សិប្បកម្ម​យួន​នៅ​ជាំ​ក្សាន​ឆ្នាំងបាយ​លោក​គឹម ជេ​ត្ថា​វី​?

a-ksan

​ព្រះ​វិ​ហ៊ា​រ​៖​ពលរដ្ឋ​ភាគច្រើន​បាន​រិះគន់ នាយផ្នែក​ព្រៃឈើ​ជាំ​ក្សាន្ត​​ព្រះវិហា​រៈលោក​គឹម ជេ​ត្ថា​វី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជាំ​ក្សាន្ត​ត្រូវបាន​ពលរដ្ឋ​រិះគន់ថា​បាន​ឃុ​ប​ឃឹ​ត​មិន​ប​ង្គ្រា​ប​សឹ​ប្ប​កម្ម​កែឆ្នៃ​ឈើ​របស់​ជនជាតិ​វៀតណាម​ដែលជា​ដើមចម​នៃ​ការបំផ្លាញ​ព្រៃឈើ​។​សូមបញ្ជាក់ថា នៅ​ភូម​កន្ទួត ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជា​ក្សាន្ត ខេត្តព្រះវិហារ​មាន​រោង​សឹ​ប្ប​កម្ម​ធំៗ​៥​ទៅ​៦​កន្លែង​

ដែលជា​កម្ម​សិ​ទួ្ធ​របស់​ជា​ជន​វៀតណាម​។​ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​ស្រុក​ជាំ​ក្សាន្ត​បាន​រិះគន់​លោកនាយ​សង្កាត់​កន្ទួត​លោក ជ័យ រ៉េត និង​នាយផ្នែក​ជាំ​ក្សាន្ត គឹម ជេ​ត្ថា​វី ថា​មិនមាន​កា​រប​ង្គ្រា​ប​សឹ​ប្ប​កម្ម​វៀតណាម ឡើយ​តែបើ​ប្រជាពលរដ្ឋ​ខ្មែរ​រ​ធ្វើ​សឹ​ប្ប​កម្ម​ឬ​ស៊ីឈ្នួល​គេ​ដើម្បី​ដោះស្រាយ​ក្នុង​គ្រួសារ​គឺ​គាត់ មិនដែល​លើកលែង​ទេ​ដោយ​ពួកគាត់​លើក​ថា អ្នកណា​គិតគូ​បាយទឹក អ្នកនោះ​បាន​សុខ​អ្នកណា​មិន​គិតគូ​អ្នកនោះ​មិន​សុខ​ទេ​!​។​

ពលរដ្ឋ​លើកឡើងថា កាលពី​លោក​គឹម ជេ​ត្ថា​វី នៅ​កាន់​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆែប​លោក​ក៏​មិនសូវ​​ធ្វើការ​ប​ង្គ្រា​ប​បទល្មើស​ព្រៃឈើ​នៅ​ទីនោះ​ដែរ​ទុក​ឲ្យ​មាន​ការកាប់​
​បំផ្លាញ​ស្ទើ​គ្មាន​សល់ ។​មិនអាច​ទាក់ទង​សុំ​ការពន្យល​ពី​លោក​គឹម​ជ​ត្ថា​វី​ករណី​យ៍​ដែល​ប្រជាពលរដ្ឋ​រអ៊ូ​រទាំង​ចំពោះ​ចំណាត់ការ​របស់លោក​នោះបានទេ​។​

a-ksana-ksan1a-ksan2