» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30102 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597521 នាក់

លោក ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ រង​ការ ចោទប្រកាន់​គំរាម​សម្លាប់​លោក លី រ៉​ហ្សា​ត ជា​នាយផ្នែក ចរាចរ​ខណ្ឌ​ឬ​ស្សី​កែវ​ស្នង​ការហៅ​ទៅ​សួរ​និង​បញ្ឈរជើង​?


​ភ្នំពេញ ៖ អធិការរង​ខណ្ឌ​ឬ​ស្សី​កែវ ម្នាក់ ដែលជា​អ្នក​កាន់​ច្បាប់​បែរជា​ល្មើសច្បាប់​ទៅវិញ ហ៊ាន​គំរាម​សម្លាប់​នាយផ្នែក​ចរាចរណ៍​ម្នាក់​គ្រាន់តែ​រឿង​បន្តិច​ប​ន្ទួ​ច​សោះ​?​។​លោក ដែល​អាង​អំណាច​គំរាម​សម្លាប់​នាយផ្នែក​នោះ​មានឈ្មោះ ចាន់ ពៅ ជា​អធិការរង​ខណ្ឌ​ឬ​ស្សី​កែវ ទទួល​ផ្នែក​សេនាធិការ​។​a po rusey2 

ជនរងគ្រោះ ដែល​ត្រូវបាន​លោក​អធិការរង​រូបនេះ​គំរាម​សម្លាប់​នោះ ឈ្មោះ លី រ៉ូ​ហ្សា​ត ជា​នាយផ្នែក​ចរាចរណ៍​ខណ្ឌ​ឬ​ស្សី​កែវ​។ បើតាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​បានអោយដឹងថា មុនពេល​កើតហេតុ​នៅ​យប់​ថ្ងៃទី ២ កញ្ញា​ឆ្នាំ​២០១៩ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បានដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​និង ជាតិ​ស្រវឹង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ មុខ​វិទ្យាល័យ​ឬ​ស្សី​កែវ ស្ថិត​ក្នុងភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដោយមាន​លោកស្នងការ​រង​នឹង​លោក​អធិការរង​ទទួល​ផ្នែក​ចរាចរណ៍​ជា​អ្នកដឹកនាំ​បញ្ជា ។

បន្ទាប់ពី​អនុវត្ដ​ន៍​បាន​ប្រហែល ជា​កន្លះ​ម៉ោង កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ បាន​ពិនិត្យឃើញ អ្នកមាន​ជាតិ​ស្រវឹង លើស​កម្រិត ចំនួន​៣​នាក់ ដែលជា​អ្នកបើក​ម៉ូតូ ក្នុងនោះ មាន​ម្នាក់​មិនបាន​សហការ​ផ្លុំ​ឧបករណ៍​ពិនិត្យ​ជាតិ​អាលកុល​។ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ក៏បាន​ធ្វើការ​បញ្ជូនទៅ​ស្នងការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ បន្ទាប់ពី​បញ្ជូន​អ្នក​ដែលមាន​ជាតិ​ស្រវឹង​លើស​កំរិត​បាន​មួយសន្ទុះ ស្រាប់តែ​លោក ចាន់ ពៅ អធិការរង រូបនោះ បាន​ទូរស័ព្ទ​មក​លោកនាយ​ផ្នែក ដោយ​បញ្ជា អោយ​ដោះលែង​មនុស្ស​ម្នាក់ ដែលមាន​ជាតិ​ស្រវឹង​លើស​កំរិត​នោះ​វិញ​។

ក៏ប៉ុន្ដែ​លោកនាយ​ផ្នែក​បាន​ប្រាប់​ទៅវិញ​ថា គាត់​គ្មាន​សិទ្ធ​ដោះលែង​ទេ គាត់​គ្រាន់តែ​ជា​នាយផ្នែក ហើយក៏​អោយ​លោក​អធិការរង​រូបនោះ ទូរស័ព្ទ​ទៅ​លោក​អធិការ​ង​ទទួល​ផ្នែក​ចរាចរណ៍ ដែល​កំពុង​ដឹក​នាំទៅ​។​លោក​អធិការរង​រូបនោះ ក៌​បាន​បិទ​ទូរស័ព្ទ​ទាំង​ខឹង​យ៉ាងខ្លាំង ។ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ដែលមាន​ជាតិ​ស្រវឹង​លើស​ម្នាក់​ក្នុងចំណោម​៣​នាក់​ដែល​កម្លាំង​សមត្ថកិច្ច​ចាប់បញ្ជូន​ទៅ​ស្នងការ​នោះ ត្រឡប់មកវិញ ក្រឡឺម ។

