» ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2021 នាក់

ម្សិលមិញ 5020 នាក់

សរុប 14117468 នាក់

ដុត​កម្ទ​ច​គ្រឿងសំអាង​និង​ផលិតផល​ក្លែងក្លាយ​៧០​តោន​ថ្មីទៀត​

 

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម​ស ខេង​ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​១២​មិនា​បាន​ធ្វើជា​អធិបតី​ពិធី​កម្ទេចចោល​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់​ប្រមាណ​៧០​តោន នៅតាម​បណ្តោយ​មហាវិថី សម្តេច​តេ​ជោ (​ហៅ​ផ្លូវ​៦០​ម៉ែត្រ​) ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ដែល​រឹបអូស​បាន ។​a fake famaa1 

​កន្លងមក យ៉ាងហោចណាស់ មាន ៣​លើក​រួចមកហើយ ដែល​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម បានរៀបចំ​ពិធី​កិនកម្ទេច​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ។​ក្នុងនោះរួមមាន៖

កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៧ កម្ទេច​ផលិតផល​គ្រឿងសម្អាង ក្លែងក្លាយ ខុសច្បាប់ ចំនួន ៨១​តោន នៅ​ទីលាន​ចាក់សំរាម ស្ថិតនៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​កាលពី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨ កម្ទេច​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ចំនួន​ប្រមាណ​ជាង ១១០​តោន នៅ​បរិវេណ​ជាប់​នឹង​សាលាសង្កាត់​បឹង​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា កម្ទេច​ផលិតផល​ចំណីអាហារ​ក្លែងក្លាយ ហួស​កាលបរិច្ឆេទ និង​ខុសច្បាប់ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ចំនួន​ជាង ១០០​តោន​។ ពិធី​កម្ទេចចោល​ផលិតផល​ទាំងនេះ បានធ្វើ​ឡើង នៅ​ភូមិ​ថ្មី​ពីងពុង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​

ផលិតផល និង​ចំណីអាហារ​ខូចគុណភាព ដែល​ត្រូវបាន​កម្ទេចចោល​រាប់រយ​តោន​ទាំងនោះ មាន​ផ្ទុក​សារធាតុ​គីមី ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​ឧក្រិដ្ឋជន បាន​ចរាចរ ចែកចាយ និង​ផលិត ដូចជាៈ បារី សុរា ឱសថ​ក្លែងក្លាយ គ្រឿងសម្អាង​ក្លែងក្លាយ ផលិតផល​ពី​សាច់សត្វ​ដោយ​ខុសច្បាប់ ផលិតផល​ទឹកស៊ីអ៊ីវ ទឹកសៀង ទឹកម្ទេស ទឹកខ្មេះ ប្រេងខ្យង ជាដើម​។​អានេះចាប់បានចុះអាចាប់មិនបាន?ការពិតយើងមានស្ថាបន័អនុវត្តច្បាប់ម៉ាគគោកតែធើការដូចជាមិនស៊ីសង្វាក់គ្នា។ដូចជាកាំកុងត្រូល​ក៏ធើអាហ្នឹង។អាឡូវមានស្អីគណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយទៀតឃើញដូចគ្រាន់ដែរតែនៅតែមានបញ្ហាព្រោះបញ្ហាចំបងគឺរឿងឃុបឃឹតគ្នាពុករលួយទេតើដែលជាដើមចមនោះ។a fake fama2 a fake  famaa a fake famaa2