តើ​មានតែ​មនុស្ស​៦​នាក់​ទេ​ឬ​ដែល​ត្រូវ​មានទោស​ក្នុង​រឿង​ឱយ​យួន​ចូល​កាប់​ឈើ​ខុសច្បាប់​និង​បាញ់សម្លាប់​មន្ត្រី​ការពារ​ព្រៃឈើ​នៅ​អូរ​លែរ​?

a-police-olae

​មណ្ឌលគិរី​៖​ជាក់ស្តែង​ក្រុមការងារ​ចំរុះ​ថ្នាក់ជាតិ​ចុះ ស្រាវជ្រាវ​ចាប់​ឃាតករ​និង​បក្ខពួក ៦​នាក់​ដែល​ពាក់​ព​ន្ធ័​និង​ការបាញ់សម្លាប់ មន្ត្រី​ការពារ​ព្រៃឈើ ចំនួន​៣​នាក់ នៅ​ខេត្តមណ្ឌលគិរី​តែប៉ុណ្ណោះ​បញ្ជូនទៅ​តុលាការខេត្ត​មណ្ឌលគិរី​កាលពី​វេលា​ម៉ោង ១៥​និង​០០ នាទី ថ្ងៃទី​៤​ខែ​គុ​ម្ភៈ​ឆ្នាំ​២០១៨ ។​ក្រុមការងារ​ដែល​តាម​ភារកិច្ច​មាន​ភារកិច្ច​ប​ង្កា​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ

​នេះ​ស្ថិត​នេះ​ក្រោម​បញ្ជា នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរៈភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង ជា​ប្រធាន​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​ធនធាន ធម្មជាតិ ។

​​ករណី ឃុ​ប ឃិត​ជាមួយ ជនបរទេស (​ជនជាតិ​វៀតណាម​) ឲ្យ​ចូលមក​បោះជំរុំ កាប់​ព្រៃឈើ និង បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ ជាហេតុ​នាំ​ឲ្យ​កើតមានឡើង បទល្មើស​ឃាតកម្ម​(​មន្ត្រី​ច្បា​បប់​ថា​ជា​ឃាតកម្ម​គិតទុក​ជាមុន )​ដោយ​បាញ់សម្លាប់​មនុស្ស ចំនួន​៣​នាក់ (​មន្ត្រី​រដ្ឋ​២​នាក់ និង​បុគ្គ​លឹក​អង្គការ អភិរក្ស​សត្វព្រៃ​ចំនួន​០១​នាក់ ស្ថិតក្នុង​ឯកសណ្ឋាន​)​កាលពី​ថ្ងៃទី​៣០​មករា​ឆ្នាំ​២០១៨ ដែលមាន​ឈ្មោះ​ដូចខាងក្រោម ៖១/- សេក វ​ឌ្ឍ​នា នាយ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​២/- ឈ្មេ​ាះ តើន សុខ​ណៃ មន្ត្រី​ឧទ្យាណ​នុ​រក្ស ដែន ជម្រក​សត្វព្រៃ ជីវៈចម្រុះ (​កែវ​សីមា​) ហៅ (WCS) ។​៣/-​ឈ្មោះ​ធុល ខ្នា បុគ្គលិក​អង្គការ សមាគម​អភិរក្ស​សត្វព្រៃ (wcs) ស្ថិតនៅ​ចំណុច ភូមិ​ពូ​ហ្យា​ម ឃុំ​សែន មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ។

​ឃាតករ​និង​បក្ខពួក ៦​នាក់់​ដែល​ត្រូវបាន​ក្រុមការងារ​ចំរុះ​ថ្នាក់ជាតិ ស្រាវជ្រាវ​ចាប់ មាន ៖១/- ឈ្មោះ ផល ពេញ នាយប៉ុស្តិ៍ នគរបាល​ការពារ​ព្រំដែន​អូរ​លែ នៃ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២១២/-​ឈ្មោះ កើត វេហា មេ​ប៉ុស្តិ៍​យោធា​ការពារ​ព្រំដែន (​ដាក់​កា​) នៃ​យោធា វរៈ​ការពារ​ព្រំដែន លេខ​១០៣ ។​៣/- ឈ្មោះ កើត វេ​ត្តា យោធា​.​វរៈ​ការពារ​ព្រំដែន​១០៣​។​
៤/- ឈ្មោះ​ទ​ន ធារ៉ា មន្ត្រី​នគរ​ប​ល​ប៉ុស្តិ៍ (​អូរ​លែ​)​។​៥/- ឈ្មោះ ឡាយ សា​វី មន្ត្រី​យោធា​វរៈ​ព្រំ​ដែ​លេខ​១០៣.៦/- ឈ្មោះ ឈាង វ៉ាន់​និ​ត ជា​ជន​សុ​ី​វិល ត្រូវជា​ប្អូន​របស់​ជនសង្ស័យ​ឈ្មោះ (​ផល ពេញ​) ។​

