
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9120 នាក់
ម្សិលមិញ 9961 នាក់
សរុប 20659627 នាក់
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យតែងតាំងឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ ព្រះរាជក្រឹត្យចេញដោយប្រមុខរដ្ឋស្តីទីចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ តាមសំណើរនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តែងតាំងមុខតំណែងឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អត្តលេខ ០១៣៩២០ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។
សូមបញ្ជាក់ថាលោកឧត្តមសេនីយ៍ឯកចៅភិរិទ្ធដែលបានចូលកាន់តំណែងអគ្គនាយកបច្ចេកទេសក្រសួងការពារជាតិបន្តពីលោកឪពុកគឺលោកនាយឧត្តមសេនីយ៍ចៅភិរុណ!។មិនទាន់ដឹងថាតើឧត្តមសេនីយ៍រូបណានឹងមកកាន់កន្លែងខ្លឹមមួយនេះទេ?
សូមបញ្ជាក់ថាកាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០២៤ កន្លងទៅ ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អត្តលេខ ០១៣៩២០ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ទទួលបានការត្រាស់បង្គាប់តែងតាំងមុខតំណែងជា អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ (ជំនួសមុខតំណែងរបស់ឪពុក) ដំណាលគ្នាជាមួយឪពុក (នាយឧត្តមសេនីយ៍ ចៅ ភិរុណ) ដែលទទួលបានការត្រាស់បង្គាប់តែងតាំងមុខតំណែងជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/៧១៤ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ។
អនុលោមតាមស្មារតី នៃព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/៧១៤ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ និងព្រះរាជក្រឹត្យលេខ នស/រកត/០៣២៦/៣៣១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ គឺបង្ហាញឱ្យឃើញថា នាយឧត្តមសេនីយ៍ ចៅ ភិរុណ អត្តលេខ ០០០០៧៥ រដ្ឋលេខាធិការ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អត្តលេខ ០១៣៩២០ អនុរដ្ឋលេខាធិការ ត្រូវជា «ឪពុក-កូន» បានមូលជុំគ្នា» នៅក្រសួងការពារជាតិ ៕