មេដឹកនាំ​បក្សប្រឆាំង​ធំ​នៅ​ណូ​វែ​ល​សេ​ឡង់​ប្រកាស​ឈប់​ធ្វើ​នយោបាយ​

d2de30a78ef270c41691e25140ffe979

​ណូ​វែ​ល​សេ​ឡង់ ៖ ទីភ្នាក់ងារសារព័ត៌មាន ចិន​ស៊ិន​ហួ​ចេញផ្សាយ​នៅ​ព្រឹក​នេះ​ថា លោក Bill English ដែលជា​មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​ធំ​បំផុត​របស់​ប្រទេស​ណូ​វែ​ល​សេ​ឡង់​បានប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​បាន​សម្រេចចិត្ត​បោះបង់​ការងារ និង​នយោបាយ​របស់លោក

នៅ​ចុងខែ​នេះ​។​
​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ​បាន​ដកស្រង់​មូលហេតុ "​ផ្ទាល់ខ្លួន​" សម្រាប់​ការសម្រេចចិត្ត​របស់លោក និង​មានបំណង ធ្វើតាម​អ្នក​កាន់តំណែង​មុន​របស់លោក ហើយ​លោក​មានបំណង​ផ្តល់នូវ​សុន្ទរកថា ក្នុង​សភា នៅ​ថ្ងៃទី​០១ ខែមីនា​ខាងមុខនេះ​ផងដែរ​។ 
​បន្ទាប់ពី​បាន​ចូល​បម្រើ​ការងារ​អស់​រយៈពេល​២៧​ឆ្នាំ និង​១៨​ខែ នៅក្នុង​នយោបាយ លោក​បាន​ដឹកនាំ គណបក្ស​ជាតិ តាមរយៈ​ការបោះឆ្នោត​កាលពី​ខែកញ្ញា ឆ្នាំមុន​ទទួលបាន​៤៤,៤​ភាគរយ​នៃ​សន្លឹកឆ្នោត ដែលជា​អ្នកប្រកួតប្រជែង​ជា​លើកដំបូង​៕

d2de30a78ef270c41691e25140ffe979