រកឃើញ​គ្រាប់បែក​សម័យ​សង្គ្រាមលោក​ទី​២​មិនទាន់​ផ្ទុះ​នៅ​អាកាសយានដ្ឋាន​​

fbf3c9bc7d7fb9eb8791984d668bc6cc

​អង់គ្លេស ៖ អាកាសយានដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃទី​១១ កុម្ភៈ​ត្រូវបាន​បិទ​ផ្អាក​ដំណើរការ​ក្រោយពី​គ្រាប់បែក​សម័យ​សង្គ្រាមលោក​ទី​២ មិនទាន់​ផ្ទុះ​មួយ​គ្រាប់​ត្រូវបាន​គេ​រកឃើញ ក្នុង​ទន្លេ Thames River ដែល​ស្ថិត​នៅក្បែរ​អាកាសយានដ្ឋាន​នោះ​។​


​តំបន់​រង្វង់​២១៤​ម៉ែត្រ ត្រូវ​ប៉ូលិស​ហាម​មិន​ឱ្យមាន​មនុស្ស​ចេញ​-​ចូល​ជាការ​ប្រុងប្រយ័ត្ន រួច​ព្រលានយន្តហោះ​ឡុង​ដ៍​-​ស៊ី​ធី​ត្រូវ​បិទ​បណ្តោះអាសន្ន ។ ក្នុង​សេចក្តីប្រកាស​មួយ​ព្រលានយន្តហោះ​នេះ​ឱ្យដឹងថា បណ្តា​អ្នកដំណើរ​ស្នើ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ ហើយ​ចៀសវាង​កុំទៅ​កាន់​ព្រលានយន្តហោះ​នេះ ។ គ្រាប់បែក​មិនទាន់​ផ្ទុះ​នេះ​ត្រូវបាន​គេរ​ឃើញ ក្នុងអំឡុង​ដំណើរការ​អភិវឌ្ឍ​ន៍តា​ម​គម្រោង នៅ​ចំណត​ផែ King George V ហើយ​ក្រោយពី​រកឃើញ​គ្រាប់បែក​នេះ​។ 
​ក្នុងពេល​បច្ចុប្បន្ននេះ ប៉ូលិស​កំពុងតែធ្វើការ​ងារ ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់ ដើម្បី​ផ្តល់​ទី​ស្នាក់នៅ​បណ្ដោះអាសន្ន និង​ការផ្គត់ផ្គង់​ដ៏​សមស្រប ដល់​ប្រជាពលរដ្ឋ ចំណែក​កងទ័ពជើងទឹក​អង់គ្លេស តាម​សេចក្តីរាយការណ៍ កំពុង​សហការ​ជាមួយ​ប៉ូលិស ដើម្បី​យក​គ្រាប់បែក​នោះ ចេញពី​ទីតាំង​របស់​វា​។​
​គ្រាប់បែក​ច្រើន​ពាន់​គ្រាប់​ត្រូវបាន​ទម្លាក់​លើ​ទីក្រុង​ឡុង​ដ៍ ដោយ​កងទ័ពអាកាស​អា​ល្លឺ​ម៉​ង់រ​វាង​ខែកញ្ញា ឆ្នាំ​១៩៤០ និង​ខែឧសភា ឆ្នាំ​១៩៤១៕

fbf3c9bc7d7fb9eb8791984d668bc6ccd3d9446802a44259755d38e6d163e820-2-780x455