» បុរស​ម្នាក់ បើករថយន្ត​មួយគ្រឿង បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ខូចខាត​រថយន្ត​ចំនួន​៣​គ្រឿង និង​សំយាបផ្ទះ​ទាំងស្រុង​ » រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម​ចុះ​ទប់ស្កាត់​ហាមឃាត់​ការ​ឈូសឆាយ​ពង្រីក​យក​ដីព្រៃ​លិច​ទឹក​ » លោករ៉ុង​ឈុន​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ព្រលយ​ពាក្យ​ដាក់​ពាក្យសុំ​ធ្វើបាតុកម្ម​តែ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បដិសេធ​មុន​ថា​មិន​ទទួល​ទេ​! » សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​សម្តេច​តេ​ជោ ហ៊ុន សែន​ថែម​អគារ​ស្នាក់នៅ​១​ខ្នង​និង​ចាក់​បេតុង​ » ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន​ផែន​សហគ្រិន​វ័យក្មេង នៃ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ » សម្តេច​តេ​ជោ​ជួប​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​តាម​ទូរ​សព្ទ័​ពេល​ជិត​ផ្ទុះ​សង្គ្រាម​ធំ​ជាមួយរុស្ស៊ី » ជប៉ុន​ប្រកាស​ចាំ​បាញ់​ទំលាក់​កាំជ្រួច​កូរ៉េខាងជើង​បើ​ហោះចូល​ដី​ខ្លួន​ » តេជគុណ តាន់​សារ ព្រះចៅអធិការ​វត្ត​ព្រៃ​ផ្អេ​រ​សុំ​ឲ្យ​ជួយ​ផង​រឿង​គេ​បង្ខំ​ឲ្យ​លោក សឹក​យ៉ាង​តក់ក្រហល់​! » លោកតាយិបអេដូហ្កាន់ដែលកាន់អំណាច២០ឆ្នាំរួចមកហើយឈ្នះឆ្នោតបន្តអាណត្តិប្រធានាំថិបតីតួគី៥ឆ្នាំបន្តទៀត! » គ​.​ជ​.​ប​ចេញ​សេចក្តីប្រកាស​លេខ​រៀង​ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និ​បកស្រាយ​រឿង​អវត្តមាន​ភ្លឿង​ទៀន » ប្រច​ណ្ឌ័​?​ស្ត្រី​ម្នាក់​បាន​យក​កាំភ្លើងខ្លី​របស់​ប្ដី មក​បាញ់​សម្លាប់ខ្លួន​ដូច​ឲ្យ​ប្តី​មាន​ប្រពន្ធ​ថ្មី​! » បោក​ទៀតហើយ​!​ម្តងនេះ​ចោទ​លើ​អគ្គនាយក​ក្រុមហ៊ុន​ជី​ស៊ី​ម៉​ល (GC Mall) ឈ្មោះ យី​វ តុលា ម្តង​! » ព្រោះតែ​គ្លីនិក​កែ​សម្ផស្ស បូ​រិន្ទ​កោះ​ពេជ្រ​ឃ្លាន​លុយ​បង្ក​ឲ្យ​ប្តី​ប្រពន្ធ​ចាប់ដៃគ្នា​ដើរ ១០​ឆ្នាំ បែក​គ្នា​រហូត » នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ចំពោះ​ការ​ចោទថា​រដ្ឋមន្ត្រី​២​នាក់​ជួល​ផ្ទះ​ថ្លៃ​ពេក​!? » បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​គណបក្ស​សាមគ្គី​ជាតិខ្មែរ​និង​ភ្លើងទៀន​រលត់​ត្រឹម​ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញា​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 843 នាក់

ម្សិលមិញ 2951 នាក់

សរុប 12608398 នាក់

ជីវិត​វី​ជេ​អា​លី​យ៉ា​កើតមក​នៅ​ម្នាក់ឯង​ស្លាប់ទៅ​នៅ​ម្នាក់ឯង​!

 

​ភ្នំពេញ​៖​វី​ជេ​អា​លី​យ៉ា​អតីត​តារា​សម្តែង​និង​ពិធី​ការិនី​អាយុ​៣០​ឆ្នាំ​ធ្លាប់តែស្រស់បំព្រងបាន​បាត់បង់​ជីវិត​តែម្នាក់ឯង​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​កន្លែង​ដេែល​នាង​កើត​ដោយ គ្មាន​អ្នកណា​នៅ​ជិត​នា​ព្រលឹម​ថ្ងៃទី​២៨​មិថុនា​ឆ្នាំ​២០១៨ ដោយសារ​ជំងឺ​រលាក​ទង​សួរ​កម្រិតធ្ងន់ ។​a aliya4 

សព​របស់​ឌី​ជេ អា​លី​យ៉ា បាន​នាំមក​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ទួល​សន្តិ​វ័ន ស្ថិតក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ហើយ​បាន​បូជា នៅវេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃនេះ​ដោយមាន​ឧកញ៉ា​ឃ្លោក​ជា​អ្នក​ឲ្យ​ភ្លើង​។​

