សម្តេច ហ៊ុន សែន ប្រកាស​នឹងមិន​អត់ឱន​ឲ្យ​លោក សម រង្ស៊ី ទៀតឡើយ

49e4c08a87826106bd2d5b2af0630bd0

​រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន នា​ព្រឹក​ថ្ងៃ​អង្គា​រ៍ នៅ​កោះ​ពេជ្រ សម្តេច ហ៊ុន សែន បានបញ្ជាក់​ជាថ្មី​ថា សម្តេច​នឹងមិន​បន្ត​អត់ឱន​ឲ្យ​លោក សម រង្ស៊ី ទៀត​ទេ ព្រោះថា សម្តេច​ធ្លាប់បាន​ប្រាប់​ឲ្យ​គេ​កែ​ច​រិ​ក​នយោបាយ​កំចាត់​អ្នក

ដទៃ​ដើម្បី​ខ្លួនឯង​កាន់អំណាច តែ​ម្នាក់នេះ ( សម រង្ស៊ី ) មិនបាន​កែខ្លួន​នោះឡើយ​។​
 សម្តេច​បញ្ជាក់ថា សម្តេច​ធ្លាប់បាន​ចុះហត្ថលេខា​ស្នើសុំ​លើកលែងទោស​លោក សម រង្ស៊ី ចំនួន​២​លើក​រួចមកហើយ ប៉ុន្តែ​សម្តេច​នឹងមិន​បន្ត​លើកលែងទោស​ឲ្យ​មនុស្ស​ម្នាក់នេះ​ទៀត​ទេ ព្រោះថា គេ​ប្រើ​នយោបាយ​កំចាត់ ហ៊ុន សែន តាមរយះ​ពាក្យ​មាន​សែន អត់ ស៊ី មាន ស៊ី អត់ សែន ។ ដូច្នេះ​សម្តេច​នឹងធ្វើ​ឲ្យ​ដូចដែល​ពាក្យ​គេ​និយាយ​គឺមាន សែន អត់ ស៊ី ជា​រៀងរហូត ។​
 សម្តេច ហ៊ុន សែន បាន​ថ្លែងថា នយោបាយ​របស់លោក សម រង្ស៊ី គឺ​កំចាត់​គេ​រហូត ករណី ដូចជា នយោបាយ​កំចាត់ ហ៊ុន សែន អញ្ចឹង នយោបាយ​នេះ​ជា​នយោបាយ​ខុសឆ្គង​ធ្ងន់ធ្ងរ ណាស់ ។ ប៉ុន្តែ​សម្តេច​សួរថា តើ​គេ​សុខចិត្ត​ឈរ​នៅ​ស្ងៀម​ឲ្យ​អ្នកឯង​កំចាត់​ដោយ​ងាយៗ ឬ​?​។ សម្តេច​សង្កត់ធ្ងន់ថា អាពត​កំចាត់ ហ៊ុន សែន វ៉ៃ ហ៊ុន សែន មិនបាន​ផង , ហើយ​មិន​គ្រាន់តែ​កំចាត់​មិនបាន ទេ អាពត​រលាយ​និង​ងាប់​ទៀត ។​
 សម្តេច ហ៊ុន សែន បាន​លើកឡើងថា គេ​ធ្វើ​នាយករដ្ឋមន្ត្រី​ជាង​៣០​ឆ្នាំ​, ដូច្នេះ​គេ​មិន ល្ងង់​មិន​ឯកោ​ដូច​អ្នកឯង​គិត​នោះទេ តែ​អ្នកឯង​ទេ ដែល​ឯកោ​ដែល​ល្ងង់​នោះ ។ សម្តេច​សុំ​ផ្តាំ​ថា សម្តេច​នឹង​បន្ត កាន់កាប់​អំណាច​យ៉ាងតិច​១០​ឆ្នាំ​ទៀត ៕

49e4c08a87826106bd2d5b2af0630bd0