ចៅក្រម ថ្លាង សុ​ផា​ណែ​ត លែង​ជនសង្ស័យ​ពីរ​ដែល​ជាប់​បទល្មើស​ព្រហ្មទណ្ឌ​ម្នាក់​ជាទា​ហ៊ាន​ផ្កាយ ១ ដែល​ដេញ​បាញ់​ពលរដ្ឋ និង​ឈ្មួញ​ចិន​ជួញ​មនុស្ស​

a-judge

​ភ្នំពេញ​៖ លោកស្រី​លោកស្រី ថ្លាង សុ​ផា​ណែ​ត ជា​ចៅក្រម សាលាដំបូង​រាជធានី​ភ្នំពេញ​បាននិងកំពុង​ធ្វើ​ឲ្យ​មាន​ម​ន្ទឹ​ល​សង្ស័យ​ពី​ភាព​ម​និ​ប្រក្រតី​នៃ​ចំណាត់ការ​របស់ខ្លួន​ក្នុងនាម​ជា​ចៅក្រម​ស៊ើបសួរ​នៃ​សំណុំរឿង​ព្រហ្ម​ទ​ណ្ឌ័​ដែល​ជនបង្ក​មិនគួ​ត្រូវបាន​ឲ្យ​នៅក្រៅ​ឃុំ​នោះឡើយ​។​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨​នេះ មាន​សេចក្តីរាយការណ៍​ថា

លោកស្រី ថ្លាង សុ​ផា​ណែ​ត​ក្នង​តួនាទី​ជា ចៅក្រម​ស៊ើបសួរ បានសម្រេច​ដោះលែង មន្ត្រី​យោធា​ផ្កាយ ១​ម្នាក់ ដែល​ពាក់ព័ន្ធ ករណី ប៉ុនប៉ង​ឃាតកម្ម និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​ដែល​មន្ត្រី​អយ្យការ​បាន​ចោទ ឱ្យមាន​សេរីភាព​វិញ​ក្រោម​មូលហេតុ​ច​ន​រងគ្រោះ​ដក​ពាក្យបណ្តឹង​?!​។

​ជន​ត្រូវ​ចោទ​ដែល​លោកស្រី ថ្លាង សុ​ផា​ណែ​ត ដោះលែង​នោះ​មានឈ្មោះ សោ សុ​ហៀ​ម ហៅ​លោកគ្រូ​ហៀ​ម ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ មុខរបរ មន្ត្រី​យោធា​បញ្ជាការ​កងទ័ពជើងគោក មាន​ទីលំនៅ​ផ្ទះ​លេខ​១២៦​បេ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ការដោះលែង​ជន​ត្រូវ​ចោទ​ខាងលើ បាន​ធ្វើឡើង​ក្រោយពី លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន សម្រេច​បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​លើ សោ សុ​ហៀ​ម ហៅ​លោកគ្រូ ហៀ​ម ពីបទ ប៉ុនប៉ង​ឃាតកម្ម និង​បទ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ ៤៦៩ ផ្លូវ​២៤BT ភូមិ​ត្នោតជ្រុំ​៥ សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ យោងតាម​មាត្រា ២៧ មាត្រា ១៩៩ និង​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ និង​បញ្ជូន​សំណុំរឿង​ទៅឱ្យ​លោកស្រី ថ្លាង សុ​ផា​ណែ​ត ចាត់ការ​បន្ត​។​

​ភាគី​ជនរងគ្រោះ បានឱ្យ​អ្នកសារព័ត៌មាន​ដឹងថា ភាគី​ជន​ត្រូវ​ចោទ បាន​ព្រមព្រៀង​សង​សំណង​ឱ្យ​ខ្លួន​(​មិនដឹង​សង​ប៉ុន្មាន​) នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៩ ខែមករា ឆ្នាំ​២០១៨​នេះ ទើប​ខ្លួន​សុខចិត្ត​ដក​ពាក្យបណ្តឹង​។

