ឃាត់​រថយន្តក្រុង​៤​គ្រឿង រកឃើញ​ដឹកទំនិញ​គេចពន្ធ និង​សាច់ជ្រូក ប្រហិត នាំចូល​ពី​ថៃ ខូចគុណភាព​ចូល​តាម​ច្រក​ប៉ោយប៉ែត​?!

custom-pet-so-cheat-go-in

​ខេត្តបន្ទាយមានជ័យ​៖ នៅ​ច្រក​ប៉ោយប៉ែត​អ្នកណា​ក៏​ដឹង​ដែរ​ថា​គ្រប់គ្រង​ដោយ​សម​ត្ត​កិច្ច​សំខាន់ៗ​ពី​គឺ​គយ​ក្រោម​ការគ្រប់គ្រង​របស់លោក​ហ៊ុយ​សុជាតិ​។​នគរបាល​អន្តោរ​ប្រវេសន៍​ក្រោម​បញ្ជា​រលោក​សំអាត​និង​អង្គភាព​កាំកុងត្រូល​ដែលមាន​ភារកិច្ច​តំណាង​រដ្ឋ​ត​ត្រួតពិនិត្យ​មនុស្ស​និង​ទំនិញ​គ្រប​ប្រភេទ​។​តែ​ពួកគេ​មិនបាន​អនុវត្តតាម​តួនាទី​ឲ្យ​បាន​ពេញលេញ​ឡើយ​

ផ្ទុយទៅវិញ​បាន​ឃុ​ប​ឃឹ​ត​គ្នា​ដើម្បី​លាភសក្ការៈ​។​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​មុខ​ផ្សារ​អូរ​អំបិល ស្ថិតក្នុង​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​កម្លាំង​កង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឃាត់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ចំនួន​៤​គ្រឿង បន្ទាប់ពី​រកឃើញថា លួច​ដឹកទំនិញ​គេចពន្ធ និង​សាច់ជ្រូក ប្រហិត ដែល​នាំចូល​ពី​ថៃ​ដោយ​ខុសច្បាប់​។ ​

រថយន្ត​ដែល​ឃាត់​ព្រោះ​ប្រព្រឹត្ត​បទល្មើស​រួមមាន​៖ រថយន្តក្រុង​ក្រុមហ៊ុន ហ៊ា​តុង ចំនួន​១​គ្រឿង ដឹក​ប្រហិត​សាច់មាន់​ចំនួន ២០​កា​រ៉ុង​, ប្រហិត​សាច់​ត្រី​ចំនួន ៧០​កេះ​, ស្ករ​ធុង (​ស្ករ​ក្លុយកូស​)​ចំនួន ៨០​ធុង​, ពោះវៀន​ជ្រូក​ចំនួន ៣​កេះ និង​កាបូប​ចំនួន ៥​កា​រ៉ុង​។ រថយន្តក្រុង​ក្រុង​ហ៊ុន LTC ចំនួន​១​គ្រឿង ដឹក​សា​រ៉ុង​ចំនួន ៥៥​កា​រ៉ុង​, សាប៊ូ​ចំនួន ១៣​កេះ​, មុង​ចំនួន ២២​ដុំ​, កន្សែង​ចំនួន ១៧​ដុំ​, អំបោស​ចំនួន ២​ដុំ​, កម្រាល​ចំនួន ៤​កេះ និង​ទឹក​ក្រអូប​ចំនួន​៤​កេះ​។​

​រថយន្តក្រុង​ក្រុង​ហ៊ុន អាស៊ី​បូ​ពា​រ៍ៈ ចំនួន​២​គ្រឿង ដឹក​គ្រឿងផ្សំ​ផលិត​ឡេ​រលាប​ស្បែក ចំនួន ៧​កេះ​, ខោអាវ​ចំនួន ៣៣​កា​រ៉ុង​, ឈើ​ប្រវែង​២​ម៉ែត​ចំនួន ៦​សន្លឹក​, កម្រាល​អាវ​ម៉ូតូ​ចំនួន ១​ដុំ​, ត្រី​សាល​ម៉ុ​ន និង​ពងត្រី​ចំនួន ១​កេះ​, ត្រី​ក្រឹម​ចំនួន ៣​កេះ​, គ្រឿង​កាឡៃ​ចំនួន ៣​កេះ និង​នំ​ចំនួន​៣​កេះ​, រថយន្តក្រុង​ទាំង​៤​គ្រឿង​នេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​ហើយ​។

