ទោះបី​ដក​ពី​មេគ​៣​យោធា​ការ​ព្រុំដែន​តែ​លោក​ហ៊ួ​ត​ប៊ុន​គីម​នៅតែ​រកស៊ី​ជួញ​ឈើ​??

a-kim3

​ខេត្តក្រចេះ​៖​មាន រថយន្ត​យី​ឌុប​យ៉ាងតិច​ចំនួន​៤​គ្រឿង​កំពុង​លើក​ឈើប្រណិត​នៅ​ចំណុច​ប៉ោ​ដើម​ចេក​( កា​៣ )​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​ត្រូវបាន​គេ​រាយការណ៍​ថា ជា​ឈើ​របស់លោក​ហ៊ួ​ត ប៊ុន​គីម អតីត​មេបញ្ជាការ​យោធា​វរៈ​ការពារ​ព្រុំដែន​(​គ​៣)​វរៈ​២០៤​ព្រោះ​ក្នុង​នោះគេ​ឃើញ​មាន កូនទាហាន​របស់គាត់​យ៉ាងតិច​ចំនួន​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ យាមកាម​

កន្លែង​លើកដាក់​ឈើ ។​
​សកម្មភាព​លើកដាក់​ឈើ​ដើម្បី​នាំចេញ​នេះ​នេះ​បាន​ធ្វើឡើង​តាំងពី​ល្ងាច​ថ្ងៃអាទិត្យ ៤​រោច ខែមាឃ ឆ្នាំរកា  ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៨​។​ពួកគេ​ស្ទួ​ច​ឈើប្រណិត​ដាក់​ចំនួន​២​ឡាន​យី​ឌុប ហើយ​ឡាន​ទាំង​នោះគេ​ស្គាល់​ថា​ជា​ឡាន​របស់​ថៅកែ​មកពី​វៀតណាម​។

​នៅ​ព្រឹក ថ្ងៃ​ចន្ទ ៥​រោច ខែមាឃ ឆ្នាំរកា  ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​រាយការណ៍​ថា​៖​រថយន្ត​យី​ឌុប​ចំនួន​២​គ្រឿង​ទៀត​បាន​បន្ត​ចូល​លើក​ឈើ​បន្ថែម ដែល​គេ​បញ្ជាក់​យ៉ាងច្បាស់​ថា រថយន្ត​យី​ឌុប​ទាំង​៤​គ្រឿង និង​រថយន្ត​ស្តួច​មួយគ្រឿង​ទៀត គឺជា​របស់​ជនជាតិ​វៀតណាម​ទាំងអស់​។ ប្រភព​និយាយថា​៖​លោក​ហួត ប៊ុន​គីម ជា​អ្នកប្រមូល​ឈើ​ទាំងនោះ​ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ជ័យ​ឃ្លាំង ឬ​ច្រករបៀង​ដេ​១៦ ។​

តាម​គម្រោង​លោក​ហួត ប៊ុន​គីម នឹងត្រូវ​ចេញ​ឈើ​ពី​៧ ទៅ​៨​ឡាន​យី​ឌុប អាច​តាម​ច្រក​ជ័យ​ឃ្លាំង និង​ច្រក​ដេ​១៦ ។ មិនដឹងថា​ហេតុ​អី​សមត្ថកិច្ច​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ទីនោះ ក៏ដូចជា​កម្លាំង​ជំនាញ​បង្ក្រាប​បទល្មើស​ប្រចាំការ​នៅ​ទីនោះ​តែម្តង​សំងំ​ឈឹង ហាក់បីដូចជា​កំពុងតែ​ជួយ​លាក់បាំង និង​ការពារ​សកម្មភាព​ឲ្យ​លោក​ហួត ប៊ុន​គីម​ដែល​ទើបនឹង​ដកចេញ​ពី​មេគ​៣​ទៅជា​រង​វរៈ​២០៤​នោះទេ​? ។​

សូម​បញ្ជាក់ដែរថា​លោក​ហួត​ប៊ុន​គីម​កន្លងមក​មាន​ប្រពន្ធ ន​ឈ្មោះថា ចែ​វី​. ជា​ស្ត្រី​ជើង​ខ្លាំង​ខាង​ដឹកឈើ​ឆ្លងដែន ទៅ​លក់​នៅ លើ​ទីផ្សារ​នៃ​ប្រទេស​វៀតណាម​ផងដែរ ។ លោក ហ៊ួ ប៊ុន​គីម​វិញ​មុន​ពេលដែល​គាត់​ត្រូវបាន​គេ​ដក​ចេញពី​ប្រធាន​គ​៣​គាត់​បាន បើក​គាត់​បើក​សង្វៀន​ជល់​មាន់ នឹង​អាប៉ោង មួយកន្លែង និង​លោក ជា​ណាក់​ដែលជា អនុប្រធាន​គ​៣ នោះ​បើក​មួយកន្លែង​ដែរ​មាន ទីតាំង​ស្ថិតនៅ​ទល់មុខ បន្ទាយ គ​៣ នោះ​ប្រហែល​១០០០​ម ស្ថិត ក្នុង​ចំការកៅស៊ូ​របស់លោក ជា​ណាក់ ក្រោយ​ផ្ទះ លោក ជា​ណាក់ នោះ​ផ្ទាល់​តែម្ដង​។

​ស្រុក​ខ្មែរ​ឲ្យ​តែមាន​មន្ត្រី​ធុនៗ​ហ្នឹង​ចឹ​ង​បាន​ដូច​សម្តេច​និយាយថា​អាណា​ថា​ខ្មែរ​ចេះតែ​ក្រ​ទៅ​ក្រ​ទៅនោះ​?​។​

a-kim3a-kima-kim1a-kim4