វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1092 នាក់
ម្សិលមិញ 4854 នាក់
សរុប 6457872 នាក់
ហ្វីលីពីន៖ ក្រៅពីកញ្ញាខាន់ចេសាកីឡាការិនីជិតជឺសឺកូនកាត់អាមេរិកាំងកញ្ញាថិប កាសាន់ដ្រេនីកូល កីឡាការិនីតេក្វាន់ដូកម្ពុជាក៏បានលេចធ្លោក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនដែរ។ កីឡាការិនីតេក្វាន់ដូកូនកាត់ខ្មែរ-អាមេរិក កញ្ញាថិប កាសាន់ដ្រេនីកូល បាននាំមកជ័យជម្នះជាបន្តបន្ទាប់ជូនព្រះរាជាណាចក្រកម្ពុជា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេត្វាន់ដូកម្រិតអន្តរជាតិ។
ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ដែលកំពុងប្រព្រឹត្តទៅប្រទេសហ្វីលីពីន ទោះបីកីឡាការិនីដ៏ស្រស់ស្អាតរូបនេះ បានទទួលត្រឹមតែមេដាយប្រាក់ក៏ដោយប្រកួតចាញ់កីឡាការិនីវៀតណាមដោយលទ្ធផល១១-៩ពិន្ទុ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នាក៏ដោយក៏ ប៉ុន្តែកញ្ញាត្រូវបានទទួលបានចំណាប់អារម្មណ៍ និងប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ពីសំណាក់អ្នកសារព័ត៌មានអន្តរជាតិ និងទស្សនិកជនដែលចូលរួមទស្សនាការប្រកួត ដោយសារសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញា។
គួរបញ្ជាក់ថា កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ថិប កាសាន់ដ្រេនីកូល បានទទួលមេដាយសំរឹទ្ធផងដែរ។ឯមេដាយប្រាក់១គ្រឿងទៀតក៏ដណ្ដើមបានដោយកីឡាការិនីតេក្វាន់ដូកម្ពុជាដែររួមមានកីឡាការិនី ឈឿង អាលីហ្សា ដែលប្រកួតចាញ់កីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន១២-៣ពិន្ទុ ដែរ៕