អ្នកនាង សារី​ណា ភរិយា​លោក ស៊ុ​ក សុភា ដែល​នៅ​ឆ្ងាយ​បាន​ប្រកា​សា​ចាត់ចែង​រឿង​ក្ដារ​មឈូស ។​តាម​លោក អ៊ឹម ជីវ៉ា​បាន ឲ្យ​ដឹងថា រាល់​ការខ្វះខាត​ក្នុង​ពិធី​បុណ្យសព ឌី​ជេ អា​លី​យ៉ា ទាំង​ប៉ុន្មាន​សមាគម​សិល្បៈករ​ខ្មែរ​ជា​អ្នករ៉ាប់រង "​និយាយ​ឲ្យ​ចំ​ទៅមួយ​ចប់​កម្មវិធី​បុណ្យសព​ហ្នឹង បើ​មាន​ខ្វះខាត​ប៉ុន្មាន​សមាគម​សិល្បករ​ខ្មែរ​ជា​អ្នករ៉ាប់រង​ទាំងអស់ មិន​ឲ្យ​ខ្វះខាត​ឡើយ​។ ដូច្នេះ​ខ្ញុំ​សូម​ប្រាប់​អ្នក​ដែល​គាត់​ចាត់ចែង​កម្មវិធី​បុណ្យ​ហ្នឹង​មិនបាច់​ភ័យព្រួយ​រឿង​ថវិកា​ទេ រៀបចំ​កម្មវិធី​បុណ្យ​តាម​សម្រួល​ទៅ​"​។​a aliya5 

​ក្រៅពី​មានការ​ជួយ​ពី​សមាគម​សិល្បករ​ខ្មែរ ក៏មាន​សប្បុរសជន​មួយចំនួន​ជួយ​ដល់​ពិធី​បុណ្យសព អា​លី​យ៉ា ផងដែរ​។ មានដូចជា សិល្បករ​សិល្បការិនី បាន​រៃអង្គាស​គ្នា ប្រពន្ធ​តារា​សម្ដែង ស៊ុ​ក សុភា ម្ដាយ ថៃ នរៈ​ពិ​ទូ ជាដើម​។ មុនពេល​លាចាក​លោក​ទៅ សមាគម​សិល្បករ​ខ្មែរ ក៏បាន​ជួយ​ដល់ អា​លី​យ៉ា ជាង​១​លាន​រៀល​។ លោក អ៊ឹម ជីវ៉ា​បាន​នាំ​ថវិកា​រលោក​ខៀវ​កាញារិទ្ធ​រដ្ឋមន្ត្រីក្រសួង​ព​តិ​មាន​១​លាន​រៀល​ជូន​នាង​ដែរ​។​

​សូមបញ្ជាក់ថា​អា​លី​យ៉ា មាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ និង​ជា​ក្មេង​កំព្រា​ឪពុកម្តាយ​តាំងពី​មិនទាន់​ដឹងក្តី​ដោយ​ម្តាយ​ឪពុក​បង្កើត​បោះបង់ចោល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​ហើយ កុមារី​អា​លី​យ៉ា ត្រូវបាន​ម្តាយធម៌​យកមក​ចិញ្ចឹម​បីបាច់​។​a aliya2 

​ក្នុងសង្គម​សិល្បៈ អា​លី​យ៉ា​ដែល​ពូកែ​ភាសារ​អង់គ្លេស​ត្រូវបាន ចាត់​ចូល​ជា​តារា​ស្រី​ដែលមាន​ភាពលេច​ធ្លោ​លើ​គ្រប់​ទម្រង់ គឺ​ទាំង​បុរាណ សម័យ និង​ស្ទីល​អឺរ៉ុប មិនតែប៉ុណ្ណោះ​អ្នកនាង​ថែមទាំង​មាន​សមត្ថភាព​លើ​ការងារ​ស្ទើរតែ​ទាំងអស់​ទៅហើយ ដូចជា DJ តារា​ម៉ូ​ដែល តារាចម្រៀង និង​សម្តែង​។​

​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១២ អា​លី​យ៉ា ធ្លាប់បាន​ផ្ដើមគំនិត​ក្នុង​ប្រមូល​ថវិកា​មួយចំនួន​ពី​មិត្ត​រួម​អាជីព និង​ក្រៅ​រង្វង់​សិល្បៈ ដើម្បី​ជូន​ដល់​សិល្បករ​ចាប៉ី​ដ៏​ល្បីល្បាញ​លោកតា​ភិរម្យ ប្រាជ្ញ ឈួន ។ នាង​ក៏បាន​ដឹកនាំ​អ្នកសិល្បៈ និង​ក្រុមការងារ​មួយចំនួន​ចុះទៅ​សាកសួរ​សុខទុក្ខ វីរ​សិល្បករ​ខាងលើ​ដោយផ្ទាល់​ដល់​ស្រុកកំណើត​ភូមិ​សម៉ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​។​