​សូម​បញ្ជាក់ដែរថា​កន្ល​កង​មក​លោក ហ៊ុយ សុជាតិ មេ​គយ​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត​ប្រើ​អំណាច​ត្រូវបាន​គេ​រាយការណ៍​ថា ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ដោយ​មិន​ខ្លាច​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ដោយ អោយ​មន្ត្រី​ចាប់​ជម្រឹត​ទារ​យកលុយ ប្រជាពលរដ្ឋ​រកស៊ី​កំប៉ិកកំប៉ុក​អោយ​បង់លុយ​យក​ស្នាដៃ បង្គ្រប់កិច្ច​ប្រមូល​ពន្ធ ឯ​ឈ្មួញ​ស្និទ្ធ​ក្រុមហ៊ុន​ធំៗ​បើកភ្លើង​ខៀវ​អោយ​នាំ​ទំនិញគេចពន្ធ​ចូល​យ៉ាង​សេរី​ដោយ​គ្មាន​ការត្រួតពិនិត្យ​។​ការ ឃុបឃិត​ជាមួយ​ឈ្មួញ​ដោយ​បង់ប្រាក់​ពន្ធ​តិ​ត​ឬ​គេចពន្ធ​បើ​គ្មាន​ការ​បើកដៃ​ពី សំណាក់​លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ​វា​ក៏​មិនអាច​ធ្វើទៅ​បានដែរ​ព្រោះ​លោក​ឆែ​សុធា​មាន​កម្លាំង​គយ​ច​ល​ត្ត័​ចាំ​ឃ្លាំមើល​។

ជាក់ស្ដែង​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ស្ទើរតែ​តាម​គ្រប់​ច្រកល្ហក​របៀង​ព្រំដែន និង​តាម​ច្រកទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត​ទាំងមូល ត្រូវបាន​គេ​មើលឃើញថា កំពុង​កើតមាន​ក្រោម​ការ​ឃុ​ប​ឃឹ​ត​បើកភ្លើង​ខៀវ​ពី​សំណាក់​លោក​មេ​គយ ចរាចរ​លំហូរ​ទំនិញគេចពន្ធ​ចូល​យ៉ាង​អនាធិបតេយ្យ​ទាំង​ថ្ងៃ ទាំងយប់ ដោយ​ជ្រក​ក្រោម​ការប្រើ​រូបភាព​ដឹកជញ្ជូន​អូស​តាមរ​ទះ ប្រភេទ​ធំៗ​យកមក​ស្តុ​ប​តាម​ឈ្លាំង​ជាច្រើន​កន្លែង​ទីតាំងនៅ​ក្នង​ក្រុង​ប៉ោយប៉ែត​ទាំងមូល ដោយ​គ្មាន​ការត្រួតពិនិត្យ និង​សួរនាំ​ពី​សំណាក់​ក្រុម​ជំនាញ​មន្ត្រី​គយ​ណា​ម្នាក់​ក្រោម​ការដឹកនាំ​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ប្រចាំ​ច្រកទ្វារ​ឡើយ​។​ប្រភពពី​អ្នក​អូស​រទេះ​បាន​ឲ្យ​ដឹងថា​៖​មន្ត្រី​គយ​និង​ចៃ​គយ​ពួកគេ​ស្គាល់​ឈ្មួញ​ទាំងនោះ ច្បាស់​ដូច​បាតដៃ​អញ្ចឹង​។​

បើ​អ្នក​អូសរ​ទះ ទំនិញ​ទាំងនោះ​ចម្លែក​គឺ​គេ​ពួក​គ្រាន់តែ​សួ​ថា ជា​របស់​អ្នកណា​តែប៉ុណ្ណោះ គឺ​ទៅបាន​ដោយ​សុវត្ថិភាព​ពុំ​ចាំបាច់​រុះរើ​ឆែកឆេរ ឫ​តាមដាន​ទៅដល់​ឃ្លាំង​ស្តុក​ទំនិញ​នោះទេ ។ ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៍​ដូចជា​លោក​មេ​គយ​ធំ គុណ ញឹម គួរតែ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ហើយក៏​មិនត្រូវ​បណ្ដែត​បណ្ដោយអោយ​លោក​ហ៊ុយ សុជាតិ ជិះសេះ​លែងដៃ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​បន្ដទៅ​ទារពន្ធ​ពី​ប្រជាពលរដ្ឋ​តាម​ទំនើងចិត្ត​ដោយ​គ្មាន​វិ​ក័យ​ប​ត្រ័ព​ន្ធ​នោះឡើយ ។

​ការពិត​មួយរយៈ​នេះ​នាយករដ្ឋមន្ត្រី​ហាក់បីដូចជា​ស្បាយចិត្ត​និង​ចំណូល​ពន្ធគយ​កើន​តែ​ធាតុពិត​នៅ​មិនទាន់​អស់​នៅឡើយ​ព្រោះ​តាមរយៈ​នៃ​ការ​ឃុ​ប​ឃឹ​ត​គ្នា​ជាមួយ​ឈ្មួញ​ធំៗ​មន្ត្រី​គយ​នៅតែ​ជាម​ន្ត្រី​ដែលមាន​ចំណូល​ខ្ពស់ជាង​មន្ត្រីរាជការ​នៃ​ស្ថាប​ន័តរ​ដ្ឋ​ផ្សេងៗ​ទៀត​ដដែល​។​សង្ឃឹមថានឹង​មានការ​ពន្យល់​បកស្រាយ​ពី​សេចក្តីរាយការណ៍​នេះ​ពី​លោក​ហ៊ុយ​សុជាតិ​និង​លោក​ឆែ​សុធា​ជាមិនខាន​៕ ​

custom-pet-so-cheat-go-ina-pic-thai2a-pic-thai1a-pic-thaicustom-huy