផងដែរ​។​

​ស្ត្រី​ជនជាតិ​វៀតណាម បាន​រត់ឡើង​ម៉ូតូ​កង់​បី​ឱ្យ​ដឹក​ទៅដល់​វត្ត​លង្កា ដើម្បី​សុំឱ្យ​សមត្ថកិច្ច​ជួយ ទើប​មានការ​ផ្អើល​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​រួមជាមួយ​សមត្ថកិច្ច ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ​ដើម្បី​សួរនាំ ។​

​គួររំលឹកថា ពាក់ព័ន្ធ​ករណី​ប្លន់​ខាងលើនេះ គឺ​កើតមាន​ជា​ញឹកញាប់​មកហើយ ដោយ​លើកមុខ​មាន​រថយន្ត​ស្តា​រិច​ខ្មៅ​ដូចគ្នា​មក​ប្លន់​នៅ​ផ្លូវ​៥៩៨​អស់​លុយ​ជាង​៤០០០$​ឯណោះ សរុបទៅ គឺ​កើតមាន​ដល់​ទៅ​៣​ករណី​មកហើយ ។
​បច្ចុប្បន្ន កម្លាំង ជំនាញ ខណ្ឌ ដូនពេញ ប៉ុស្តិ៍ ចតុមុខ បាន សហការ ជាមួយ កម្លាំង ជំនាញ ការិយាល័យ ព្រហ្មទណ្ឌ កម្រិត ស្រាល និង ធ្ងន់ កំពុង បន្ត ស្រាវជ្រាវ តាមរយៈ កាមេរ៉ា សុវត្ថិភាព ដើម្បី ច្បាម មុខសញ្ញា ឈាន ដល់ ការ បង្ក្រាប​៕a china rub a china rub2 a china rubb