បង្ក្រាប​កន្លែង​បញ្ចាំង​កុន «Home Cinema» ក្រោយ​រកឃើញ​ភាពមិនប្រក្រតី​

fn-2018-02-12-15-55-06-3

​រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន​បាន​ចុះបង្ក្រាប​ទីតាំង​បញ្ចាំង​កុន​អត់​ច្បាប់​មួយកន្លែង នៅក្បែរ​ផ្សារ​សុ​វណ្ណា ដែល​ទីតាំង​បញ្ចាំង​កុន «Home Cinema» គឺជា​ផ្ទះល្វែង​កម្ពស់​៣​ជាន់ ចែកជា​បន្ទប់ៗ​ជាច្រើន ដោយមាន​គ្រែ ពូក និង​ជា​កុន​បញ្ចាំង​ភ្ជាប់​ទៅនឹង​ជញ្ជាំង​។

ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ផ្ទះ​លេខ S-32 ផ្លូវ​ស៊ី​ល​វ័រ ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​ប្រតិបត្តិការ​ខាងលើនេះ ក៏បាន​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក ព្រុំ សំខាន់ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ផងដែរ ក្រោយ​រកឃើញ​ភាពមិនប្រក្រតី​នៅក្នុង​បន្ទប់ មាន​ដាក់​សុទ្ធតែ ពូក​ដេក​ទៀត ដែល​អាច​ឲ្យ​អ្នក​ចូល​មើល​កុន អាច​ប្រព្រឹត្ត​សកម្មភាព​អ្វី​ផ្សេងៗ​បាន​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ពេល​ចុះ​ពិ​និត្យនៅ​ខាងក្នុង​បន្ទប់​មើល​កុន​នីមួយៗ ឃើញថា មាន​សុទ្ធតែ​ដាក់​ពូក​ដេក​ទៀតផង ហើយ​ភាគច្រើនបំផុត​នោះ ជា​កន្លែង​ប្រមូលផ្តុំ​ដោយ​ក្រុម​យុវវ័យ (​សិស្សសាលា​) ទាំងស្រី​ទាំងប្រុស និង​ខ្លះទៀត​ជា​សង្សារ បាន​ចូលទៅ​មើល​កុន ក្នុង​បន្ទប់​បិទ​ជិត​នេះ​។ ប្រភព​បន្តថា សម្រាប់​ក្រុម​យុវវ័យ​មិនទាន់​គ្រប់​អាយុ ដែល​សមត្ថកិច្ច​បាន​ឆ្មក់​ចូលទៅ​ឃើញ​នោះ គ្រាន់តែ​ហៅ​អាណាព្យាបាល​មក​ធានា​តែប៉ុណ្ណោះ រួច​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​៕

fn-2018-02-12-15-55-06-3fn-2018-02-12-15-55-05-1fn-2018-02-12-15-55-05-0fn-2018-02-12-15-55-06-5