កីឡាការិនី​ខ្មែរ​ពីរ​នាក់​ជិះ​កង់​ឈ្នះ​២៣​ប្រទេស​បាន​មេដាយមាស​និង​ប្រាក់​

a-bycle

​ភ្នំពេញ​៖​កីឡាការិនី​ជិះ​កង់​ត្រកូល​ហេង​ពីរ​នាក់​បងប្អូន​ឈ្នះ​មេដាយមាស​និង​ប្រាក់​ពី​ការប្រកួត​តំបន់​អាស៊ី​នៅ​ប្រទេស​មី​យ៉ាន​ម៉ា​(​ភូមា​)​។​នេះ​បើតាម​ការ​ឲ្យ​ដឹង​ដោយ​គណកម្មាធិការ​អូឡាំពិក​កម្ពុជា​។​​កញ្ញា​ហេង ស៊ីវ​ឡាង ឈ្នះ​មេដាយមាស​១ គ្រឿង និង​បងស្រី​បង្កើត ហេង ស៊ីវ​ហ្គិ​ច​ឈ្នះ​មេដាយប្រាក់​ចំនួន​១​គ្រឿង ពី​ព្រឹត្តិការណ៍​ប្រណាំង​កង់ ជើងឯក​អាស៊ី​ឆ្នាំ ២០១៨

(2018 Asian Cycling Championship) នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែលមាន ២៤ ប្រកួត​ចូលរួម​។ កីឡាការិនី​ទាំងពីរ​ឈ្នះ​មេដាយ​ក្នុង​វិញ្ញាសារ Individual Time Trail Women Master ដែល​ប្រណាំង​ក្នុង​រយៈ​ចម្ងាយ ២២ គីឡូម៉ែត្រ ។​

​ស៊ី​ឡាង ធ្វើបាន​ចម្ងាយ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង ក្នុង​ថិរវេលា ៣៧ នាទី និង ១៧ នាទី ។ ចំណែក ស៊ីវ​ហ្គិ​ច ធ្វើបាន ៣២,៦៤ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង ក្នុង​ថិរវេលា ៤០ នាទី និង ២៦ វិនាទី​។ គ្រូបង្វឹក Pierre-Yves Catry បាន​ប្រាប់ថា ៖«​វា​ពិតជា​មិន​នឹកស្មាន​ដល់ តែ​ពួកគេ​ធ្វើបាន​យ៉ាង​ល្អ ក្នុង​កម្រិត​អាស៊ី ដែល​ក្នុង​ប្រភេទ​អាយុ​ខុសៗ​គ្នា​។

ដ្បិត​អាយុ​របស់​ពួកគេ​ជ្រេរ​បន្តិច​ក្នុង​អាជីព ប៉ុន្តែ​វា​ពិតជា​ការលើកទឹកចិត្ត​ដ៏​អស្ចារ្យ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​។​»​កីឡាការិនី​ជិះ​កង់​ត្រកូល​ហេង​ពីរ​នាក់​បងប្អូន​បាន​មកដល់​ស្រុក​ខ្មែរ​វិញ​កាលពី​ថ្ងៃទី​១២​កុម្ភៈ​២០១៨​។​

a-bycle