» លោកអធិការរងក្រុងប៉ោយប៉ែត ទទួលបន្ទុកការងារផែនសន្តិសុខ ជាប់សង្ស័យថាបានបេីកឡានបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរ ហើយបើកឡានរត់គេចតែស្នងការដឹងហើយ!? » កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះបន្តស្អែកទៀត! » មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ទទួលយកទារកបោះបង់មករក្សាបណ្តោះអាសន្ន ក្រោយឪពុកម្តាយត្រូវបានសមបញ្ជូនទៅតុលាការ » អាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់បោះ និងរក្សាទុកអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចិន-ខ្មែរ ៥នាក់បញ្ជូនទៅតុលាការតែម្នាក់ » មីយ៉ាន់ម៉ានិងកម្ពុជាអះអាងពីការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោកក្នុងដំណើរទស្សនកិច្ចលោកមីនអោងឡាំង! » កម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល » កម្ពុជាថៃជួបគ្នាក្រោមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជម្លោះដែនសមុទ្រកម្ពុជា-ថៃ » ចាប់ខ្លួនចៅអធិការវត្តដែលល្បីក្នុងការបង្កើតបន្តោងរាសីពីបទកឹបកេងលុយវត្តបែករឿងដាច់អាបត្តិនិងសីលធម៍! » អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1363 នាក់

ម្សិលមិញ 15986 នាក់

សរុប 20348498 នាក់

តុលាការចោទប្រកាន់ថូ សំណាងនិងបក្ខពួក៣បទល្មើស ករណីពុករលួយលក់Sticker Visaឱ្យក្រុមឆបោកអនឡាញបានប្រាក់៣លានដុល្លារ

 

ភ្នំពេញ៖នៅក្នុងកិច្ចសហប្រតិបត្តិការការងារ៣ ស្ថាប័នរវាងក្រសួងការបរទេស ក្រសួងមហាផ្ទៃ(អគ្គនាយកដ្ឋានអន្តោប្រវេសន៏) និង អង្គភាពប្រឆាំងអំពើពុករលួយ បានស៊ើបអង្កេត និងបញ្ជូនទៅតុលាការ ករណី ថូ សំណាង អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន, បុគ្គល ណុប រដ្ឋា ពេល នោះជាអនុ.ការិយាល័យកិច្ចគាំពារពលរដ្ឋខ្មែរ នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និង ព្រំដែន និង បុគ្គល យស់ រ៉ាណេ មន្ត្រីជាប់កិច្ចសន្យា ដែលជាអ្នកផ្តល់ទិដ្ឋាការខុសច្បាប់ប្រមូលបានប្រាក់ប្រមាណ៣លានដុល្លារ។ ជនល្មើសទាំង៣នាក់ នៅមាន៣បទល្មើសទៀត ដែលACU នឹងបន្តសុំធ្វើការចោទប្រកាន់ ពីអយ្យកា និងតុលាការ នៅពេលខាងមុខនេះទៀត។a tho acu 

បើតាមACU ថូ សំណាង និងបក្ខពួក២នាក់ខាងលើបាន ឃុបឃិតគ្នាយក Sticker Visa ដែលខ្លួនជាអ្នកគ្រប់គ្រងប្រភេទ C និង CEX ចំនួន ១២ ០០០ សន្លឹក លក់យកផលប្រយោជន៍ផ្ទាល់ខ្លួន។ តាមភស្តុតាង ដែលអគ្គ.អន្តោប្រវេសន៍ និង ACU រកឃើញ Sticker Visa ទាំងនោះត្រូវបានឱ្យដោយខុសគោលដៅ ហើយមានទាំងពួក Online Scam ផង ក៏បានទទួលនូវ Sticker Visa ប្រភេទនេះដែរ។

