វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2562 នាក់
ម្សិលមិញ 2691 នាក់
សរុប 13066863 នាក់
ថៃ:ការធ្វើតេស្តសាកល្បងឆ្នាំងសាកថ្មមួយដោយប្លក់បច្ចេកវិទ្យារបស់ប្រទេសថៃ ឈ្មោះថា DroidSans បានបង្ហាញថា ឆ្នាំងសាកថាមពលល្បឿនលឿនកម្លាំង 45W របស់ទូរស័ព្ទ Galaxy Note 10+ ប្រហែលជាមិនដូចទៅនឹងការរំពឹងទុករបស់អ្នកប្រើប្រាស់ទាំងឡាយឡើយ។
ក្រុមអ្នកធ្វើតេស្តបានប្រើប្រាស់ឆ្នាំងសាកកម្លាំង 25W និង 45W ក្នុងពេលជាមួយគ្នា ដែលជាលទ្ធផលការសាកថ្មស្ទើរតែអាចទទួលបានថាមពលថ្មប្រហាក់ប្រហែលគ្នាគឺខុសត្រូវគ្នាតែ៤ភាគរយប៉ុណ្ណោះ។ ឆ្នាំងសាកកម្លាំង 45W អាចសាកថ្មពេញ ១០០ភាគរយ ខណៈដែល 25W សាកបានតែ៩៦ភាគរយ ក្នុងរយៈពេលដូចគ្នា។
ការធ្វើតេស្តមួយទៀត ដែលប្រើប្រាស់ឆ្នាំងសាកកម្លាំង 25W និង 45W របស់Galaxy Note 10+ដដែលជាមួយនឹងទូរស័ព្ទស្មាតហ្វូនផ្សេងគ្នាក៏បានបង្ហាញថា វាមិនមានភាពខុសគ្នាខ្លាំងនោះដែរ។ ក្នុងស្ថានភាពស្មាតហ្វូនអស់ថ្មរលត់ដូចគ្នាឆ្នាំងសាក 25W ត្រូវការពេល១ម៉ោង៥នាទីសម្រាប់សាកមួយពេញ ឯឆ្នាំងសាក 45W ត្រូវការពេលវេលា៥៧នាទី ដើម្បីបំពេញថាមពលឲ្យថ្មទូរស័ព្ទនោះពេល១០០ភាគរយដូចគ្នា៕