» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3412 នាក់

ម្សិលមិញ 6359 នាក់

សរុប 14090045 នាក់

ក្រុម​អា​ជីករ​លក់ដូរ​តាម​ដងផ្លូវ ក្នុង​ផ្សារ​ស៊ិន​ជូរ​រី​ផ្លា​ហ្សា ទទួលយក​ការសង់​ផ្សារ​ថ្មី


​ភ្នំពេញ​៖ ក្រុម​អា​ជីករ​លក់ដូរ​តាម​ដងផ្លូវ​ក្នុង​ផ្សារ ស៊ិន​ជូរ​រី​ផ្លា​ហ្សា បាន​ទទួលយក​ការសង់​ផ្សារ​ថ្មី ហើយ ក្នុងពេល​ជួប​ជាម​យ​យ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពីរ​ថ្ងៃ​២៤ សីហា​ឆ្នាំ ២០១៩ ។​a plaza2 

​តំណាង​អាជីវករ លោក សៀន ថា​ស៊ីន បាន បញ្ជាក់ថា​៖ ដោយមាន​ការយកចិត្ត​ទុកដាក់ ពី​សំណាក់​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ជួយ​ដោះស្រាយ​ជូន​អាជីវករ​ទាំងអស់ នៅ​ផ្សារ​ស៊ិន​ជូរ​រី​ផ្លា​ហ្សា ទាំងមូល ដោយ​រក្សា​ការពារ ទីតាំង​លក់ដូរ​ជូន​អាជីវករ ព្រមទាំង​បង្កើត​នូវ ទីតាំង​លក់ដូរ​ថ្មី​បែប​ទំនើប ដើម្បី​ប្រែ​ពី​ផ្សារ​ធម្មតា​ទៅជា​ផ្សារ​ដែល មាន​បរិយាកាស​ល្អ មាន​ផាសុខភាព​ដល់​អាជីវករ ដែល​កំពុង​ជួប​ការខ្វះខាត ពិសេស​បាន​ជួយ​សម្រួល​មួយផ្នែកធំ​ការលក់ដូរ​នៅ​ទីតាំង​នេះ​ផ្ទាល់​។ អាជីវករ​ផ្សារ​ទាំងអស់  ថ្លែង​អំណ រ​គុណ និង​ជូនពរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និង​ថ្លែង អំណរគុណ យ៉ាង​ជ្រាលជ្រៅ​ដល់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​អង្គការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា (​អាយ​ឌៀ​) Idea ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ។​

​កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ពិភាក្សា​ដោះស្រាយ​ជូន​អាជីវករ លក់ដូ​នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​នាបច្ចុប្បន្ន​ជា​បន្តទៀត ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ដល់​ពួកគាត់ អោយមាន​ទីតាំង​លក់​បន្តទៀត ទោះបី​ផ្សារ​នេះ​ត្រូវ​អភិវឌ្ឍន៍​ជា​ផ្សារ​ទំនើប​ក៏ដោយ​។​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ជួប​ស្តាប់​យោបល់​ជាមួយ​អាជីវករ នៅ​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ទីតាំង​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ។ អាជីវករ លក់ដូ​នៅ​ផ្សារ​ខាងលើនេះ មាន​បី​ក្រុម គឺមាន​អ្នកលក់​នៅ​ផ្សារ​ឯកជន អ្នកលក់ដូរ​នៅ​ផ្សារ​រដ្ឋ និង​អ្នក លក់ដូរ នៅលើ​ទ្រូងផ្លូវ​ជុំវិញ​ផ្សារ​មិន បាន​គាំទ្រ​សំណូមពរ ឱ្យមាន​ការអភិវឌ្ឍន៍​ផ្សារ ទៅជា​ផ្សារ​ទំនើប​នោះទេ អោយនៅ​មាន​សភាព​ដើម​ដដែល​។​

​លោក កែវ ជឺ​ឃាង ប្រធាន​ផ្នែក​ទៅ​ផ្សារ នៃ​ក្រុមហ៊ុន​សិន​ជូ​រី​ផ្លា​ហ្សា​អភិ​វ​ឌ្ឈ​ន៍​ដែលមាន​កំពស់​៥​ជាន់ បានអោយដឹងថា ចំពោះ​អ្នកលក់​នៅ​ផ្សារ​រដ្ឋ និង​ផ្សារ​ឯកជន កំពុង​លក់ដូរ​បច្ចុប្បន្ន ក្រុមហ៊ុន​នឹង​ប្រគល់​តូប​ជូន ទៅតាម​ចំនួន​តូប​ដែល​គាត់​មាន ។​​លោក​បន្តថា​៖ នៅពេល​ខាងមុខនេះ ក្រុមហ៊ុន​នឹងធ្វើ​ការសាងសង់ តែ​អាជីវករ​ត្រូវ​ប្តូរ​មក​លក់​បណ្តោះអាស្ន​ន​នៅលើ​សួន​កុមារ​រយ​:​ពេល​២​ឆ្នាំ រងចាំ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​សាងសង់​រួច​។ ចំពោះ​ការ​មក​លក់​នៅលើ​សួន​កុមារ​ខាងមុខ​ផ្សារ គឺ​ក្រុមហ៊ុន​សង់​តំបូល និង​រៀបចំ​អោយ​ដោយ​ឥតគិតថ្លៃ​។​​បច្ចុប្បន្ន​អាជីវករ​លក់​នៅ​ទីតាំង​ផ្សារ​សិន​ជូ​រី​ទាំង​រដ្ឋ​និង​ឯកជន​ចំនួន​៦៧០​តូប ដោយឡែក អ្នកលក់​នៅតាម​ទ្រូងផ្លូវ​ថ្នល់​មុខផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ផ្សារ​មាន​ចំនួន​២០៨​កន្លែង​៕a plaza a plaza1