អយ្យការនិងតុលាការ ចោទប្រកាន់៣ បទល្មើស៖បទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិតដោយអំពើនិងភស្តុតាង យកនូវទិដ្ឋាការ C និង CEX រាប់ពាន់សន្លឹកដោយទុច្ចរិតទៅលក់ និងបំផ្លាញដោយចេតនារាប់ពាន់សន្លឹកទិដ្ឋាការ C និង CEX។ បទ រំលោភអំណាច ដោយអំពើនិងភស្តុតាង មានទិដ្ឋាការ C និង CEX ច្រើន សន្លឹកបានផ្តល់ឱ្យខុសគោលដៅដូចគ្នា តែអំពើនេះកើតក្រោយពេលខ្លួនអស់អំណាច ជាអគ្គនាយក ក្រោយពេលការសន្យារបស់ខ្លួននៅមុខក្រុមប្រឹក្សាវិន័យថាខ្លួនឈប់ ប្រព្រឹត្តទៀតហើយ និងបទ សម្អាតប្រាក់ (មាត្រា 3 និងមាត្រា 38 នៃ ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម)។

ទឹកប្រាក់ជាផលប្រយោជន៍ពីការលក់សន្លឹក Sticker Visa នេះ មានប្រមាណ៣ លានដុល្លារ ប៉ុន្តែថូ សំណាង សារភាពថាខ្លួនទទួលបានតែ ៤៥ ម៉ឺនដុល្លារ ទេ ហើយ ACU ស្កាត់រកបាននូវទឹកប្រាក់ចំនួន ៩៨ម៉ឺនដុល្លារ របស់ ថូ សំណាង និង២៥ ម៉ឺនដុល្លារ ទៀតរបស់ ណុប រដ្ឋា ដែលបានលាងសម្អាត ដើម្បីសុំ តុលាការបង្កក និងរឹបអូសដាក់ជាទ្រព្យសម្បត្តិរដ្ឋ។ ACU កំពុងបន្តស្វែងរក លុយដែលបានលាក់ទុកលើសពីនេះទៀត។ ថូ សំណាង មាន ៣៧៥ គណនី ធនាគារ នៅធនាគារចំនួន៧ខុសៗគ្នា។ ណុប រដ្ឋា វិញ មាន ៥ គណនីធនាគារ នៅធនាគារចំនួន២ ចំណែក យស់ រ៉ាណេ មាន ១១ គណនី នៅធនាគារចំនួន ២។

មុនមកដល់ដៃACU ក្រុមប្រឹក្សាវិន័យនិងថ្នាក់ដឹកនាំក្រសួងការបរទេស ថូ សំណាង បានសារភាពដោយមានកំណត់ហេតុផងថា ក្នុងចន្លោះខែតុលា ២០២៥ ដល់ខែ មករា ២០២៦ ខ្លួន (ថូ សំណាង) ពិតជាបានបញ្ចេញទិដ្ឋាការចំនួន ១២​ ០០០ សន្លឹក ក្នុងនោះមានប្រភេទ C ចំនួន៥ ២០០ សន្លឹក និងប្រភេទ CEX ចំនួន ៦ ០០០ សន្លឹក (បូកលេខទាំង២ គឺ ១១ ២០០ សន្លឹក) ប្រគល់ឱ្យ ណុប រដ្ឋា និង យស់ រ៉ាណេ ខុសច្បាប់ ខុសគោលដៅ ខុសគោលការណ៍ ដោយមិនបានឆ្លងកាត់បែបបទត្រឹមត្រូវ ធ្វើតាម ផ្លូវកាត់។

ថូ សំណាង សារភាពប្រាប់ក្រសួងការបរទេសថាខ្លួនបានទទួលតែ ៥ ដុល្លារ ក្នុង ១ សន្លឹកទិដ្ឋាការប៉ុណ្ណោះ ប៉ុន្តែពេលACUទម្លាក់ភស្តុតាងក្នុង ១ សន្លឹក ថូ សំណាង បានទទួល ៤០ – ៥០ ដុល្លារ ថូ សំណាង ក៏ទទួលសារភាពថាខ្លួនពិតបានទទួល៤០ – ៥០ ដុល្លារ ពីការលក់មែន មិនមែន ៥ ដុល្លារក្នុងមួយសន្លឹកទេ។ ពេលបង្ហាញភស្តុតាងមួយជំហាន ទៀត ថូ សំណាង សារភាពថា ខ្លួនពិតជាបានទទួលប្រាក់ ៤៥ ម៉ឺនដុល្លារ ពីការលក់សន្លឹក ទិដ្ឋាការ C និង CEX នេះមែន ក្នុងអំឡុងខែកញ្ញា ២០២៥ ហើយបានយក ៤៥ ម៉ឺនដុល្លារ នោះ ដាក់ក្នុងធនាគារយកការប្រាក់៥% ក្នុង ១ ឆ្នាំ។

