
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10739 នាក់
ម្សិលមិញ 10010 នាក់
សរុប 19981775 នាក់
ភ្នំពេញ៖យុវជនដែលបានអះអាងថាខ្លួនជាកូនខ្លារបស់សមត្ថកិច្ច ០៧•ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ បុគ្គលខាងលើត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
យុវជននេះត្រូវបានលោកឧត្តមសេនីយ៍ជួនណារិន្ទស្នងការនគរបាលរាជធានីបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញតាមចាប់ខ្លួនឲ្យបានដោយមិនលើកលែងទេ។តែនគរបាលធ្វើមិនបាន។
តាមហ្វេសប៊ុកអាវុធហត្ថបុគ្គលនេះឈ្មោះ រតនៈ ពិសាល អាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដរួមជាមួយបក្ខពួកបានអះអាងថាខ្លួនជាកូនខ្លារបស់សមត្ថកិច្ច ហើយបានជិះម៉ូតូប្រដេញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងហើយធាក់ផ្ដួល និងប្រើហិង្សាវាយបណ្ដាលឲ្យរងរបួស កាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មានសេចក្តីរាយការណ៍ថាយុវជននេះត្រូវបាននគរបាលចាប់ខ្លួនបានមួយដង្ហើមចង្រឹតដែរតែបានលែងទៅវិញរហូតទាល់តែមានការរិះគន់តាមបណ្តាញសង្គមទើបមានបញ្ជាពីលោកស្នងការនគរបាលរាជធានី។ឡូវមិនមែនខាងនគរបាលចាប់បានទៅទៀត។ទោះជាយ៉ាងណាអ្នកណាចាប់បានមិនសំខាន់ទេតែខាងអាវុធហត្ថមិនបានប្រាប់ពីសវតាជាតិនៃយុវជនដែលយកឈ្មោះមេអាវុធហត្តលើផ្ទៃប្រទេសប្រើគម្រាមគេនោះឡើយមិនដឹងថាវាជាកូនម្សៀណា?។