
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1063 នាក់
ម្សិលមិញ 15986 នាក់
សរុប 20348198 នាក់
ឈ្មោះ ខេង ឌីណាអ្នកគ្រប់គ្រងយានដ្ឋានប្ដូរប្រេងម៉ាស៉ីន K LUBE EXPRESS ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួនដាក់ពន្ធនាគារតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញពីបទរំលោភសេចក្តីទុកចិត្ត ពាក់ព័ន្ធកិបកេងលុយក្រុមហ៊ុនចាស់រាប់សិបម៉ឺនដុល្លារ តាមបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន ។
ជនត្រូវចោទឈ្មោះ ខេង ឌីណា។ ដោយឡែកឈ្មោះ ទូច ចាន់រស្មី ដែលត្រូវជាប្រពន្ធ ត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ បុគ្គលទាំង២នាក់នេះ ត្រូវបានចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ត ពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត» ។
រឿងដែលគួឲ្យហួសចិត្តគឺ ជនត្រូវចោទពីរនាក់ប្ដីប្រពន្ធ គឺជាមិត្តភ័ក្ររបស់ដើមបណ្ដឹង ដែលជាម្ចាស់ក្រុមហ៊ុនឈ្មោះ ឃាង ពីវ។ ដើមចមដែលឱ្យជនត្រូវចោទមកមើលការខុសត្រូវនៅក្រុមហ៊ុននេះ ដោយសារទុកចិត្ត និងចង់ជួយដល់ជីវភាពឱ្យកាន់តែប្រសើរ ក្រោមមកនៅពេលមកគ្រប់គ្រងក្រុមហ៊ុនក៏ចាប់ផ្ដើមមានគំនិតកិបកេងលុយ ហើយក្រោយមកក៏បែកធ្លាយរឿងកិបកេងលុយអាជីវកម្មតែម្ដង ។