​គួររំលឹកថា កាលពី​យប់​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជន​ត្រូវ​ចោទ​ឈ្មោះ សោ ហៀ​ម ហៅ​លោកគ្រូ​ហៀ​ម បាន​ទៅ​ធាក់​ទ្វារ​បង​ស័ង្កសី របស់​ជនរងគ្រោះ​ឈ្មោះ អ៊ុន វាសនា មាន​ទីតាំង​នៅផ្ទះ​លេខ ៤៦៩ ផ្លូវ​២៤BT ភូមិ​ត្នោតជ្រុំ​៥ សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​​នៅពេលនោះ​ជនរងគ្រោះ​ឈ្មោះ អ៊ុន វាសនា បាន​សួរ​នាំទៅ​ជនសង្ស័យ​ថា ហេតុអ្វី​ក៏​មក​ធាក់​ទ្វារ​បង​ផ្ទះ​ខ្លួន ស្រាប់តែ​ជន​ត្រូវ​ចោទ​ឈ្មោះ សោ ហៀ​ម ហៅ​លោកគ្រូ​ហៀ​ម ដក​កាំភ្លើងខ្លី (​មិន​ស្គាល់​ម៉ាក​) ញុ​ក​ចូល​ប្រហោង​ទ្វារ​បង​ផ្ទះ​ជនរងគ្រោះ បាញ់​សំដៅ​ទៅលើ​ជនរងគ្រោះ​ចំនួន ៥​គ្រាប់ (​ផ្ទុះ ០២​គ្រាប់ មិន​ផ្ទុះ ០៣​គ្រាប់​)​។​

​ក្រោយមក​ជនរងគ្រោះ​បាន​រត់​ទៅប្តឹង​សមត្ថកិច្ច ឱ្យមក​ជួយ​អន្តរាគមន៍ នៅពេល​ជនរងគ្រោះ​ត្រលប់មក​ដល់ផ្ទះ​វិញ ស្រាប់តែ​ជនសង្ស័យ ដក​កាំភ្លើង បាញ់​ទៅលើ​ជនរងគ្រោះ ជាច្រើន​គ្រាប់​ទៀត តែ​សំណាងល្អ កាំភ្លើង​នោះ​មិន​ផ្ទុះ​។​

​សូមបញ្ជាក់​ផងដែរ​ថា កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨​កន្លងទៅ លោកស្រី ថ្លាង ផា​ណែ​ត ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយមាន​លោក រៀល សុ​ភិន ជា​តំណាង​អយ្យការ​សវនាការ បានប្រកាស​សាលក្រម​លើកលែង​បទ​ចោទ និង​តម្រូវឱ្យ​ដោះលែង​ជនជាប់ចោទ ឈ្មោះ Liu Wing Hing ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ឱ្យមាន​សេរីភាព វិញ​ផងដែរ​ក្រោយពី ជនជាប់ចោទ​បាន​ប្តឹង​ទាស់ នឹង​សាលក្រម​ចាស់​ដែល​បាន​ផ្តន្ទាទោស​រូបគេ​ដាក់គុក ៧​ឆ្នាំ ពាក់ព័ន្ធ​ករណី នាំ​និស្សិត​ខ្មែរ រាប់​សិន​នាក់​ទៅ​លក់​ឱ្យធ្វើ​កម្មករ​របស់​រោង​កាត់ដេរ​នៅ​ប្រទេស​ចិន​។​

​ក្រោយពី តុលាការ​បានសម្រេច​លើកលែង​ចោទប្រកាន់ និង​ដោះលែង ជនជាប់ចោទ​ជា​ជនជាតិ​ឈ្មោះ Liu Wing Hing ពី​គុក​វិញ ក្រុម​ជនរងគ្រោះ​បានត្រឹមតែ​ប្តឹង​ឧទ្ធរណ៍ ទាំង​ក្តី​ឈឺចាប់​ដែល​ពួកគេ​ត្រូវបាន ជនជាតិ​បរទេស​យកទៅ​លក់ដូរ​ដូច​សត្វ ហើយ​ត្រូវ​តុលាការ​មិនអាច​ផ្តល់​យុត្តិធម៌​បាន ផ្ទុយទៅវិញ​បែរជា​លែង​ជនជាប់ចោទ​ទៅទៀត​៕

ពាក់ព័ន្ធ​មូលហេតុ​នៃ​ការសម្រេច​ដោះលែង ជន​ត្រូវ​ចោទ​ខាងលើនេះ យើង​នៅ​មិនទាន់​អាច​សុំ​ការបញ្ជាក់​ពី​មូលហេតុ ពី​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​នៅឡើយ​ទេ ដោយសារ​លោក​មិនបាន​ឆ្លើយតប​នឹង​សួរ​តាម គ្រុប Telegram ដែល​បាន​ផ្ញើជូន​នោះទេ​។​តែ​យ៉ាងណា​បើ​ពួកគេ​មិនត្រូវ​គ្នា​ជា​ប្រព​ន្ធ័​ទេ​ការដោះលែង​ក៏​មិនអាច​កើតមាន​ទៅ​កើត​ដែរ​។​តុលាការ​យើង​ស្រួល​ចឹ​ង​!៕

a-judge1

a-judgea-judgea-judge1