ពេលACU បង្ហាញភស្តុតាងសន្លឹក ទិដ្ឋាការ C/CEX ដែលជនបរទេស អនឡាញស្គម បានទិញពីក្រសួងក្នុងតម្លៃ ៦ ០០០ ដុល្លារ ក្នុងមួយសន្លឹក ថូ សំណាង ថា មិននឹកស្មានថា សមត្ថកិច្ច រកបានភស្តតាងបានជាក់ច្បាស់ ដល់ម្លឹង។ ថូ សំណាង បានសារភាពថា សន្លឹកទិដ្ឋាការដែលនៅសល់ ដែលក្រុមខ្លួនបានប្រើប្រាស់ជាង ៦ ០០០ សន្លឹក នៅសល់ក្នុងដៃខ្លួនតែ ៥០ សន្លឹក ហើយត្រូវខ្លួនកិនកំទេចចោលអស់ ហើយទិដ្ឋាការ ៥២០ សន្លឹក ទៀតដែលនៅសល់ អាចនៅ នឹង ណុប រដ្ឋា និង យស់ រ៉ាណេ ACUរកឃើញភស្តុតាង និងត្រូវបាន ថូ សំណាង ផ្តល់ ចម្លើយសារភាពនៅ អ.ប.ព. ថា ខ្លួន ពិតជាចេញទិដ្ឋាការ C និង CEX អស់៦ ៥០០ សន្លឹក ដោយខុសគោលដៅឱ្យបុគ្គលគ្មានសិទ្ធទទួលទិដ្ឋាការ C និង Cex ចាប់ពីខែកញ្ញា ដល់ចុងខែធ្នូ ឆ្នាំ២០២៦ ។ ថូ សំណាង បានសារភាពទៀតថា សន្លឹកទិដ្ឋាការ C និង CEX សល់ 4 000 សន្លឹក ទៀត ត្រូវបានខ្លួនកាត់បំផ្លាញរួចយកបោះចោលអស់ហើយ មានន័យថា ថូ សំណាង បានបំផ្លាញដោយចេតនា អស់សន្លឹកទិដ្ឋាការ C និង CEX ចំនួន ៤ ០០០ សន្លឹក។

ក្រសួងការបរទេសបានសម្រេចដាក់វិន័យ និងស្នើសុំរាជរដ្ឋាភិបាលដក ថូ សំណាង ពី មុខតំណែងអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន ចេញហើយឱ្យ ថូ សំណាង ធ្វើជាទីប្រឹក្សាមានឋានៈស្មើអគ្គនាយក (ឋានៈស្មើ អគ្គនាយក មានន័យថា មានបុព្វ សិទ្ធត្រឹមអគ្គនាយករង - ហើយបាត់អំណាចទាំងស្រុងក្នុងការគ្រប់គ្រង ដឹកនាំអគ្គនាយកដ្ឋាន នេះ)។ ក្រសួងការបរទេស នៅបានរកឃើញទៀតថា ក្រុម៣ នាក់នេះ នៅបានបន្តលក់សន្លឹក ទិដ្ឋាការ C និង CEX មិនបានឈប់ប្រព្រឹត្តដូចការសន្យានៅមុខក្រុមប្រឹក្សាវិន័យនិងថ្នាក់ដឹកនាំ ក្រសួងទេ ។ ក្រសួងការបរទេស បន្តការងារACU ហើយក្នុងរយៈពេលប្រមាណ១០ ថ្ងៃក្រោយ ACU បានកសាងសំណុំរឿងបញ្ជូន ថូ សំណាង ណុប រដ្ឋា យស រ៉ាណេ ទៅ តុលាការ៕