ករណី​យ៍​បាញ់សម្លាប់​មន្ត្រី​ការពារ​ព្រៃឈើ​នៅ​មណ្ឌលគិរី​មាន​ជន​ង្ស័​យ​៥​នាក់​ប្រមូលបាន​ហើយ​?!

fn-2018-02-02-11-25-11-1

​​មណ្ឌល​គី​រី​៖​ជនដៃដល់​ដែល​ជាប់​សង្ស័យថា​បាន​បាញ់សម្លាប់​មន្ត្រី​ប៉េអឹម​ម្នាក់ មន្ត្រី​បរិស្ថាន​ម្នាក់ និង​មន្ត្រី​អង្គការ WCS​ម្នាក់ នៅ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ក្បែ​ព្រំដែន​វៀ​រណាម កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួ​បាន​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​។ ប្រភពពី​មន្ត្រីជាន់ខ្ពស់​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹងថា​៖​ក្នុង​សំណ​រឿងនេះ

មនុស្ស​ចំនួន​០៥​នាក់ ក្នុងនោះ​មាន​មន្ត្រី​យោធា​ការពារ​ព្រំដែន​ចំនួន​០៣​នាក់ និង​មន្ត្រីនគរបាល​ការពារ​ព្រំដែន​២​នាក់​។​​ជនដៃដល់​ដែល​ចាប់​ខ្លួ​ឈ្មោះ ផល ពេញ​ជា នាយ​នគរបាល​ប៉ុស្តិ៍​អូ​ររ​លែ​។ ក្រៅពីនេះ​ជនសង្ស័យ​៤​នាក់​ផ្សេងទៀត បាន​ចូលមក​សារភាព​។​

​យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី ជូនទៅ​ល​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សារឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាញថា ករណី​ផ្ទុះអាវុធ​នេះ​បង្កឡើង​ដោយ​ឈ្មោះ ផល ពេញ ជា​មន្ត្រីនគរបាល​ការពារ​ព្រំដែន , ឈ្មោះ កើត វេហា និង​ឈ្មោះ ងួ​រ ជាម​ន្ដ្រី​យោធា​ការពារ​ព្រំដែន​នៅ​តំបន់​នោះ​។​

​ប្រភពពី​សម​ត្ត​កិច្ច​ថា​៖​ជនសង្ស័យ​និយាយថា​មូល​ហេតុដែល​បណ្តាល​ឲ្យ​មានការ​បាញ់សម្លាប់​ជនរងគ្រោះ​ទាំង ០៣​នាក់​ខាងលើ ដោយសា ជនរងគ្រោះ​ទាំង ០៣​នាក់​ខាងលើ បាន​ចូលទៅ​ដកហូត​ម៉ាស៊ីន​កាត់ឈើ​ពី​ជនជាតិ​វៀតណាម ដែល​កំពុង​ធ្វើ​សកម្មភាព​គាស់​គល់ឈើ ។ ពេលនោះ​ជនសង្ស័យ​ឈ្មោះ ផល ពេញ បានមក​ចរចារ​ដោយ​ជនរងគ្រោះ​បានទាមទារ​ប្រាក់​ចំនួន ៥​លាន​ដុង ជា​ថ្នូរ​និង​ការប្រគល់​ម៉ាស៊ីន​កាត់ឈើ​ឲ្យ​វិញ ។

ក្រោយពី​មានការ​ព្រមព្រៀងគ្នា រួចហើយ ជនរងគ្រោះ​ទាំង ០៣​នាក់ បាន​រាយ​ការ​ណ៏​ជូនទៅ​លោក​ព្រះរាជអាជ្ញា​ខេត្ត​មណ្ឌល​គី​រី ហើយ​ព្រះរាជអាជ្ញា​បាន​រាយ​ការ​ណ៏​ទៅ​ប្រធាន​អង្គ​ភាពវរ​ព្រំដែន បន្ទាប់មក​ប្រធាន​អង្គភាព​បាន​ទូរ​សព្ទ័​ទៅ​ស្តីបន្ទោស​ជនសង្ស័យ​ឈ្មោះ ផល ពេញ ជាហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​ឈ្មោះ ផល ពេញ មានការ​ខឹងសម្បា​ហើយក៏​ទៅតាម​សួរនាំ​ជនរងគ្រោះ​ទាំង ០៣​នាក់ ថា​យកលុយ​ហើយ​ម៉េច​បាន​រាយ​ការ​ណ៏​ទៅលើ​ទៀត រួច​ក៏មាន​ការ​ទំនាស់​ពាក្យសំដី​គ្នា ជាហេតុ​បណ្តាល​ឲ្យ​ជនសង្ស័យ​ឈ្មោះ ផល ពេញ បាញ់សម្លាប់​ជនរងគ្រោះ​ទាំង ០៣​នាក់ តែម្តង​? ។​ស្តាប់ទៅ​គួ​សម​អត់​?​។​ទោះជា​យ៉ាងណា​​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​។​

​គួ​បញ្ជាក់ថា នៅ​ចន្លោះ​ម៉ោង​៤ ទៅ​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ មានការ​បាញ់ប្រហារ​មួយ​បាន​កើតឡើង​នៅ​ចំណុច​ប៉ុស្ដិ៍​អូ​ររ​លែ ក្នុងភូមិ​សាស្ដ្រ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់ រួមមាន​៖ មន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ឈ្មោះ សេក វ​ឌ្ឍ​នា​, មន្ដ្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខ​ណៃ និង​បុគ្គលិក​អង្គការ​សមាគម អភិ​រក្សា​សត្វព្រៃ Wildlife Conservation Society (WCS)​ឈ្មោះ ថុល ខ្នា ដែល​ការបាញ់ប្រហារ​នេះ​ផ្តើមចេញពី​បទល្មើស​ព្រៃឈើ​៕

fn-2018-02-02-11-25-11-122d2de1829ee2a56095bec6da93c6b57a-bom5a-bom-phai