​គួរបញ្ជាក់​ផងដែរ​ថា អំពើ​ឃាតកម្ម​បាញ់​មន្ដ្រី​ការពារ​ព្រៃឈើ​៣​នាក់ នៅ​ខេត្តមណ្ឌលគិរី ដែល​ក្រសួងបរិស្ថាន​ចាត់ទុកថា ជា​វរៈជន​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ បានធ្វើ​ឲ្យ​កក្រើក និង​ផ្ទុះ​ការចាប់អារម្មណ៍ នៅ​ទូទាំងប្រទេស ហើយ​គេ​អាច​ចាត់ទុកថា ជា​សំណុំរឿង​សន្ដិសុខ​ដ៏​ធំ​បំផុត​នៅ​ដើមឆ្នាំ​២០១៨​នេះ​តែ​ចុងក្រោយ​រកឃើញ​តែម​នុស្ស​៦​នាក់​ប៉ុណ្ណោះ​? ។ឯយួនដែលចូលមកចាប់មិនបានឬក៏មិនចាប់តែម្តង?។​

​សំណុំ​រឿងនេះ​ត្រូវបាន​បិទ​បញ្ចប់​ទាំងស្រុង តាំងពី​ដំណាក់កាល​ស៊ើបអង្កេត និង​ឈានដល់​ការឃាត់ខ្លួន​ជនល្មើស​ទាំង​៦​នាក់​បា​ន័យ​ថា​៖​គេ​មិន​ស្រាវជ្រាវ​រក​អ្នក​ពាក់​ព​ន្ធ័​នៅ​ពីក្រោយ​និង​ទទួល​ផ​ក​ប្រយោជន៍​ពីបទ​ល្មើស​ខាងលើ​ឡើយ​។​មិនដឹងថា​៖​តើ​តុលាការ​ខ្មែរ​យើង​អាច​បន្តរ​កទៀត​បាន​ឬ​អត់​ទេ​?​។

​ព្រោះ​រឿង​បន្ដទៀត​នោះ​គឺ ស្ថិតក្នុង​ដំណាក់កាល​ដំណើរការ​នីតិវិធី​របស់​ស្ថាប័ន​តុលាការ ដើម្បី​ឈានទៅដល់​ការបើក​សវ​នា​ជំនុំជម្រះ និង​ផ្ដន្ទាទោស​តាមច្បាប់ នូវ​សំណុំរឿង​ដ៏​ក្ដៅគគុក​ដែល​បាន​កើតឡើង​នៅ​គៀក​នឹង​ព្រំដែន កម្ពុជា​-​វៀតណាម ក្នុងស្រុក​អូររាំង ខេត្តមណ្ឌលគិរី កាលពី​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ ក្នុងពេលដែល​សម​ត្ត​កិច្ច​បាន​បានប្រកាស​បិទ​បញ្ចប់​និង​ថា​បាន​ទទួលបាន​ភាពជោគជ័យ និង​ផ្លែផ្កា​ដ៏​ធំធេង​បែបនេះ ។​

​សូម​រំលឹកថា តាំងពី​ថ្ងៃកើតហេតុ​(៣០​មករា​)​រហូត មកដល់​រសៀល​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ជា​វេលា​ដឹក​ក្រុម​ជនល្មើស​ចូលទៅ​កាន់​ពន្ធនាគារ ក្រោយ​តុលា​ការចេញ​ដីការ​ឃុំខ្លួន គេ​និយាយថា​៖​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ រួមមាន នគរបាល កងរាជអាវុធហត្ថ និង​យោធា បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ហើយ​!!​។​ផ្ទុយទៅវិញ​សម្រាប់​អ្នកសង្កេតការណ៍​ចាត់ទុកថា​៖​វា​គ្រាន់តែ​ជាការ​ពន្លត់ភ្លើង​ករណី៍​កុំ​ឲ្យ​រាលដាល​តែប៉ុណ្ណោះ​មិនមែនជា​ការបង្ការ​កុំ​ឲ្យ​មាន​ភ្លើង​កើតឡើង​នោះទេ​។​

មានន័យថា​ក្រុម​សម​ត្ត​កិច្ច​ចំរុះ​មិនបាន​អើពើ​ទប់ស្កាត់​កុំ​ឲ្យ​កើត​បទល្មើស​នោះឡើយ​។​ព្រោះថា​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ភូមិភាគ​ឥ​សាន្ត​មិនមែន​ទើ​តែ​កើត​ណា​វា​កើត​រាប់​ឆ្នាំ​រាប់​ខែ​ឈ្មួញ​ខ្លះ​ក្លាយជា​ឧកញ៉ា​ដោយសារ​រកស៊ី​កាប់​ឈើ​កាសែត​ក៏បាន​ចុះផ្សាយ​ព្រោងព្រាត​តែ​គ្មាន​អ្នកណា​យកចិត្តទុកដាក់​ឡើយ​បើទោះជា​នាយករដ្ឋមន្ត្រី​ប្រាប់ថា​ឲ្យ​បង្ក្រាប​ក៏ដោយ​?​ឧកញ៉ា​ទាំងនោះ​មាន​ជាអាទិ​៖​ឧកញ៉ា​ខ្នា​។​ឧកញ៉ា​សឹង​សំអុល​។​ឧកញ៉ា​តុ​ប​វិ​ដា​។​ឧកញ៉ា​សី​។​ឧកញ៉ា​ពៅ​។​ឧកញ៉ា​តាន់​ស៊ី​វិ​រៈ​ហៅ​ល​ក្ស័​។​ឧកញ៉ា​គិត​ម៉េង​។​ឧកញ៉ា​ជ័យ​៕​ល​៕

a-police-olaea-bom5a-bom-phai