​កាលពី​ក្នុងអំឡុង​ខែ កក្កដា​ឆ្នាំ​២០១២ នាង​ក៏បាន​ផ្តួចផ្តើម​បង្កើត​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី និង​សម្តែង​ទស្សនីយភាព​សិល្បៈ​ដ៏​ធំ​មួយ នៅ​សាល​មហោស្រព​ចតុមុខ មាន ឈ្មោះថា «​តន្ត្រី​មនុស្សធម៌​រៃអង្គាសប្រាក់​ជួយ​កុមារកំព្រា​»​។ ជាមួយ​ការងារ​មនុស្សធម៌​នេះ​នាង​ក៏​តែងតែ​ចូលរួម​សកម្មភាព​ជាមួយ​សិល្បករ​ដទៃ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់​គ្នា​ផងដែរ​។​
​មុនពេល​បាត់​មុខ​សិល្បៈ កាលពី​អំឡុង​ចុងខែ​កញ្ញា ឆ្នាំ ២០១៦ តារា​ស្រី​រូបនេះ​ធ្លាប់បាន​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ដើម្បី​រក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​។ នៅមាន​សកម្មភាព​សង្គម​ជាច្រើន​ទៀត​ដែល​តារា​ស្រី​រូបនេះ​ធ្លាប់បាន​ចូលរួមចំណែក​ជាមួយ​សិល្បករ​ដទៃ​ជួយ​ដល់​សង្គម​។​

​ជីវិត​នាង​ចាប់ផ្តើម​ប្រែប្រួល​ក្រោយពី​រង​អំពើហិង្សា​ដោយ​ការ​វាយ​ធ្វើបាប​ពី​បុរស​ម្នាក់​អស់​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ ហើយ​ពេលនេះ​នាង​នៅ​មិនទាន់​ទទួលបាន​យុត្តិធម៌​នៅឡើយ​។ ក្រៅពី​រង​សម្ពាធ​ផ្លូវចិត្ត​ដ៏​ធ្ងន់ធ្ងរ នាង​ក៏​ត្រូវបាន​គេ​រំលោភ​យក​ហាង​លក់​សម្លៀកបំពាក់ បូក​រួមទាំង​សម្ភារៈ​ក្នុង​ហាង​ជាច្រើន រហូត​ធ្វើ​ឲ្យ​នាង​កាន់តែ​បាត់​បង់អស់​ទីពឹង​មួយផ្នែកធំ​។​

​ទោះ​បែបនេះ​ក្តី តារា​ស្រី​រូបនេះ​ក៏​នៅតែ​ប្រឹងប្រែង​បន្តសកម្មភាព​សិល្បៈ​និង​ធ្វើខ្លួន​ជា​មនុស្ស​រឹងមាំ​ម្នាក់ ដោយ​មិន​ចុះចាញ់​នឹង​វិបត្តិ​ផ្លូវចិត្ត និង​ការ​មាក់ងាយ​ជាច្រើន​។ ប៉ុន្តែ​ការប្រឹងប្រែង​របស់​នាង​កន្លងមក ហាក់​មិនអាច​ទប់ទល់​នឹង​រឿងរ៉ាវ​ជាច្រើន​បន្តបន្ទាប់​។​នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៧ អ្នកនាង​បានប្រកាស​ដោយ​លាក់លៀម​ពី​ស្ថាន​ភាពដុនដាប​របស់ខ្លួន ដែល​មិន​ខុសពី​អ្នកសុំទាន នោះទេ ព្រោះ​ធ្លាក់ខ្លួន​ដល់​ថ្នាក់​សុំ​បន្ទប់​គេ​ស្នាក់នៅ សុំ​បាយ​គេ​ហូប គឺ​រស់​ដោយសារតែ​មិត្តភក្តិ​លើ​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ទាន​ប៉ុណ្ណោះ​។

ឌី​ជេ រូបនេះ​សម្រេចចិត្ត​ប្រកាស​សុំ​ជំនួយ​នៅលើ​ហ្វេ​ស​ប៊ុ​ក ខណៈ​ចំណូល​ពី​ការងារ​សិល្បៈ​ក្នុង​រយៈពេល​២​ឆ្នាំ​ដែល​នាងរង​គ្រោះ​គ្មាន​ទាល់តែសោះ​។​ការខ្វះខាត​មុខក្រោយ ជំងឺផ្លូវចិត្ត បាន​រុញច្រាន​ឲ្យ​ជីវិត​នាង​កាន់តែ​ដុនដាប រហូត​ធ្លាក់ខ្លួន​ឈឺ​ស្វិតដៃជើង និង​ជំងឺ​រលាក​ទងសួត​កាន់តែខ្លាំង រហូត​នាង​សុខចិត្ត​រស់នៅក្នុង​ទី​ស្ងប់ស្ងាត់ មិន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​។a aliya1 a aliya2 a aliya3 g alya1 g alya5