ប្រតិបត្តិការ​យោធា​តួ​ក​គី​នៅ​ស៊ី​រី​សម្លាប់​មនុស្ស​១៨០​នាក់ និង​របួស៤១៣​នាក់​

2

​ដា​ម៉ាស់ ៖ ក្នុង​រយៈពេលជាង ២០​ថ្ងៃ​នៃ​ប្រតិបត្តិការ​របស់​យោធា​តួ​ក​គី​ប្រឆាំង​ក្រុម​អ្នក​ប្រយុទ្ធ​ឃើ​ដ​ស៊ី​រី បានសម្លាប់​ជន​ស៊ីវិល​១៨០​នាក់ និង​៤១៣​នាក់​ផ្សេងទៀត​រងរបួស​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ នៅ​ព្រឹក​នេះ​។​


​យោងតាម​កងកម្លាំង​ឃើ​ដ​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ជន​ស៊ីវិល​ទាំងអស់​រួមមាន​ស្ត្រី កុមារ និង​មនុស្ស​ចាស់ ខណៈ​កងកម្លាំងប្រដាប់អាវុធ​ឃើ​ដ​៩៨​នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ប្រតិបត្តិការ​យោធា​របស់​តួ​ក​គី ចាប់តាំងពី​ថ្ងៃទី​២០ ខែមករា​មក​។ កងកម្លាំង​ឃើ​ដ​ក៏បាន​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ក្រុម​អ្នក​ប្រយុទ្ធ​គាំទ្រ​ដោយ​តួ​ក​គី​៨៦២​នាក់ ក៏ត្រូវ​បានសម្លាប់​ផងដែរ​៕

23