ស្លាប់​៦​នាក់ និង​របួស​២៩​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​

26231592_1501949306541014_1017327162815248770_n

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១០​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ របួសស្រាល​១១​នាក់ និង​របួសធ្ងន់​១៨​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់

ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៧​គ្រឿង រថយន្ត​តូច​៣​គ្រឿង​, រថយន្ដ​ធុន​ធំ​១​គ្រឿង និង​កង់​១​គ្រឿង​។ មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្មើស​ល្បឿន​, ប្រជែង​, មិន​គោរព​សិទ្ធិ និង​ស្រវឹង​៕

26231592_1501949306541014_1017327162815248770_n