ក្រោយមក​លោក​អធិការរង​រូបនោះ បាន​ផ្ញើរ​សារ​សម្លេង​គំរាម​សម្លាប់​ជាច្រើន មក​លោកនាយ​ផ្នែក ធ្វើអោយ​លោកនាយ​ផ្នែក​មានការ​ភិតភ័យ​យ៉ាងខ្លាំង ព្រោះ​អី​ធ្លាប់​ដឹង​ហើយ​ថា កន្លងមក​អធិការរង​រូបនេះ​ធ្លាប់ បាញ់​គំរាម​មន្ត្រីប៉ូលិស រួចមកហើយ​គ្មាន​នរណា​ហ៊ាន​ធ្វើ​អ្វី​លោក​អធិការរង​រូបនេះ​ឡើយ ធ្វើអោយ​លោក​អធិការរង​រូបនេះ​ឡើងចាង​គំរាម​សម្លាប់​គេឯង​ជា​បន្តបន្ទាប់ ។ លោកនាយ​ផ្នែក ដែលជា​ជន រងគ្រោះ​សំណូមពរ​អោយ​ថ្នាក់ ដឹកនាំ​ជួយ​រក​យុត្តិធម៌ អោយ​រូបគាត់​ផង ព្រោះ​អធិការរង​ទំនើង​រូបនេះ​គំរាម​សម្លាប់​រូបគាត់​អោយស្លាប់​ចោល​ប្រពន្ធ​ចោល​កូន ។

ជនរងគ្រោះ សង្ឃឹមថា សម្ដេច​ក្រឡាហោម ស ខេង នឹងមាន​វិធានការ​ចាត់ការ​លើ​អធិការរង​រូបនេះ ប្រសិនជា​គ្មាន​ចំណាត់ការ​ទេនោះ មិនដឹង​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទេ ដែល​ស្លាប់​ក្រោម​កណ្ដាប់ដៃ​លោក​អធិការរង​រូបនេះ បើ​សូម្បីតែ​មន្ត្រីប៉ូលិស​កូនលោក​ផ្កាយ ក៏​លោក​អធិការ​រូបនេះ​ហ៊ាន​បាញ់​គម្រាម​រួចមកហើយ​ដែរនោះ​។ ជុំវិញ​ការចោទប្រកាន់​ខាងលើនេះ ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ចាន់ ពៅ បាន ទេ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ​ទាក់ទង​តែ​ឮថា​លោក​ឧ​ត្ត​ម​សេនីយ៍​ស​ថេត​ស្នងការ​នគរបាល​បាន​កោះហៅ​លោក​ចាន់ ពៅ ជា​អធិការរង​ខណ្ឌ​ឬ​ស្សី​កែវ​ទៅ​ជួបតែ​មិនដឹងថា​សម្រេច​យ៉ាងណា​? ។​

ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ប្រាប់កាសែតថា «​ខ្ញុំ​ពិនិត្យមើល​ហើយ ខ្ញុំ​កំពុងតែ​ហៅ​មក ដើម្បី​ដាក់ពិន័យ ខាង​កងកម្លាំង ហើយ​បើ​រកឃើញថា ពិតជា​មានការ​គំរាម​មែន យើង​ពិនិត្យមើល​តាម​នឹង​ទៅ អាច​ផ្អាក​ការងារ មួយរយៈ​សិន ហើយ​កំពុងតែ​ហៅ​មក​ធ្វើការ​» ។​ចុងក្រោយ​ឮថា​បញ្ឈរជើង​សិន​!៕
ដោយ : សុផល Tel : 086 911 920a po rusey a po rusey1 a po rusey4 a po rusey5 a po rusey7 

​