សភានឹងអនុម័តច្បាប់​កំណត់​ផ្តន្ទាទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​​នៅ​ថ្ងៃស្អែក​

fn-2018-02-12-15-35-24-0

​រាជធានី​ភ្នំពេញ ៖ បើតាម​លទ្ធផល នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​រសៀល ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ច្បាប់​កំណត់​ផ្ត​ន្ទ​ទោស​ចំពោះ​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ នឹងត្រូវ​សភា​ប្រជុំ​អនុម័ត​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨​ខាងមុខនេះ ។​


​តាម​សេចក្តីប្រកាស​លទ្ធផល កិច្ចប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៥ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ នឹងមាន​របៀបវារៈ​មួយចំនួន​ដូចជា​៖
១៖ សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដែល​កំណត់​ទោស​កាន់​ធ្ងន់​សម្រាប់​ជន​ណាមួយ ដែល​ហ៊ាន​ប្រមាថ​ដល់​ព្រះ​ព្រះមហាក្សត្រ​។​
២៖ សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។​
៣៖ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​៕

fn-2018-02-12-15-35-24-0fn-2018-02-12-15-35-24-2 fn-2018-02-12-15-35-29-0 fn-2018-02-12-15-35-35-0