ជនជាតិ​ចិនដីគោក​ចំនួន​១១​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន 

capture4

​រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​១១​នាក់ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ សង្ស័យ​ពាក់ព័ន្ធ​ករណី​ប្លន់​កាលពី​ជិត​១​ឆ្នាំ មុន​នៅក្នុង​ហាង​លក់​សៀវភៅ បណ្តាល​ឲ្យ​ជនជាតិខ្មែរ​ម្នាក់​ស្លាប់​នៅ​និង​កន្លែង​។ 


​ការឃាត់ខ្លួន​នេះ​ធ្វើឡើង បន្ទាប់ពី​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ ល្បាត​ឃើញ​សង្ស័យ​លើ​ជនជាតិ​ចិន​២​នាក់​កំពុង​ជិះ​ម៉ូតូ​ហៅ​ឆែកឆេរ​មើល​រកឃើញ​កាំភ្លើងខ្លី​១​ដើម​ម៉ាក​៥៩​នៅក្នុង​កាបូបស្ពាយ ស្ថិត​មុខ ច្រកចូល​បុរី​ញូ​ថោ​ន ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
​មន្ត្រីនគរបាល​បាន​បញ្ជាក់ថា ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន​កាលពី​យប់​ឈ្មោះ Dai Xun ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​កាន់​លិខិតឆ្លងដែន EA926438 និង​ឈ្មោះ Pu yijiang​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​គ្មាន​លិខិតឆ្លងដែន កាន់​អាវុធខ្លី​១​ដើម​ម៉ាក​៥៩ ។ អ្នក​ទាំងពីរ​ស្នាក់​ផ្ទះជួល​ក្នុង​បុរី​ញូ​ថោ​ន កន្លែងកើតហេតុ​។ ចំណែក​៩​នាក់​ទៀត ដែល​កម្លាំង​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​នោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ ៕

capture4dd