លោក Duterte បញ្ជា​ឲ្យ​ទាហាន​បាញ់​ចំ​ប្រដាប់​ភេទស្ត្រី​ជា​ក្រុម​បះបោរ​

philippines_duterte_survey_51474853_large

​ហ្វី​ន​លី​ពី​ន ៖ ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​ថ្លែង​កាលពី​ថ្ងៃទី​៧​កុម្ភៈ​កន្លងទៅ​ថា ទាហាន​មិនគួរ​សម្លាប់​ស្ត្រី​ជា​ជន​បះបោរ​នោះទេ គឺ​គ្រាន់តែ​បាញ់​ឲ្យ​ចំ​ប្រដាប់ភេទ​ទៅបាន​ហើយ​។​លោក​បន្តថា ប្រសិនបើ​គ្មាន​ប្រដាប់ភេទ ស្ត្រី​ទាំងនោះ​នឹង​ក្លាយជា​មនុស្ស​លែង​បានការ​ទៀត

ហើយ​។​
​បន្ថែម​ពីនេះ លោក Duterte ក៏បាន​ធ្វើការ​ស្ដីបន្ទោស​ចំៗ​ទៅលើ​ស្ត្រី​ទាំងនោះ​ថា បាន​បោះបង់​កូនៗ និង​ក្រុមគ្រួសារ ដើម្បី​ចូលរួម​ជាមួយ​ក្រុម​កុ​ម្មុយ​និ​ស្ត​បះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​។​
​ទាក់ទិន​នឹង​ការលើកឡើង​យ៉ាង​ដូច្នេះ​របស់​ប្រធានាធិបតី​ហ្វីលីពីន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​អះអាងថា សម្ដី​របស់លោក Duterte គឺជា​ការ​មើលថោក និង​បន្ទាប​តម្លៃ​ដ៏​សម្បើម​ចំពោះ​ស្ត្រីភេទ​។ មួយវិញទៀត នេះ​អាច​ចាត់ទុកថា​ជាការ​ជំរុញ​ដល់​កម្លាំង​រដ្ឋ​ឲ្យ​ប្រព្រឹត្ត​អំពើហិង្សា​ផ្លូវភេទ ដែលជា​ការបំពាន​មួយ​ដល់​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​៕

philippines_duterte_survey_51474853_large